ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​​ ឡៅ ចិ​ត្រា ជា​ម្ចាស់​ជើង​ឯក​ខ្សែក្រវាត់​មាស ​និង​ប្រាក់​១​ម៉ឺន​ដុល្លារ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖​ ទីបំផុត​ កីឡាករ​ឡៅ ចិ​ត្រា​ មក​ពី​ក្លិប​កងទ័ព​ពិសេស​ឆ​ត្រ​យោង​៩១១​ បាន​ក្លាយជា​ម្ចាស់​ជើងឯក​ខ្សែក្រវាត់​មាស​នៃ​ព្រឹត្តិការណ៍​ «កំពូល​អធិរាជ​ក្បាច់គុន​ISI Palm» ​ប្រចាំឆ្នាំ​២០១៩…

រាជធានីភ្នំពេញ ៖​ ទីបំផុត​ កីឡាករ​ឡៅ ចិ​ត្រា​ មក​ពី​ក្លិប​កងទ័ព​ពិសេស​ឆ​ត្រ​យោង​៩១១​ បាន​ក្លាយជា​ម្ចាស់​ជើងឯក​ខ្សែក្រវាត់​មាស​នៃ​ព្រឹត្តិការណ៍​ «កំពូល​អធិរាជ​ក្បាច់គុន​ISI Palm» ​ប្រចាំឆ្នាំ​២០១៩ ​អម​ជាមួយ​ទឹកប្រាក់​១​ម៉ឺន​ដុល្លារ​សហរ​ដ្ធ​អា​មេ​រិ​ក ក្រោយ​ពី​បាន​ប្រកួត​យកឈ្នះកីឡាករ លន បញ្ញា​ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ​ដោយ​វាយ​ឱ្យ​បោះបង់​ការ​ប្រកួត​នៅ​ត្រឹម​ទឹក​ទី​២​ នៅ​វគ្គ​ប្រកួត​ផ្ដាច់ព្រ័ត្រ​នៅ​លើ​សង្វៀន​PNN ​កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ទី​១៣​តុលា​។

ចំពោះ​ការ​ប្រកួត​លើក​នេះ ឡៅ ចិ​ត្រា​ ដែល​មាន​ប្រៀប​ទាំង​កំពស់​ និង​កម្លាំង​ស្រាប់​នោះ មិន​បាន​បង្អង់​ទុក​យូ​រឡើយ គេ​បាន​សម្រុកចូល​គៀក​វាយ​សន្ធាប់​យក​តែ​ម្ដង ដោយ​បាន​ម៉ាត់​ចូល​មុខ លន បញ្ញា​ពេញ​ៗ​ព្រមទាំង​បុក​ស្នៀត​កែង​បន្ថែម​ទៀត ចូល​ចំ​គោលដៅ​ពេញ​ៗ រហូត​ដល់​ថ្នាក់ លន បញ្ញា​ បាត់បង់​ជំ​ហ​ប្រកួត​ស្ទើរតែ​ទាំងស្រុង ​ហើយ​ត្រូវ​បាន​លោក​អាជ្ញា​កណ្ដាល​រាប់​ដល់​៨ ​ទើប​អាច​ក្រោក​ប្រកួត​ជា​បន្ត​ទៀត​បាន​។

​ទោះបី​ជា​យ៉ាងណា ឡៅ ចិ​ត្រា ​ដែល​បានដឹង​មុន​ថា លន បញ្ញា​ គ្មាន​អ្វី​ដែល​អាចមកត​តាំង​ជាមួយ​គេ​បាន​ទេ​នោះ គ្រាន់តែ​ចូល​ដល់​ទឹក​ទី​២​ភ្លាម​ ចាប់ផ្ដើម​វាយ​សម្រុក​សា​ជា​ថ្មី​ជា​ពិសេស​ផ្លែ​ជង្គង់​របស់ ចិ​ត្រា​បាន​បុក​ចូល​ពោះ​ទឹក លន បញ្ញា​ពេញ​ៗ​ណែ​រហូត​ដល់​ថ្នាក់​ធ្លាក់​ក្អួត​ចេញ​មក​ខាងក្រៅ ហើយ​ក៏​បាន​បោះបង់​ចោលការ​ប្រកួត​ជា​ផ្លូវការ​តែ​ម្ដង​។​

ជាមួយ​នឹ​ងជ័យជំនះ​ដ៏​ត្រចះត្រចង់​នេះ ឡៅ ចិ​ត្រា​ បាន​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​មាស អម​ជាមួយ​ប្រាក់​រង្វាន់​១​ម៉ឺន​ដុល្លារ​សហរ​ដ្ធ​អា​មេ​រិ​ក រីឯ​កីឡាករ លន បញ្ញា​ដែល​ជា​ម្ចាស់​ជើងឯក​រង​នោះ​ទទួល​បាន​ប្រាក់​រង្វាន់​ត្រឹមតែ​២​ពាន់​ដុល្លារ​សហរ​ដ្ធ​អា​មេ​រិក​ប៉ុណ្ណោះ​ ។​

អត្ថបទសរសេរ ដោយ