ប្រកាស​ផ្អាក​ធ្វេ​ី​ចរាច​រលេ​ី​ស្ពាន​ព្រះ​មុន្នី​វង្ស​ចាស់​រយ​:​ពេល​8​ម៉ោង​សិន


រាជធានី​ភ្នំពេញ​ ៖ ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ក្បាលថ្នល់​បន្ថែម នឹង​ធ្វើការ​ចាក់​បេតុង​តួ​ស្ពាន​(Box Girder) ដំណាក់កាល​ទី​១ ហេ​ី​យ​ដើម្បី​ធានា​សុវត្ថិភាព​ការដ្ឋាន រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន សម្រេច​បិទ​ការ​ធ្វើ​ចរាចរ សម្រាប់​អ្នកដំណើរ​ចុះ​ពី​ស្ពាន​ព្រះ​មុន្នី​វង្ស​ចាស់​ជា​បណ្តោះអាសន្ន​សិន​។

លោក​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បានអោយ​ដឹង​ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ តុលា នេះ​ថា ដើម្បី​ធានា​សុវត្ថិភាព​ការដ្ឋាន ចាប់ពី​វេលា​ម៉ោង​២១​និង​០០​យប់​ថ្ងៃ​ទី​១៤ ​ខែតុលា​ ដល់​ម៉ោង​៥​និង​០០​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៥​ តុលា ការដ្ឋាន​សាងសង់​បន្ថែម​ស្ពាន​អាកាស​ក្បាលថ្នល់នឹង​ធ្វើការ​ចាក់​បេតុង​តួ​ស្ពាន​(Box Girder) ដំណាក់កាល​ទី​១ ដោយ​ត្រូវ​បិទផ្លូវ​មិន​ឱ្យធ្វើ​ចរាចរ​ចុះ​ពី​ស្ពាន​ព្រះ​មុន្នី​វង្ស​ចាស់ ឆ្ពោះទៅ​ទិស​មហាវិថី​ព្រះ​មុន្នី​វង្ស​ឡើយ ។

ចំពោះ​ចរាចរ​ពី​ស្ពាន​ព្រះ​មុ​នី្ន​វង្ស​ចាស់​បត់​ស្តាំ​មក​មហាវិថី​ព្រះ​នរោត្តម ចរាចរ​ពី​មហាវិថី​ព្រះ​មុ​នី្ន​វង្ស​ទៅ​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី និង​ចរាចរ​ទៅ​មក​លើ​ស្ពាន​អាកាស​ក្បាលថ្នល់ នឹង​អនុញ្ញាត្ត​អោយធ្វើ​ចរាចរ​ជា​ធម្មតា​។​ដូច្នេះ​ទេ សូម​សាធារណជន​យោគយល់​អធ្យាស្រ័យ ។

គួរ​បញ្ជាក់​ថា ស្ពាន​អាកាស​ក្បាលថ្នល់​ពី​មហាវិថី​ព្រះ​មុនី​វង្ស​ទៅ​វិ​ថី​ព្រះ​នរោត្តម​មាន​ប្រវែង​៧៧ ម៉ែត្រ​ពី​ផ្លូវ​ដី​ដល់​គល់​ស្ពាន​ក្បាលថ្នល់​និង​ពី​គល់​ស្ពាន​ដល់​ស្ពាន​អាកាស​ចាស់​១២៣​ម៉ែត្រ សរុប​២០០​ម៉ែត្រ ។ ស្ពាន​នេះ​មាន​ទទឹង ៧,៥​ម៉ែត្រ​ពី​មហាវិថី​ព្រះ​មុនី​វង្ស បត់​ឆ្វេង​ឡើង​ស្ពាន​ឆ្ពោះទៅ​មហាវិថី​ព្រះ​នរោត្តម​។

គួរ​បញ្ជាក់​ទៀត​ថា បច្ចុប្បន្ន​រាជធានី​ភ្នំពេញ​មាន​ស្ពាន​អាកាស​ចំនួន​៦ កន្លែង គឺ​ទី​១-ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ទី​២-ស្ពាន​អាកាស​៧​មក​រា ទី​៣-ស្ពាន​អាកាស​៥​មក​រា ទី​៤-ស្ពាន​អាកាស​ស្តុ​ប​ផ្សារ​ដី​ហុយ ចំណែក​ទី​៥ និង​ទី​៦-គឺ​ស្ពាន​អាកាស​ចោម​ចៅ និង​ស្ពាន​អាកាស​ក្បាលថ្នល់​ ដែល​ក្រុមការងារ​បាន​នឹង​កំពុង​ស្ថាបនា​ថ្មី និង​សាងសង់​បន្ថែម​យ៉ាង​មមាញឹក​ក្នុង​ពេល​នេះ។

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ