ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធឌុប​ គាត់ស្រែកប្រាប់ថា​​«វិល​មុខ» ដួល​​ធ្លាក់ពីម៉ូតូភ្លាម​

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា មន្ត្រី​យោធា​ម្នាក់​បាន​ស្លាប់​ដោយសារ​វិលមុខ​ធ្លាក់​ពី​លើ​ម៉ូតូ កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១៤ តុលា នេះ ស្ថិតនៅ​លើ​ផ្លូវជាតិ​លេខ​៥៧ ត្រង់​ចំណុច​ភូមិ​បឹង​ចែង ឃុំ​ស្នឹង…

ខេត្តបាត់ដំបង​ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា មន្ត្រី​យោធា​ម្នាក់​បាន​ស្លាប់​ដោយសារ​វិលមុខ​ធ្លាក់​ពី​លើ​ម៉ូតូ កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១៤ តុលា នេះ ស្ថិតនៅ​លើ​ផ្លូវជាតិ​លេខ​៥៧ ត្រង់​ចំណុច​ភូមិ​បឹង​ចែង ឃុំ​ស្នឹង ស្រុក​បាណ​ន់ ​ ​ខណៈជិះម៉ូតូនៅខាងក្រោយក៏​ទន់​ខ្លួន​ធ្លាក់​ពីលើ​ម៉ូតូ​ភ្លាម​តែ​ម្ដង​ ។

សេចក្តីរាយការណ៍បន្តថា ជន​រង​គ្រោះ​ខាងលើ ឈ្មោះ​អន ខឿន ​អាយុ​៦៣​ឆ្នាំ ជា​មន្ត្រី​នៅ​អង្គភាព​វិស្វកម្ម នៅ​ស្រុក​រតន​មណ្ឌល ​។ បើតាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា គាត់​បាន​ធ្លាក់​ពីលើ​ម៉ូតូ​ពេល​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ ដែល​ភរិយា​របស់​គាត់​ជា​អ្នក​ឌុ​ប ទំនង​វិលមុខ​បណ្ដាល​ឲ្យ​រង​របួសធ្ងន់ តែ​គាត់​បាន​ស្លាប់​ពេល​រថយន្ត​ដឹក​ដល់​មន្ទីរពេទ្យ​។

ប្រភពពី​ប្រពន្ធ​ជន​រង​គ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា ពេល​គាត់​កំពុង​ឌុ​ប ប្ដី​គាត់​បាន​និយាយ​ប្រាប់​ថា «​វិល​មុខ»​ ហើយ​ភ្លាម​នោះ​ក៏​ទន់​ខ្លួន​ធ្លាក់​ពីលើ​ម៉ូតូ​តែ​ម្ដង​ ។ គាត់​បាន​បញ្ជាក់​ថា ស្វាមី​គាត់​ពេល​កំពុង​ជិះ​ម៉ូតូ​ទំនង​សម្ពាធ​ឈាម​ឡើង និង​មាន​ជំងឺ​បេះដូង​ផង ទើប​ង​ងិ​ត​មុខ​ធ្លាក់​ពីលើ​ម៉ូតូ​រហូត​ស្លាប់​តែ​ម្ដង ​។

អត្ថបទសរសេរ ដោយ