ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រដាល់​គុន​ខ្មែរ​ដ៏​អស្ចារ្យ​បំផុត​!!! តែ​២​ប្រកួត​ទទួល​បាន​ប្រាក់​រង្វាន់១៦​លាន​រៀល ក្នុង​កម្មវិធី​ជើងឯក​ប៉ះ​គ្នា​គោ​ជល់​ដ៏​​ធំ​សម្បើម

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ កាលពី​ល្ងាច​ថ្ងៃ​សៅ​រ៏ ទី​១២ តុលា នៅ​សង្វៀន​អ្នកតស៊ូ​គុន​ខ្មែរ​គោ​ជល់ មាន​ការ​ប្រកួត​ជើងឯក​ប៉ះ​គ្នា​ដ៏​ធំ​អស្ចារ្យ​រវាង ជើងឯក​ខ្សែ​ក្រ​វ៉ា​ត់​៣​ដង មឿ​ន សុខ​ហ៊ុ​ច…

រាជធានី​ភ្នំពេញ​ ៖ កាលពី​ល្ងាច​ថ្ងៃ​សៅ​រ៏ ទី​១២ តុលា នៅ​សង្វៀន​អ្នកតស៊ូ​គុន​ខ្មែរ​គោ​ជល់ មាន​ការ​ប្រកួត​ជើងឯក​ប៉ះ​គ្នា​ដ៏​ធំ​អស្ចារ្យ​រវាង ជើងឯក​ខ្សែ​ក្រ​វ៉ា​ត់​៣​ដង មឿ​ន សុខ​ហ៊ុ​ច ប៉ះ​ជាមួយ ជើង​ឯក​ថៃ​ខ្សែ​ក្រ​វ៉ា​ត់​៦​ដង Yodthounthorng ដ៏​កក្រើក​ ហើយ​ជក់ចិត្ត​រហូត​ដល់​ប្រាំ​ទឹក​ពេញ​និង​ធ្វើ​អោយ​អ្នក​ទស្សនា​ហ៊ោកញ្ជ្រៀវ​អង្រួន​ពេញ​សង្វៀន​អ្នកតស៊ូ​គុន​ខ្មែរ​គោ​ជល់​។

ហើយ​សូម​អបអរសាទរ​ដល់​កីឡាករ មឿ​ន សុខ​ហ៊ុ​ច ដែល​បាន​យកឈ្នះ​កីឡាករ​ថៃ Yodthounthorng ហើយ​ឈាន​ទៅ​វគ្គ​ផ្តាច់​ព្រាត់​។ ជាង​នេះ​ទៅ​ទៀត ក៏​សូម​អបអរសាទរ ដល់​អ្ន​ក​ដែល​មានសំណាង​បំផុត​ដែល​បាន​ឈ្នះ​រង្វាន់​រថយន្ត Mazda Eclipse ពី​ក្រវិល​កំប៉ុង​គោ​ជល់​។

ដោយ​មានការ​គាំទ្រ​យ៉ាង​ធំ​សម្បើម​សំណាក់​អ្នកគាំទ្រ​រាប់​លាន​នាក់​ទូ​ទាំង​ប្រទេស​ក្នុង​កម្មវិធី​ពី​ជើងឯក​ប៉ះ​គ្នា​លើក​ទី​១ ​ដែល​បាន​បញ្ចប់​កាលពី​ពេល​ថ្មី​ៗ​នេះ អ្នកតស៊ូ​គុន​ខ្មែរ​គោ​ជល់បាន​បន្ត​រៀប​ចំ​កម្ម​វី​ធី​ជើងឯក​ប៉ះ​គ្នា​លើក​ទី​២​នេះ ​ក្នុង​ប្រភេទ​ទំងន់ 63.5kg ដែល​មាន​កំពូល​ជើងឯក​គុន​ខ្មែរ 2​រូប គឺ ម្ចាស់​ខ្សែរ​ក្រ​វ៉ា​ត់​៣​ដង មឿ​ន សុខ​ហ៊ុ​ច (​ជើងឯក​ខ្សែរ​ក្រ​វ៉ា​ត់​គោ​ជល់​ឆ្នាំ ២០១៦​ជើងឯក​ខ្សែរ​ក្រ​វ៉ា​ត់ MAX 2016 និង​ជើងឯក​ខ្សែរ​ក្រ​វ៉ា​ត់ ISI Palm 2018) និង ឡុ​ង សំណាង ដែល​ប៉ះ​ជាមួយ​កំពូល​ជើងឯក​ថៃ ២​រូប គឺ ម្ចាស់​ខ្សែរ​ក្រ​វ៉ា​ត់​៦​ដង Yodthounthorng ប្រកួត​ចាញ់ មឿ​ន សុខ​ហ៊ុ​ច កាលពី​យប់​ថ្ងៃ​សៅ​រ៍ ទី​១២ តុលា​កន្លង​ទៅ និង Nattapong ដែល​និង​ត្រូវ​ប្រកួត​ជាមួយ ឡុ​ង សំណាង នៅ​ថ្ងៃ ២៦ តុលា​ខាង​មុខ​នេះ ដើម្បី​ដណ្តើម​កៅអី​វគ្គ​ផ្តាច់​ព្រាត់​ដែល​ត្រូវ​ជួប​ជាមួយ មឿ​ន សុខ​ហ៊ុ​ច នៅ​ថ្ងៃ ៩ វិច្ឆិកា ២០១៩​។

ជើងឯក​ប៉ះ​គ្នា​ជា​កម្មវិធី​តែ​មួយ​គត់​ដែល​ជំរើស​យក​តែ​កំពូល​កីឡាករ​ន ិង​ជា​ម្ចាស់​ខ្សែរ​ក្រ​វ៉ា​ត់​ធំ​ៗ​កន្លង​មក ហើយ​ប្រើ​រយៈ​ពេល​ខ្លី​បំផុត និង​ទទួល​បាន​ប្រាក់​រង្វាន់​ច្រើន​បំផុត​រហូត​ដល់​១៦​លាន​រៀល ដោយ​គ្រាន់តែ​ប្រកួត​ចំនួន ២​ប្រកួត​ប៉ុណ្ណោះ ដែល​ធ្វើ​អោយ​កម្មវិធី​នេះ​ក្លាយជា​កម្មវិធី​ប្រដាល់​គុនខ្មែរ​ដែល​ទាក់ទាញ​បំផុត​ដែល​មិន​ធ្លាប់​មាន​កន្លង​មក​។

ហើយ​អ្វី​ដែល​កាន់តែ​រំភើប​រីករាយ​ថែម​ទៀត​ក្នុង​រាត្រី​ដ៏​អស្ចារ្យ​នោះ ​គឺ​គោ​ជល់បាន​ប្រគល់​រង្វាន់​រថយន្ត Mazda Eclipse ដែល​មាន​តំលៃ ២០០​លាន​រៀល ដល់ បងប្រុស ជេ​ត ស្រេង និង ក្រុម​​គ្រួសារ ដែល​បងប្រុស​ជា​អ្នកមាន​សំណាង​បំផុត​ដែល​បាន​គាស់​ក្រវិល​កំប៉ុង​គោ​ជល់ ហើយ​ឈ្នះ​រង្វាន់​ធំ​រថយន្ត Mazda Eclipse នេះ នៅ​ចំពោះ​មុខ​ទស្សនិកជន​រាប់​ពាន់​អ្នក​ដែល​បាន​ធ្វើ​ជាស​ក្សី​ថា​ គោ​ជល់​ពិតជា​ឈ្នះ​រង្វាន់​ធំ​ជាងគេ ឈ្នះ​ពិតប្រាកដ​មែន​។

កម្មវិធី «​គោ​ជល់​រង្វាន់​ធំ​ជាងគេ រង្វាន់​ពិត» នៅ​តែ​បន្ត​ និង​នៅ​មាន​រង្វាន់​ជា​ច្រើន​សន្ធឹកសន្ធាប់​ទៀត ដូច​ជា រថយន្ដ Mazda Eclipse, ម៉ូតូ Honda Dream ទឹកប្រាក់ $5000, $500, $100 និង រង្វាន់​គោ​ជល់​រាប់​លាន​កំប៉ុង​។

គួរ​កត់​សំគាល់ថា គោ​ជល់​ដែល​ជា​ភេសជ្ជៈ​ប៉ូវ​កំលាំង​មានគុណ​ភាពល្អ​ជាងគេ​ទូ​ទាំង​ពិភពលោក​និង​ក្នុង​ប្រទេស​កម្ពុជា តែងតែ​ជំរុញ​ស្មារតី​នៃ​ការ​តស៊ូ​របស់​អ្នក​។ ជាក់ស្តែង គោ​ជល់បាន​គាំទ្រ​ប្រដាល់​គុន​ខ្មែរ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក និង បន្ត​រៀបចំ​កម្មវិធី​ប្រ​គួ​ត​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ​ដ៏​ធំ​សម្បើម​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​នាំ​មក​នូវ​ភាព​រំភើប​សប្បាយ​រីករាយ​យ៉ាង​ក្រៃ​លែង​ដល់​អ្នកគាំទ្រ​គុន​ខ្មែរ​រាប់​លាន​អ្នក​ទូ​ទាំង​ប្រទេស​។

សូម​រង់ចាំ​តាមដាន​ទស្សនាការ​ប្រកួត​បន្ទាប់​ក្នុង​កម្មវិធី​ជើងឯក​ប៉ះ​គ្នា​នៅ​សង្វៀន​អ្នកតស៊ូ​គុន​ខ្មែរ​គោ​ជល់ នៅ​ថ្ងៃ​ទី ២៦ តុលា និង វគ្គ​ផ្តាច់​ព្រ័ត្រ​ នៅ​ថ្ងៃ​ទី ៩ វិច្ឆិកា តាម​រយៈ​ការ​ផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍ CNC ចាប់ពី​ម៉ោង 5:30 ល្ងាច ដល់ ម៉ោង 8:00​យប់ ឬ តាម​រយៈ Facebook Page របស់​គោ​ជល់​៖ https://www.facebook.com/redbullcambodia/ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ