ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុករ​​ជាច្រើន​ត្រូវ​ចាប់​ខ្លួន ក្រោយ​ទាម​​ទារ​ការ​កែ​ទម្រង់​ប្រជា​ធិប​តេយ្យ

4 ឆ្នាំ មុន

ក្រុង​ហុងកុង ៖ ប៉ូលិស​កាលពី​ថ្ងៃ​ទី​១៣​តុលា​បាន​ចាប់ខ្លួន​បាតុករ ជា​ច្រើន​សិប​នាក់​នៅ​ក្រុង​ហុងកុង ក្នុង​ឱកាស​នៃ​សកម្មភាព​ជា​ច្រើន​ដែល​រៀបចំ​ធ្វើ ដើម្បី​ទាមទារ​ការ​កែទម្រង់​ប្រជាធិប​តេយ្យ ដែល​បាតុកម្ម​ទាំងនោះ​មាន​មនុស្ស​ចូលរួម​កាន់តែ​តិច ហើយ​មិន​បង្ក​អំពើ​ហិង្សា​ខ្លាំងក្លា​ដូច​បាតុករ​ចុង​ស​ប្ដា​ហ៍នា​ពេល​មុន​ៗ​ឡើយ​។ កងកម្លាំង​បូ​៉​លិ​សនា​រសៀល​ថ្ងៃ​ទី​១៣​តុលា បាន​ចេញ​បង្ក្រាប​បាតុករ…

ក្រុង​ហុងកុង ៖ ប៉ូលិស​កាលពី​ថ្ងៃ​ទី​១៣​តុលា​បាន​ចាប់ខ្លួន​បាតុករ ជា​ច្រើន​សិប​នាក់​នៅ​ក្រុង​ហុងកុង ក្នុង​ឱកាស​នៃ​សកម្មភាព​ជា​ច្រើន​ដែល​រៀបចំ​ធ្វើ ដើម្បី​ទាមទារ​ការ​កែទម្រង់​ប្រជាធិប​តេយ្យ ដែល​បាតុកម្ម​ទាំងនោះ​មាន​មនុស្ស​ចូលរួម​កាន់តែ​តិច ហើយ​មិន​បង្ក​អំពើ​ហិង្សា​ខ្លាំងក្លា​ដូច​បាតុករ​ចុង​ស​ប្ដា​ហ៍នា​ពេល​មុន​ៗ​ឡើយ​។

កងកម្លាំង​បូ​៉​លិ​សនា​រសៀល​ថ្ងៃ​ទី​១៣​តុលា បាន​ចេញ​បង្ក្រាប​បាតុករ នៅ​តាម​កន្លែង​ជា​ច្រើន​នៃ​ដែនដី​អតីត​អាណានិគម​អង់គ្លេស​នោះ ដែល​មាន​បណ្ដា​ក្រុម​រ៉ា​ឌី​កាល់​ពាក់​ម៉ាស់​បិទមុខ ដោយ​មួយ​ចំនួន​បាន​រាំង​ខ្ទប់​វិ​ថី​នានា និង​គប់​របស់របរ​ផ្សេង​ៗ​ទៅ​លើ​ផ្លូវដែក​។ ប៉ូលិស​ប្រកា​សថាបាន​ប្រើ​ឧស្ម័ន​បង្ហូរទឹកភ្នែក​ក្នុង​សង្កាត់​២​។

ក្នុង​សង្កាត់​MONGKOK​ពួក​បាតុករ ដែល​ដាក់​របាំង​ប្ញ​ស្សី​មួយ​ត្រូវ​ប៉ូលិស​ចាប់ខ្លួន ក្នុង​អន្តរាគមន៍​ផ្លេកបន្ទោរ​មួយ​។ មុន​នេះ​បន្តិច​អ្នកកាសែត​ម្នាក់​របស់​AFP​បានឃើញ​ពួក​អ្នក​តវ៉ា​វាយតប់​នារី​ចំណាស់​ម្នាក់ ដែល​ពួក​គេ​យល់​ថា​ជួយ​ប៉ូលិស ក្នុង​ការ​កម្ទេច​ចោល​របាំង​ដោយ​នារី​រូប​នោះ​នៅ​ត្រូវ​គេ​យក​ភក់​មក​ប៉ាត​មុខ​គាត់​ទៀត​ផង​។

នៅ​តំបន់​TAI PO​កងកម្លាំង​ប៉ូលិស​បាន​លុក​ចូល​ក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មួយ ដែល​ក្នុង​ទីតាំង​នោះ​ពួក​បាតុករ បាន​សរសេរ​ពាក្យ​នានា​ចោទ​ប្រកាន់​មជ្ឈមណ្ឌល​នោះ​ថា ជួយ​ទ្រទ្រង់​ដល់​រដ្ឋាភិបាល​ហុងកុង​និង​ក្រុង​ប៉េ​កាំ​ង​។ រួច​អគារ​រដ្ឋបាល​មួយ​ស្ថិត​នៅ​ក្បែរ​នោះ​រង​ការ​អុកឡុក​បំផ្លិចបំផ្លាញ​។ ក៏​មាន​សកម្មភាព​នានា​នៅ​តាម​សង្កាត់​យ៉ាងតិច​៤​ទៀត ដែល​នាំ​ឲ្យ​មាន​អន្តរាគមន៍​របស់​ប៉ូលិស​។

ដោយឡែក​ពួក​បាតុករ​ហុងកុង​បាន​នាំ​គ្នា​បញ្ជូន​រូបចម្លាក់​ធំ​មួយ​ជា​និមិត្តរូប​នៃ​ការ​តវ៉ា​ដែល​រូបចម្លាក់​នេះ គេ​ហៅ​រូបចម្លាក់​នារី​នៃ​សេរីភាព យក​ទៅ​ដាក់​លើ​កំពូលភ្នំ​មួយ​នៃ​ក្រុង​ហុងកុង​គឺ​ភ្នំ​LION ROCK​។ ពួក​បាតុករ​បាន​នាំ​យក​រួប​ចម្លាក់​នោះ​ដោយ​ស្ងាត់​ៗ​ទៅ​កាន់​កំពូលភ្នំ ដោយ​ប្រកាស​ថា​កំពូលភ្នំ​នេះ​នឹង​ជា​កន្លែង​ចុង​ក្រោយ​របស់​គេ​។

រូបចម្លាក់​នោះ​តំណាង​ឲ្យ​បាតុករ​នារី​ម្នាក់​ដែល​ពាក់​ម៉ាស់​ការពារ​ឧស្ម័ន ពាក់​វ៉ែនតា​ការពារ​និង​មួក​កាស់​។ នា​រិ​នោះ​នៅ​ដៃ​ម្ខាង​មាន​កាន់​ឆ័​ត្រ​មួយ ជា​និមិត្តរូប​នៃ​ចលនា​ស្និទ្ធ​លទ្ធិប្រជាធិបតេយ្យ​ហុងកុង ហើយ​នៅ​ដៃ​ម្ខាង​ទៀត​មាន​កាន់​ទង់​ពណ៌​ខ្មៅ​មួយ​ចារ​ពាក្យ​ថា រំដោះ​ហុងកុង​និង​បដិវត្តន៍​នៃ​សម័យកាល​យើង​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ