ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ជាតិ​អប្សរា​រៀបចំ​សោភ័ណ​ភាព អនាម័យ និង​បរិស្ថាន​ក្នុង​បរិវេណ​ខាងត្បូង ប្រាសាទអង្គរវត្ត

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹ​ថា នា​ថ្ងៃ​ទី​១២ ខែតុលា​នេះ ក្រុមការងារ​ចម្រុះ​រួម​មាន នាយកដ្ឋាន​ទ្រទ្រង់​បច្ចេកទេស និង​គម្រោង​អន្តរ​វិស័យ នាយកដ្ឋាន​ព្រៃឈើ ទេសភាព​វប្បធម៌…

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹ​ថា នា​ថ្ងៃ​ទី​១២ ខែតុលា​នេះ ក្រុមការងារ​ចម្រុះ​រួម​មាន នាយកដ្ឋាន​ទ្រទ្រង់​បច្ចេកទេស និង​គម្រោង​អន្តរ​វិស័យ នាយកដ្ឋាន​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន និង​នាយកដ្ឋាន​គ្រប់គ្រង​ទឹកបាន​ចុះ​រៀបចំ​សោភ័ណ​ភាព​អនាម័យ និង​បរិស្ថាន​ក្នុង​បរិវេណ​វត្ត​អង្គរ​ខាងត្បូង (​ក្បែរ​បន្ទប់​អនាម័យ​) ។

ក្នុង​នោះ​ក្រុមការងារ​បាន​កាត់​មែកឈើ រុះរើ​ដកហូត​រោង​ឈើ​ដែល​ពុក​ផុយ បង្គន់​ដែល​ពុំ​ចាំបាច់​រុក្ខជាតិ​គ្មាន​ប្រយោជន៍ សម្អាត​អនាម័យ និង​ដាំ​ស្មៅ​លំអ​បរិស្ថាន​នៅ​ខាងត្បូង​ប្រាសាទអង្គរវត្ត​ឱ្យ​កាន់តែ​មាន​ភាព​បៃតង​ស្រស់​ស្អាត​ដើម្បី​លើក​តម្លៃ​រមណីយដ្ឋាន​អង្គរ បេតិកភណ្ឌ​ពិភពលោក និង​ទាក់ទាញ​ទេសចរ ។

កិច្ចការ​នេះ ក្រុមការងារ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​អនុវត្ត​តាំងពី​ថ្ងៃ​ទី​១០ ខែតុលា​នេះ រហូត​ដល់​រួចរាល់​ទៅ​តាម​ផែនការ​របស់​ថ្នាក់លើ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ