ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៊េ​ន​នី យ៉ាំ​ង ​ថា នាង​បាក់ទឹកចិត្តពេល​ឃើញ​​​​មុខមាត់លើក​ដំបូង​ ក្រោយ​វះ​កាត់​​​​ច្រមុះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ រហូត​មក​ទល់​ពេល​នេះ​ កញ្ញា ប៊េ​ន​នី យ៉ាំ​ង នៅ​តែ​បន្ត​មាន​បញ្ហា​ដោយ​សារ​ការ​កែ​ខ្ទង់ច្រមុះ​មិន​ទាន់​ជោគជ័យ ។ មិន​ត្រឹមតែ​មិន​ទាន់​ទទួល​បាន​ជោគជ័យ​ប៉ុណ្ណោះ​​ទេ ប៉ុន្តែ​ច្រមុះ​របស់​នាង​ថែម​ទាំង​មាន​បញ្ហា​ដំបៅ​ដោយ​មាន​ខ្ទុះ​នៅ​ខាងក្នុង បន្ទាប់​ពី​នាង​វិល​មក​ពី​ធ្វើការ​កែ​សម្ផស្ស​ពី​ប្រទេស​កូរ៉េ​វិញ…

រាជធានី​ភ្នំពេញ​៖ រហូត​មក​ទល់​ពេល​នេះ​ កញ្ញា ប៊េ​ន​នី យ៉ាំ​ង នៅ​តែ​បន្ត​មាន​បញ្ហា​ដោយ​សារ​ការ​កែ​ខ្ទង់ច្រមុះ​មិន​ទាន់​ជោគជ័យ ។ មិន​ត្រឹមតែ​មិន​ទាន់​ទទួល​បាន​ជោគជ័យ​ប៉ុណ្ណោះ​​ទេ ប៉ុន្តែ​ច្រមុះ​របស់​នាង​ថែម​ទាំង​មាន​បញ្ហា​ដំបៅ​ដោយ​មាន​ខ្ទុះ​នៅ​ខាងក្នុង បន្ទាប់​ពី​នាង​វិល​មក​ពី​ធ្វើការ​កែ​សម្ផស្ស​ពី​ប្រទេស​កូរ៉េ​វិញ ។

តាម​រយៈ​វី​ដេ​អូ​ដែល​បាន​បង្ហោះ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក ប៊េ​ន​នី យ៉ាំ​ង បាន​អះអាង​ថា ដោយសារ​តែ​នាង​ចង់​លើក​ច្រមុះ​ឡើង​បន្តិច​នោះ ទើប​នាង​ទៅ​កែ​សម្ផស្ស​ក្នុង​ប្រទេស​កូរ៉េ ។ ប៉ុន្តែ​ការ​កែ​នោះ ហាក់​មិន​ទាន់​ទទួល​បាន​ជោគជ័យ​ឡើយ ដោយ​បាន​ធ្វើ​ឱ្យ​ច្រមុះ​របស់​នាង​មាន​បញ្ហា​ដោយ​មាន​ដំបៅ និង​មាន​ខ្ទុះ​នៅ​ខាងក្នុង​ផង​ដែរ ។

ប៊េ​ន​នី យ៉ាំ​ង បន្ថែម​ថា ដោយសារ​តែ​សាច់​ច្រមុះ​នាង​ស្តើង​ពេក ទើប​ពិបាក​នៅ​ក្នុង​ការ​កែ​នេះ ដែល​នាង​មានការ​ខកចិត្ត​យ៉ាង​ខ្លាំង​នៅ​ពេល​ដែល​មិន​បាន​ជោគជ័យ​។ ទោះជា​យ៉ាងណា​តារា​រូប​នេះ​នៅ​តែ​អះអាង​ថា នឹង​មិន​មានការ​អស់សង្ឃឹម​នោះ​ឡើយ ដោយ​នាង​នឹង​ស្វែងរក​គ្រូពេទ្យ​ជំនាញ​ណា​ដែល​អាច​នឹង​ធ្វើ​ឱ្យ​ច្រមុះ​របស់​នាង​មាន​ភាព​ស្រស់​ស្អាត ។

កញ្ញា ប៊េ​ន​នី យ៉ាំ​ង បរាជ័យ​ក្នុង​ការ​កែ​សម្ផស្ស​វះកាត់​ច្រមុះ បន្ទាប់​ពី​នាង​បាន​ចំណាយ​ពេល និង​ប្រាក់​កាស​ជា​ច្រើន​ម៉ឺន​ដុល្លារ​ទៅ​ប្រទេស​កូរ៉េ ។ តាម​រយៈ​ការ Live វី​ដេ​អូ​របស់​នាង​ជា​បន្តបន្ទាប់​នាង​បាន​បើកចំហរ​ជាមួយនឹង​សម្ផស្ស​ពិត ដែល​មើលទៅ​ច្រមុះ របស់​នាង​មិន​ទាន់​មាន​សភាព​ស្អាត ១០០​ភាគរយ​នៅឡើយ​ទេ ។

ការ​វះកាត់​ចុង​ក្រោយ​នេះ គឺ​មាន​ទាំង​វះ​សាច់​ត្រង់​ស្បែក​ក្បាល​របស់​នាង​យក​មក​ប៉ះប៉ូវ កន្លែង​ច្រមុះ​​ដែល​ខូច​នោះ ។ ប៉ុន្តែ​មិន​ទាន់​ទទួលលទ្ធផល​ល្អ​ទេ ដូច្នេះ​ហើយ​នាង​នៅ​បន្ត​ទៅ​វះកាត់​នៅ​ប្រទេស​កូរ៉េ​ម្តងទៀត ។ ទន្ទឹម​នឹង​ការ​រង​ចាំ​ការ​វះកាត់​លើក​ទី ៤​នេះ នាង ទទួលស្គាល់​ថា ការ​កែ​សម្ផស្ស​ខុស​ពិតជា​ធ្វើ​ឱ្យ​នាង​មាន​អារម្មណ៍​បាក់ទឹកចិត្ត ពេល​ដែល​នាង​បានឃើញ​សភាព​មុខ​មាត់​របស់​ខ្លួន​លើក​ដំបូង ។

ជា​ការ​កត់សម្គាល់ បើ​ទោះបីជា​ការ​កែ​សម្ផស្ស​នេះ​បាន​ធ្វើ​ឱ្យ​មានការ​ឈឺចាប់​ក៏​ដោយ ប៉ុន្តែ​ប៊េ​ន​នី យ៉ាំ​ង នៅ​តែ​ព្យាយាម​ជា​បន្តបន្ទាប់ នៅ​ពេល​ដែល​នាង​គិត​ថា ចង់​កែ​កន្លែង​ណាមួយ​នោះ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ