ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ម​ប្រៀប​ដូច​ជា​ស្រមោល

4 ឆ្នាំ មុន

និយាយ​ឱ្យ​មែនទែន​ទៅ​កម្មនេះ​ជា​កម្មសិទ្ធិ​តែ​មួយ​គត់​របស់​យើង​គ្រប់​គ្នា កម្មនេះ​មិន​ទៅ​ណា​ឆ្ងាយ​ទេ គឺ​នៅ​ជាប់​តាម​នឹង​ខ្លួន​យើង​ជា​និច្ច ដូច​ស្រមោល​អន្ទោលតាមប្រាណ​ដូច្នោះ​ដែរ ហើយ​ក៏​មិនមែន​ជាប់​១​ថ្ងៃ​ឬ​២​ថ្ងៃ​ទេ គឺ​ជាប់​ពី​មួយ​ជាតិ​ទៅ​មួយ​ជាតិ​គ្មាន​ទីបំផុត​ឡើយ ។ បើ​ពិនិត្យ​ពាក្យ​ថា​កម្មនេះ​គឺ​មិន​ទាន់​ប្រាកដ​ថា ល្អ​ឬ​អាក្រក់​នៅឡើយ​ទេ ជា​ពាក្យ​នៅ​កណ្តាល​ស្រេច​ហើយ​តែ​លើ​បុគ្គល​អ្នក​ប្រព្រឹត្ត​គឺ…

និយាយ​ឱ្យ​មែនទែន​ទៅ​កម្មនេះ​ជា​កម្មសិទ្ធិ​តែ​មួយ​គត់​របស់​យើង​គ្រប់​គ្នា កម្មនេះ​មិន​ទៅ​ណា​ឆ្ងាយ​ទេ គឺ​នៅ​ជាប់​តាម​នឹង​ខ្លួន​យើង​ជា​និច្ច ដូច​ស្រមោល​អន្ទោលតាមប្រាណ​ដូច្នោះ​ដែរ ហើយ​ក៏​មិនមែន​ជាប់​១​ថ្ងៃ​ឬ​២​ថ្ងៃ​ទេ គឺ​ជាប់​ពី​មួយ​ជាតិ​ទៅ​មួយ​ជាតិ​គ្មាន​ទីបំផុត​ឡើយ ។

បើ​ពិនិត្យ​ពាក្យ​ថា​កម្មនេះ​គឺ​មិន​ទាន់​ប្រាកដ​ថា ល្អ​ឬ​អាក្រក់​នៅឡើយ​ទេ ជា​ពាក្យ​នៅ​កណ្តាល​ស្រេច​ហើយ​តែ​លើ​បុគ្គល​អ្នក​ប្រព្រឹត្ត​គឺ កុសលកម្ម កម្ម​ល្អ អកុសលកម្ម អំពើអាក្រក់ អ្នក​ធ្វើ​កម្ម​ណា រមែង​បាន​ផលកម្ម​នោះ​មក​ជា​របស់​ខ្លួន ។

ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​បាន​ទាញ​កម្មនេះ​ទៅ​ប្រៀបប្រដូច​នឹង​គ្រាប់ពូជ​ដែល​យើង​បាន​សាបព្រោះ ហើយ​ដុះ​ឡើង​អ៊ីចឹង អ្នក​ណា​ដាំ​ពូជ​ប្រភេទ​ណា នឹង​ទទួល​បាន​ផល​បែប​នោះ​ជា​ប្រាកដ មាន​ន័យ​ថា ដាំ​ពូជ​ពោត បាន​ផល​គឺ​ផ្លែ​ពោត មិន​អាច​ដាំពោត បែរជា​បាន​ផល​ទៅ​ជា​ស្វាយ​នោះ​ទេ ។

នេះ​ជា​រឿង​ពិត​នៃ​កម្ម ដែល​ជា​កម្មសិទ្ធិ​តែ​មួយ​គត់​របស់​សត្វលោក ធ្វើ​កុសលកម្ម​បាន​ផល​ជា​សុខ បើ​ធ្វើ​អកុសលកម្ម​បាន​ផល​ជា​ទុក្ខ​មិន​ឃ្វាង​ឡើយ ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ