ជីវិត​យើង​ប្រៀប​ដូច​ទឹក​១​កែវ


ខ្លួនប្រាណ​យើង​នេះ​កំពុង​ចាស់​គ្រប់​ដង្ហើម ចាស់​ជា​និច្ច​ចាប់តាំងពី​ខ្លួន​កើតមក​ពេល​ណា​គឺ​យើង​ចាយ​អាយុ​រហូត​ចាយ​ទាល់តែ​អស់​ពោល​គឹ កំពុង​តែ​សន្សឹម​ៗ​ទៅ​រក​ឈាបនដ្ឋាន​គ្រប់​គ្នា មិន​មាន​អ្នក​ណា​ម្នាក់​គេច​ស្លាប់​រួច​ឡើយ ។

ត្រូវ​ដឹង​ថា អ្នក​ដែល​កើតមក​យូរហើយ អាយុ​របស់​ខ្លួន​កំពុង​ស្រកស្រុត​ចុះ​ទៅ​ជា​លំដាប់ គឺ​កាន់តែ​អស់​ទៅ​បន្តិច​ម្តង​ៗ ប្រៀប​ដូច​ដាក់​ទឹក​មួយ​កែវ​នៅ​កណ្តាល​ថ្ងៃ ពី​មួយ​ខណៈ​ទៅ​មួយ​ខណៈ​ទឹក​នោះ​នឹង​ស្រក​បន្តិច​ម្តង​ៗ​យ៉ាងណា អាយុជីវិត​របស់​មនុស្ស​យើង​ក៏​មាន​សភាព​យ៉ាងនោះ​ដែរ ។

ប៉ុន្តែ​អ្នកខ្លះ​មិន​ចូល​ចិត្ត​ឲ្យ​ខ្លួន​ចាស់​ឡើយ នៅ​ពេល​នឹក​ដល់​រឿង​ចាស់​ពេល​ណា​ក៏​កើតទុក្ខ ព្រោះ​ខ្លាច​អស់​ស្អាត ខ្លាច​គេ​លែង​ស្រឡាញ់ ហើយ​ក៏​ខំព្យាយាម​បិទ​បាំង​នូវ​សភាព​ចាស់​របស់​ខ្លួន ប្រឹងប្រែង​កែ​ច្នៃ​សព្វបែបយ៉ាង​ដើម្បី​បិទ​បាំង​ភ្នែក​អ្នក​ដទៃ ឱ្យ​គេ​មើលឃើញ​នៅ​តែ​ស្អាត នៅ​តែ​ក្មេង តែ​តាម​ពិត​សុទ្ធតែ​ជា​រឿង​កាឡៃ​សោះ ចាស់​គឺ​នៅ​តែ​ចាស់​ដដែល ។​ (ដោយសាន សារិន)

Facebook Google Twitter Email

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ