ខ្លោចចិត្ត​លោកតា​ពិការ​ជើង​ម្នាក់​នេះ ! ស្រូវ​ក៏​អត់​បាន​ហូប ប្រពន្ធ​ក៏​ឈឺ និង​ចិញ្ចឹម​ចៅ​ច្រើន​ទៀត (មានវីដេអូ)


ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា លោកតា​ម្នាក់​ដេក​ផ្ទាល់​បេតុង​កើយ​កាបូប តែ​គ្មាន​កម្រាល មើលទៅ​គួរ​ឲ្យ​សង្វេគ​ពេល​ភ្ញាក់​ឡើង​បន្ត​សុំទាន​បន្ត ។ លោកតា​ពិការ​ម្នាក់​នេះ​រៀបរាប់​ថា ដោយសារ​ឆ្នាំ​នេះ​ជួប​គ្រោះ​រាំង​ស្ងួត ធ្វើស្រែ​មិន​បាន​ប្រពន្ធ​ក៏​ឈឺ ចិញ្ចឹម​ចៅ​ក្នុង​បន្ទុក​រហូត​៤​នាក់​ទៀត ។

សេ​ក្តី​រាយការណ៍​បាន​បន្ត លោកតា​ពិការ​រូប​នេះ​ឈ្មោះ ម៉ែ​ន រ​ដ្ឋា អាយុ​៧២​ឆ្នាំ ស្នាក់​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត និង​មាន​ទីលំនៅ​ភូមិ​ទួល​ស្វាយ ឃុំ​មុខរា ស្រុក​រុក្ខ​គិរី ខេត្តបាត់ដំបង ។ លោកតា​រូប​នេះ​ពិការ​ជើង​ឆ្វេង ដោយ​អះអាង​ថា គាត់​ជា​អតីត​យោធា​សម័យ​រដ្ឋ​កម្ពុជា នៅ​កងពល​លេខ​៣ វរ​សេនា​ធំ​លេខ​៧ ឈរជើង​ចំណុច​គោក​មន ស្រុក​បន្ទាយ​អំពិល ខេត្តឧត្តរមានជ័យ ។

ដោយ​គាត់​បន្ត​ថា គាត់​ចូល​បំរើ​ជាតិ​នៅ​ឆ្នាំ​១៩៧៩ ហើយ​បាន​ធ្លាក់ខ្លួន​ពិការ​ដោយ​ជាន់​មីន​នៅ​ពេល​ឈរជើង​ជួរ​មុខ ក្នុង​ខេត្តឧត្តរមានជ័យ ឆ្នាំ​១៩៨៨ ។ យោធា​វ័យ​ចំណាស់​រូប​នេះ​បន្ត​ថា ក្រោយ​ធ្លាក់ខ្លួន​ពិការ​គាត់​បាន​ទទួល​ប្រាក់​សោធន​និ​វឌ្ឍន៍​ជា​រៀង​រាល់​ខែ ដោយ​ក្នុង​១​ខែ​៥៥​ម៉ឺន​រៀល ប៉ុន្តែ​មិន​អាច​ផ្គត់ផ្គង់​គ្រួ​សារបាន ទើប​បង្ខំចិត្ត​ដើរ​សុំទាន​រក​ប្រាក់​បន្ថែម ។

គាត់​បន្ត​ថា ដោយសារ​ឆ្នាំ​នេះ​នៅ​ឯ​ស្រុក​ជួប​គ្រោះ​រាំង​ស្ងួត​ស្រែ​មាន​តែ​កន្លះ​ហិ​កតា ស្រូវ​ខូច ប្រពន្ធ​ក៏​ឈឺ​ចិញ្ចឹម​ចៅ​ក៏​ច្រើន ទើប​បង្ខំចិត្ត​ដើរ​សុំទាន​យ៉ាង​ដូច្នេះ ។

លោកតា​រៀបរាប់​បន្ត​ថា ការ​សុំទាន​របស់​គាត់​មិនសូវ​កាក់កប​ដូច​អ្នក​ផ្សេង​ទេ ជួន​១​ថ្ងៃ​បាន​៣​ម៉ឺន​រៀល ឯ​ថ្ងៃ​ខ្លះ​បាន​មិន​ដល់​២​ម៉ឺន​រៀល​ផង ព្រោះ​គាត់​ទើប​សុំទាន​ឆ្នាំ​នេះ​មិនសូវ​ហ៊ាន​លើកដៃ​សុំ​គេ ។ ទោះជា​យ៉ាងណា លោកតា​ពិការ​រូប​នេះ​បាន​ទទូច​សុំ​សប្បុរសជន​ក្នុង និង​ក្រៅប្រទេស ពិសេស​សម្តេច​នាយក​រដ្ឋមន្ត្រី​មេត្តា​ជួយ​គ្រួសារ​គាត់​ផង ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ