វិធី​ចិញ្ចឹម​កូន​តាម​កំពូល​មហាសេដ្ឋី​ប៊ី​ល​ហ្គេ​ត


ពេល​ដែល​លើក​ឡើង​ពី​ប្រធានបទ​មើលថែ​កូន​ៗ​ទាំង​បី លោក​មហាសេដ្ឋី ប៊ឺ​ល ហ្គេ​ត​ស៍ (Bill Gates) ដែល​ជា​ស្ថាបនិក​ក្រុមហ៊ុន Microsoft មិន​ខ្មាស់​អៀន​នឹង​ទទួលស្គាល់​ថា ភរិយា​ខ្លួន គឺ​អ្នកស្រី Melinda ជា​អាណាព្យាបាល​ដែល​សកម្ម​ជាង​លោក​ឡើយ ។ ប៉ុន្តែ​លោក​បាន​បន្ត​ថា លោក និង​ភរិយា​បាន​ពិចារណា​យ៉ាង​ល្អិតល្អន់​ទាក់ទិន និង​យុទ្ធសាស្ត្រ​ដែល​ពួក​គេ​ប្រើ ដើម្បី​ចិញ្ចឹម​មើលថែ​កូន​ៗ​ទាំង​បី ដែល​បច្ចុប្បន្ន​មាន​អាយុ​១៦​ឆ្នាំ ១៩​ឆ្នាំ និង​២៣​ឆ្នាំ ។

គូ​ស្វាមីភរិយា​ខាងលើ​បាន​ប្រើ​គំរូ «​សេចក្តី​ស្រលាញ់ និង​តក្ក​» ។ គំរូ​នេះ​តម្រូវ​ឲ្យ​មានការ​កាត់​បន្ថយ​ការ​ឆ្លើយ​តប​ដែល​ប្រើ​អារម្មណ៍​ដូច​ជា ការ​ស្រែក ឬ​ស្តីបន្ទោស​កូន​ៗ​ជាដើម ។ មេរៀន​សំខាន់​នេះ គឺ​ការ​ជួយ​ឲ្យ​មនុស្ស​គ្រប់គ្រង​អារម្មណ៍ និង​ការ​និយាយ​ស្តី​ពេល​អារម្មណ៍មិនល្អ​ជាដើម ។ យ៉ាងណា​ក្តី​លោក ហ្គេ​ត​ស៍ បាន​ទទួលស្គាល់​ថា លោក និង​ភរិយា​មិន​អាច​អនុវត្ត​គំរូ​នេះ​ទាំងស្រុង​ទេ ព្រោះ​លោក​មិន​អាច​បោះចោល​អារម្មណ៍​បាន​ឡើយ ។

ប៉ុន្តែ​ក្រៅពី​ការ​គ្រប់គ្រង​កំហឹង ហើយ​គំរូ​ខាងលើ​ក៏​ផ្តោត​សំខាន់​លើ​សារៈសំខាន់​នៃ​ការ​មិន​ផ្តល់​រង្វាន់​ដល់​កូន​ៗ​ច្រើន​ពេក ប៉ុន្តែ​បែរជា​ផ្តោត​លើ​ការ​ផ្តល់​សេចក្តី​ស្រលាញ់​ឥត​លក្ខខណ្ឌ និង​កោតសរសើរ​កូន​ៗ​ទៅ​លើ​អត្ត​ច​រិ​ក​របស់​ពួក​គេ មិនមែន​លើ​អ្វី​ដែល​ពួក​គេ​បាន​ធ្វើ ឬ​សម្រេច​ទេ ។

មនុស្ស​ដែល​ជោគជ័យ​ជា​ច្រើន​ក៏​មាន​បញ្ហា​នៅ​សាលារៀន​ដែរ ហើយ​អ្វី​ដែល​សំខាន់ គឺ​ការ​ជំរុញ​ឲ្យ​កូន​ៗ​មាន​អត្ត​ច​រិ​ក​ល្អ ពូកែ​ឆ្ងល់ និង​មាន​ជំនាញ​ដោះស្រាយ​បញ្ហា ។ គំរូ​នេះ​ស្រ​ដៀង​គ្នា​ទៅ​នឹង​យុទ្ធសាស្ត្រ​សួរ​សំណួ​របស់​អ្នកប្រាជ្ញ​សូ​ក្រា​ត (Socrates) ដែរ ហើយ​វា​ជំរុញ​ឲ្យ​ឪពុក​ម្តាយ​សួរ​សំណួរ​ដែល​ជួយ​ឲ្យ​កូន​ៗ និង​ឲ្យ​កូន​ៗ​គិត​ពី​ដំណោះស្រាយ​បញ្ហា​ដោយ​ខ្លួនឯង ។

លើស​ពី​នេះ​ទៀត​លោក​ក៏​មាន​បទបញ្ជា​មួយ​ចំនួន​ដែល​កូន​ៗ​ត្រូវ​តែ​គោរព​តាម​ដែរ ។ ក្នុង​នោះ​រួម​មានការ​មិន​ឲ្យ​កូន​ៗ​មាន​ទូរស័ព្ទ​ដៃ​ប្រើ​រហូត​ដល់​អាយុ ១៤​ឆ្នាំ​ជាដើម ។ បន្ថែម​ពី​នេះ​ទៅ​ទៀត​កូន​ៗ​ទាំង​បី​ត្រូវ​តែ​ទៅ​ព្រះ​វិហារ​ជា​ប្រចាំ​ជាមួយនឹង​ឪពុក​ម្តាយ ហើយ​ពួក​គេ​នឹង​ទទួល​បាន​តែ​១០​លាន​ដុល្លារ​ក្នុង​ម្នាក់​តែ​ប៉ុណ្ណោះ ក្នុង​ចំណោម​ទ្រព្យសម្បត្តិ​ប្រមាណ ៩០​ប៊ី​លាន​ដុល្លារ​របស់​ឪពុក​ម្តាយ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ