នៅ​តែ​ឆ្មក់​បាន​ទៀត ! ខណៈ​មន្ត្រី​ជលផល​ខំ​ការពារ​ម្ល៉ឹង​ហើយ​នៅ​មានការ​ព្រួយបារម្ភ​ខ្លាំង


ខេត្តក្រចេះ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ការ​ធ្វើ​នេសាទ​ដោយ​ខុសច្បាប់​ពី​សំណាក់​ជន​ឱកាសនិយម​ដោយ​ប្រើ​រូបភាព​ផ្សេង​ៗ​នៅ​តាម​តំបន់​នានា​ដូច​ជា ទន្លេ ព្រែក បឹងបួរ ក្នុងភូមិ​សាស្ត្រ​ន៍​ខេត្ត គឺ​នៅ​តែ​កើត​មាន​គួរ​ឲ្យ​ព្រួយបារម្ភ ខណៈ​តួលេខ​នៃ​ការ​បង្ក្រាប​ពី​ក្រុម​មន្ត្រី​ជំនាញ​ក៏​ដូច​ជា អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​តែ​កើនឡើង​ឥត​ឈប់​ឈរ ។

ខេត្តក្រចេះ​ជា​ខេត្ត​មួយ​ដែល​មាន​ទីតាំង​លាតសន្ធឹង​តាម​បណ្តា​យ​ដង​ទន្លេមេគង្គ និង​ជា​អំណោយផល​លើ​សក្ការ​នុ​ពល​នេសាទ ។ ខេត្ត​ជាប់ និង​តំបន់​មេគង្គ​ប៉ែក​ខាងលើ​នេះ​ក៏ អំណោយផល​ល្អ​ដល់​ជីវចម្រុះ​ទឹកសាប​សម្បូរ​ដោយ​ជម្រក​ត្រី​ពង​កូន ត្រី​មេ​ពូជ ពិសេស​នោះ សត្វ​ផ្សោត​ទឹកសាប ។ ដោយសារ​តែ​ខេត្ត​សម្បូរ​ដោយ​ធនធាន​ជាតិ​ទឹកសាប​បែប​នេះ ទើប​ពលរដ្ឋ​ជាង​ពាក់កណ្តាល​នៃ​ចំនួន​ពលរដ្ឋ​សរុប​ជិត​១០​ម៉ឺន​នាក់​បាន​ចាប់​យក​របរ​នេសាទ​ជា​របស់​ចម្បង​សម្រាប់​ជីវភាព​គ្រួសារ​ប្រចាំ​ថ្ងៃ ។

ទន្ទឹម​និង​ការ​ធ្វើ​នេសាទ​ដែល​កំពុង​តែ​កើ​ម​មាន​លើ​ផ្ទៃ​ទន្លេ ព្រែក បឹង របស់​ពលរដ្ឋ​ជា លក្ខ​ណះគ្រួសារ​តាម​ទ្រង់ទ្រាយ​តូច ឬ​ធំ ដើម្បី​ចាប់​យក​ត្រី​នោះ​ជាមួយ​គ្នា​នេះ​បទល្មើស​នេសាទ​ដែល​ប្រព្រឹត្ត​ដោយ​ជន​ឱកាសនិយម​ក៏​នៅ​តែ​កើត​មាន ខណៈ​ការ​ចុះ​ល្បាត​បង្ក្រាប​ពី​អាជ្ញាធរ​ក៏​ដូច​ជា​មន្ត្រី​ជំនាញ​ជលផល​នៅ​តែ​ខិតខំ​បន្ត​ធ្វើ​យ៉ាង​សស្រាក់សស្រាំ​យ៉ាងណា​ក៏​ដោយ ។

តាម​របាយការណ៍​មួយ​របស់​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​បាន​បង្ហាញ​ឲ្យ​ដឹង​ថា រយៈពេល​៩​ដើមឆ្នាំ​២០១៩ ខណ្ឌ​រដ្ឋបាល​ជលផល​សហការ​ជាមួយ​គណៈ​បញ្ជាការ​ឯកភាព​ស្រុក ក្រុង និង​អាជ្ញាធរ​តាម​មន្ទីរ​ស្ថាប័ន​ពាក់ព័ន្ធ​ចុះ​ធ្វើការ​បង្ក្រាប​បទល្មើស​នេសាទ នៅ​តាម​តំបន់​ភូមិសាស្ត្រ​ទន្លេ ព្រែក បឹងបួរ បាន​ចំនួន​១៣៦​ករណី ។

ការ​បង្ក្រាប​ករណី​បទល្មើស​នេសាទ​ខាងលើ​អាជ្ញា​ធរមាន​សមត្ថកិច្ច​រឹបអូស​អូស​បាន​ឧបករណ៍​ផ្សេង​ៗ​សម្រាប់​បម្រើ​ឲ្យ​បទល្មើស​នេសាទ​មាន​ដូច​ជា ស្បៃ​មុង​សាច់​កាវ ប្រវែង​ជាង​ជិត​២​ពាន់​មែ​ត្រ លូ​សាច់​អួន​ជាង​១​មែ​ត្រ បង្គ​ល​ឬ​ស្សី​ជាង​ពាន់​ដើម និង​បាន​ចាក់​លែង​កូន​ត្រី ចូល​ក្នុង​ទន្លេ និង​បឹង​ធម្មជាតិ​ចំនួន​ជិត​២​រយ​គីឡូក្រាម ។

អនុប្រធាន​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត និង​ជា​ប្រធាន​ឆ្មាំ​អភិរក្ស​សត្វ​ផ្សោត​លោក ម៉ុ​ក ពន្លក បាន​ថ្លែង​ថា មាន​មង​បណ្តែត​ចំនួន​២០៥​ត្បូង ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​បាន​នៅ​តាម​តំបន់ អន្លង​ផ្សោត និង​អន្លង់​ត្រី​មេ​ពូជ ក្នុង​តំបន់​អភិរក្ស ។ ឧបករណ៍​សន្ទូច​រាយ​ជាង​១​ពាន់​ម៉ែត្រ សម្រាស់​២៨​គំនរ មង​ពាក់​ព្រែក​ចំនួន​៣​ត្បូង ដែល​ក្រុម​ជនល្មើស​លប​លួច​ធ្វើការ​នេសាទ​នៅ​តំបន់ហាមឃាត់​ក៏​ត្រូវ​បាន​បង្ក្រាប និង​ប្រមូល​មក​កម្ទេច​ចោល​នៅ និង​មុខ​មហាជន ។ ក្រៅពី​នោះ​ក៏​នៅ​មាន​ទូក​ម៉ាស៊ីន​ចំនួន​៣​គ្រឿង និង​សម្ភារ​ឆក់​ត្រី​ជា​ច្រើន​សម្រាប់​ទៀត​ក៏​ត្រូវ​បាន​ចាប់​បង្ក្រាប ។

ទន្ទឹម និង​ស្ថានភាព​ការ​លួច​ធ្វើ​នេសាទ​ខុសច្បាប់​នៅ​តែ​ជា​បញ្ហា​ប្រឈម និង​ស្មុគស្មាញ ដែល​កំពុង​តែ​គំរាមកំហែង​ដល់​ពពួក​ត្រី​ធម្មជាតិ​នោះ ប្រធាន​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​លោក ស៊ៀ​ន គិ​ន បាន​អះអាង​ថា កម្លាំង​ខណ្ឌ​ជលផល​បាន​ត្រៀមលក្ខណៈ​គ្រប់គ្រាន់​ដោយ​សហការ​ជាមួយ និង​កម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ និង​មន្ត្រី​អង្គការ​ពាក់ព័ន្ធ​នានា​លើ​ចំណាត់ការ​បង្ក្រាប​បទល្មើស​នេសាទ ។ ពិសេស​ផែនការ​ពង្រឹង​សហ​គម​នេសាទ​ឲ្យ​មានការ​ចូលរួម​សហការ ក្នុង​ការ​ត្រួ​ពិនិត្យ និង​ល្បាត​ជាប់​ជា​ប្រចាំ ។

ការ​អភិរក្ស និង​ថែទាំ​អន្លង់​ផ្សោត និង​អន្លង់​មេ​ពូជ​មួយ​ចំនួន​ក្នុង​ដែន​នេសាទ​ទាំង​២៨​ចំនុច និង​ស្រះ​ជម្រក​ត្រី​១០​កន្លែង និង​ការ​រុករក​បន្ត​ស្រាវជ្រាវ​ស្រះ​ជម្រក​ត្រី​ថែម​ទៀត ដើម្បី​កំនែទំរង់​ទិ​ន្ធ​ផល​ឲ្យ​កាន់តែ​កើនឡើង ។ លោក​បាន​លើក​ឡើង​ថា ដោយសារ​តំបន់​មួយ​ចំនួន​នៅ​មាន​ភាព​ស្មុគស្មាញ​វិសាលភាព​ទន្លេធំ និង​មានកូន​កោះ​ច្រើន​ទើប​ធ្វើ​ឲ្យ​ក្រុម​ជនល្មើស​ងាយ និង​លាក់ ខ្លួន​ពី​ការ​ចុះ​ល្បាត​ពី​សមត្ថកិច្ច​ជំនាញ​ក៏​ដូច​ជា មន្ត្រី​ឆ្មាំ តែ​យ៉ាងណា​ក្រុម​អាជ្ញាធរ​នៅ​តែ​បង្កើន​សកម្មភាព​ល្បាត​រុករក ដើម្បី​ទប់ស្កាត់ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ