ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះ​ហើយ​ជា​រឿង១០​យ៉ាង ​ដែល​បុរស​អត់ទ្រាំ​មិន​បាន​នឹង​សង្សារ​​​ខ្លួន​ឯង

4 ឆ្នាំ មុន

មនុស្ស​ម្នាក់​ៗ​គឺជា​ផលិតផល​មួយ​នៃ​បទ​ពិសោធន៍​ជីវិត​របស់​ពួក​គេ បរិ​ដ្ឋា​ន ការ​អប់រំ និង​ពេល​វេលា ប៉ុន្តែ​វា​ក៏​ងាយស្រួល​នឹង​ពិបាក​យល់​អំពី​ភាព​ជា​មនុស្ស​ប្រុស​ម្នាក់​ៗ​ផង​ដែរ​។ ​យ៉ាងណាមិញ បើសិនជា​អ្នកមាន​សង្សា ជា​មនុស្ស​ប្រុស គេ​រក​ឃើញ​ថា មានរឿង…

មនុស្ស​ម្នាក់​ៗ​គឺជា​ផលិតផល​មួយ​នៃ​បទ​ពិសោធន៍​ជីវិត​របស់​ពួក​គេ បរិ​ដ្ឋា​ន ការ​អប់រំ និង​ពេល​វេលា ប៉ុន្តែ​វា​ក៏​ងាយស្រួល​នឹង​ពិបាក​យល់​អំពី​ភាព​ជា​មនុស្ស​ប្រុស​ម្នាក់​ៗ​ផង​ដែរ​។ ​យ៉ាងណាមិញ បើសិនជា​អ្នកមាន​សង្សា ជា​មនុស្ស​ប្រុស គេ​រក​ឃើញ​ថា មានរឿង ១០​យ៉ាង​ដែល​បុរស​ទាំងនោះ​មិន​ចូល​ចិត្ត និង​អត់ទ្រាំ​មិន​បាន ជា​ពិសេស​បើសិនជា​រឿង​នោះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​សង្សា​របស់​ខ្លួន​។

១- និយាយ​អំពី​ភាព​ស្និទ្ធស្នាល​របស់​ខ្លួន​ជាមួយ​មិត្តភក្តិ​ឯទៀត
២- ការ​ប្រើប្រាស់​ភាព​អាថ៌​កំបាំង​ពេល​នៅ​ជាមួយ​គាត់
៣- ចូល​ចិត្ត​ធ្វើខ្លួន​យល់​ថា ប្តី ឬ​សង្សា​របស់​ខ្លួន ជា​ប៉ូ​លី​ស​ចិត្តអាក្រក់
៤- ចូល​ចិត្ត​យក​រឿងរ៉ាវ​ពី​អតីតកាល​មក​រំលឹក
៥- មិន​ព្រម​សារភាព​កំហុស​ដែល​ខ្លួន​បាន​ប្រព្រឹត្តិ
៦- ចូល​ចិត្ត​ធ្វើ​ជា​មនុស្ស​ចិត្តខ្លាំង​ជាប់​រហូត
៧- ចូល​ចិត្ត​ប្រើ​ភាព​ស្និទ្ធស្នាល​ដើម្បី​គម្រាម​ដាក់
៨- មិន​គោរព​ពេលវេលា​ផ្ទាល់ខ្លួន
៩- ចូល​ចិត្ត​រអ៊ូ​រទាំង​ច្រើន
១០- កំពុង​តែ​ព្យាយាម​គ្រប់គ្រង​គាត់

ទាំងនេះ​គ្រាន់តែ​ជា​រឿង ១០​យ៉ាង​ដែល​បុរស​ស្អប់​នៅ​ពេល​មនុស្ស​ស្រី​ដែល​ខ្លួន​ស្រឡាញ់​ធ្វើ តែ​ក៏​មានរឿង​ជា​ច្រើន​ទៀត​ផង​ដែរ​។ យ៉ាងណាមិញ ដើម្បី​ឲ្យ​ទំនាក់ទំនង​ស្នេហា​កាន់តែ​ល្អ យក​ល្អ​គួរតែ​មនុស្ស​ទាំង​សងខាង​ព្យាយាម​យល់​ដឹង​អំពី​គ្នា​កាន់តែ​ល្អ និង​ចៀសវាង​នូវ​ទម្លាប់​អាក្រក់​ទាំង​ឡាយ​ដែល​ម្ខាង​ៗ​មិន​ចូល​ចិត្ត (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ