ឈឺបំពង់ក​មែន​ទេ! គួរ​តែ​​ចៀស​ឱ្យ​ផុត​ពី​​អាហារ​ទាំងនេះ


ដឹង​ទេ​ថា​អ្នក​គួរ​ចៀសវាង​អាហារ​អ្វីខ្លះ​នៅ​ពេល​ជួប​ប្រទះ​បញ្ហា​ឈឺបំពង់ក? ក៏​ព្រោះតែ​អាហារ​មួយ​ចំនួន​អាច​បណ្ដាល​អាកា​រៈ​ឈឺចាប់​កាន់តែ​ខ្លាំងក្លា​ឡើង​នោះ​ការ​ដឹង​ពី​អ្វី​ដែល​គួរ ឬ​មិន​គួរ​ទទួលទាន​គឺ​ចាំបាច់​ណាស់​។ ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​អាហារ​ដែល​គួរ​ចៀសវាង​កំឡុង​ពេល​ឈឺបំពង់ក ៖

១. ផ្លែ​ឈើ​រសជាតិ​ជូរ ៖ នោះ​ក៏​ព្រោះតែ​ផ្លែ​ឈើ​រសជាតិ​ជូរ ពិសេស​ផ្លែ​ម្នាស់ ស្ត្រ​បឺ​រី ស្វាយ ក្រូច ទំពាំងបាយជូរ គឺ​មាន​ផ្ទុក ជាតិ​អាស៊ីត​ខ្ពស់​ដែល​អាច​នឹង​ធ្វើ​អោយ​បំពង់ក​រមាស់​ឈឺ​កាន់តែ​ខ្លាំង​។

២. ប៉េងប៉ោះ ៖ ប៉េង​បោះ​ក៏​មាន​ផ្ទុក​ជាតិ​អាស៊ីត​ខ្ពស់​ដែល​មិនល្អ​សម្រាប់​បំពង់ក​ដែល​កំពុង​ឈឺ​ផង​ដែរ​។

៣. អាហារ​ហឹរ ៖ ការ​ទទួលទាន​អាហារ​ហឹរ​កំឡុង​ពេល​ឈឺបំពង់ក​នឹង​ធ្វើ​អោយ​អាកា​រៈ​ឈឺចាប់​កាន់តែ​ខ្លាំងក្លា​ឡើង​។​ដូច្នេះ​ដើម្បី​ជា​ការ​ប្រសើរ​ចូរ​ចៀសវាង​ទទួលទាន​អាហារ​ប្រភេទ​នេះ​មួយ​រយៈ​សិន​។

៤. អាហារ​រឹង ៖ អាហារ​រឹង ឬ​ស្រួយ​អាច​ធ្វើ​អោយ​ការ​ឈឺចាប់​កាន់តែ​កើនឡើង​ខណៈ​ដែល​វា​បង្ក​ការ​កកិត​ខ្លាំង​នឹង​បំពង់ក​។​ការ​ទទួលទាន​អាហារ​ប្រភេទ​នេះ​ក៏​ធ្វើ​អោយ​អាកា​រៈ​ឈឺបំពង់ក​យូរ​ជា​សះស្បើយ​ផង​ដែរ​។

៥. កាហ្វេ​និង​គ្រឿង​ស្រវឹង ៖ ភេសជ្ជៈ​ទាំង​ពីរ​នេះ​មិន​ត្រឹមតែ​អាច​បង្ក​ការ​រលាក​បន្ថែម​លើ​បំពង់ក ប៉ុន្តែ​ក៏​ធ្វើ​អោយ​រាង​កាយ​ខ្វះ​ជាតិ​ទឹក​ដែល​នឹង​ធ្វើ​អោយ​ស្ថានភាព​កាន់តែ​អាក្រក់​ឡើង​។ ដើម្បី​ជា​ការ​ប្រសើរ​ចូរ​ចៀសវាង​ទទួលទាន​មួយរយៈ​សិន​ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ