លឿនដូចគ្នា! ក្រឡាប់ដេកស្តូកដូចគ្នា​ (មានវីដេអូ)


រាជធានី​ភ្នំពេញ​៖ រថយន្ត​បែន​ដឹក​ដី​មួយគ្រឿង និង​​រថយន្ត​បែនដឹកខ្សាច់​​មួយគ្រឿង ​​ខណៈ​ពេល​កំពុង​បើកបរ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា ក្នុង​ល្បឿន​លឿន​ដូច​គ្នា​នោះ ស្រាប់តែ​រេ​ចង្កូត​ជ្រុល​ទៅ​កៀរ​គ្នា​ពេញទំហឹង ។ ​បណ្ដាល​ឲ្យ​​​ភាគី​ទាំងសងខាង​ក្រឡាប់​បះជើង​ដេក​ផ្អៀង​លើ​ដងផ្លូវ​ទាំងអស់​គ្នាតែម្តង​ ប៉ុន្តែ​មិន​បាន បណ្ដាល​ឲ្យ​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​នោះ​ឡើយ​។

គ្រោះថ្នាក់​ចរាចរ​ណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​១៣ ខែតុលា​ ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​ផ្លូវ​លេខ​១០៤ ស្ថិត​ក្នុងភូមិ​ក្រពើ​ទ្រោម សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

រថយន្ត​បែន​ទាំង​២​គ្រឿង​ខាងលើ ក្នុងនោះ​រថយន្តដឹកដី​មួយគ្រឿង ពណ៌ស គ្មាន​ស្លាក​លេខ​ អ្នកបើកបរ​មិនស្គាល់​អត្ត​សញ្ញាណ ​បានរត់គេចខ្លួន​បាត់ ចំណែក​​រថយន្ត​មួយគ្រឿងទៀត​ដឹកខ្សាច់​ ​ព​ណ៌ស្វាយ​ គ្មានស្លាកលេខ ​អ្នកបើកបរ​​មិន​ស្គាល់អត្ត​សញ្ញាណ ​បានរត់គេចខ្លួន​បាត់​ ​។

តាម​ប្រភព​ព័​ត៌​មានបាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេឃើញ​រថយន្ត​ដឹក​ខ្សាច់​មួយគ្រឿង​ ព​ណ៌ស្វាយ​​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន លុះ​ពេល​​មក​ដល់​ចំណុច​កើតហេតុ ក៏​ស្រាប់តែ​​មាន​​រថយន្ត​ដឹក​ដី​១​គ្រឿង​ទៀត​ព​ណស​ បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​ក្នុង​ល្បឿន​លឿន​​បាន​រេ​ចង្កូត​ចូល​មក​កៀរ​ជាមួយ​រថយន្ត​ដឹក​ខ្សាច់​​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត​ទាំង​២​គ្រឿង​ក្រឡាប់​ដេក​​ស្ដូក​ទទឹង​ផ្លូវ​​ធ្វើ​ឱ្យ​​មានការ​ខូចខាត​យ៉ាងដំណំ​រៀង​ៗ​ខ្លួន​ ហើយ​ក៏​បង្ក​ឲ្យ​មានការ​កកស្ទះ​ចរាចរ​ណ៍​ទាំង​ព្រឹក​តែ​ម្ដង​។

តាម​ប្រភព​​ព័ត៌មាន​​បាន​បន្ត​ថា ខណៈនោះ​មិន​បណ្ដាល​ឲ្យ​អ្នកបើកបរ​រថយន្ត​ទាំង​២​នាក់​ ឬ​អ្នកដំណើរ​ណា​ម្នាក់​រង​របួស​ឡើយ បន្ទាប់​មកគេឃើញ​​អ្នកបើកបរ​រថយន្ត​ទាំង​២​គ្រឿង​បាន​បើកទ្វារ​រត់គេច​ខ្លួន​បាត់​អស់​។

ក្រោយ​ពេល​កើតហេតុ​ នគរបាល​ប៉ុស្តិ៍​រលួស​បាន​សហការជាមួយ​នគរបាល​ចរាចរ​ខណ្ឌដង្កោ​ចុះ​ទៅ​ធ្វើការ​វាស់វែង​និង​ជួយ​សម្រួល​ចរាចរ​​មិន​ឲ្យ​មានការ​កកស្ទះ ​ព្រមទាំង​ហៅ​រថយន្តមក​ស្ទូច​យក​រថយន្ត​ទាំង​២​គ្រឿង​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​ដើម្បី​រង់ចាំធ្វើការ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​៕​ (កែសម្រួលដោយ ៖ ធីតា​)

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ