រូបសំណាក់​សត្វ​ដំរី​ដ៏​ធំ​ក្នុង​ទីធ្លា​សួនឧទ្យាន​សែន​មនោ​រម្យ


ខេត្តមណ្ឌលគិរី ៖ វត្ថុ​តាង​រណា​យន្ត ឬ​ដែល​មនុស្ស​ភាគច្រើន​ស្គាល់​ថា ត្រង់​សឺ​ន័​រ ចំនួន​ពីរ​ពាន់​គ្រឿង​ត្រូវ​បាន​កែ​ច្នៃ​ទៅ​ជា​រូបសំណាក់​សត្វ​ដំរី​ដ៏​ធំ សម្រាប់​ដាក់​តាំង​បង្ហាញ​សាធារណៈជន ក្នុង​ទីធ្លា​សួនឧទ្យាន​សែន​មនោ​រម្យ ដើម្បី​លំអ​បន្ថែម​ជាមួយ​សួនច្បារ និង​ជា​ការ​ដាស់​ស្មារតី​មនុស្ស​គ្រប់​រូប​ចៀសវាង​បំផ្លាញ​ពី​ឈើ​ដែល​ជា​អាយុជីវិត​មនុស្សជាតិ​ទូ​ទាំង​ពិភពលោក ។

ក្នុង​បទ​សម្ភាសន៍​ជាមួយ​កោះសន្តិភាព លោក ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​មណ្ឌលគិរី​បាន​ឲ្យ​ដឹង​ថា លោក រួម​ទាំង​ក្រុមការងារ​គណៈកម្មការ​រៀបចំ​សាងសង់​សួនច្បារ​សែន​មនោ​រម្យ​បាន​ចុះ​មើល​ទីតាំង ដើម្បី​ដាក់​តាំង​រូបសំណាក់​ដំរី ដែល​កែ​ច្នៃ​អំពី​គ្រឿង​រណា​យន្ត ជា​វត្ថុ​តាំង​ដែល​រឹបអូស​បាន​ពី​ជនល្មើស​នានា ដើម្បី​កែ​លំអ​សួនច្បារ​សែន​មនោ​រម្យ​ឱ្យ​មាន​សោ​ភ័​ណ្ឌ​ភាពល្អ និង​អាច​ឱ្យ​សាធារណៈជន​ក៏​ដូច​ជា ភ្ញៀវ​ទេសចរ​មក​ទស្សនា​កម្សាន្ត​នៅ​ខេត្តមណ្ឌលគិរី​ឱ្យ​កាន់តែ​ច្រើន​ឡើង​បន្ថែម​ទៀត ។

លោក ស្វាយ សំ​អ៊ា​ង បាន​បន្ត​ថា ការ​រៀបចំ​ដាក់​តាំង​រូបសំណាក់​ដំរី នៅ​លើ​សួនច្បារ​សែន​មនោ​រម្យ ក្នុង​ក្រុង​សែន​មនោ​រម្យ នា​ពេល​ខាង​មុខ​នេះ គឺជា​រូបសំណាក់​ដែល​កែ​ច្នៃ​អំពី​គ្រឿង​រណា​យន្ត និង​ជា​វត្ថុ​តាំង​ដែល​មន្ត្រី​ជំនាញ​រឹបអូស​បាន​ពី​ជនល្មើស​នានា​ដែល​លួច​កាប់​ឈើ​កន្លង​មក​ក្នុង​ខេត្តមណ្ឌលគិរី ។

រូបសំណាក់​ដំរី​នេះ មាន​កម្ពស់​២.៨០​ម៉ែត្រ សាងសង់​ពី​គ្រឿង​រណា​យន្ត ដើម្បី​តម្កល់​ទុកជា​វត្ថុ​តាំង​បង្ហាញ​ដល់​សាធារណជន ដូច្នេះ​ក្នុង​នាម​អាជ្ញាធរ​ខេត្ត​ក៏​ដូច​ជា មន្ទីរ​ជំនាញ​បាន​ធ្វើ​គម្រោង​ស្នើ​សុំ​ទៅ​ក្រសួង ដើម្បី​យក​វត្ថុ​តាំង​ទាំងនេះ​កែ​ច្នៃ​ទៅ​ជា​រូប​ដំរី ដើម្បី​ដាក់​តាំង​លើ​សួនច្បារ​សែន​មនោ​រម្យ ក្នុង​គោលបំណង​ទី​១. កែ​លម្អ​បរិវេណ​សួនច្បារ​សម្រាប់​ឱ្យ​ប្រជាពលរដ្ឋ​ចូល​ទស្សនា​មើល ទី​២. រូបសំណាក់​ដំរី​នេះ​ដែល​សាងសង់​អំពី​គ្រឿង​រណា​យន្ត​ទាំងអស់​ដែល​ជា​វត្ថុ​តាំង​បម្រើ​ការងារ​ឱ្យ​បទល្មើស​ដែល​រឹបអូស​បាន​ពី​ជនល្មើស និង​ដើម្បី​តម្កល់​ទុក​ក៏​ដូច​ជា សារមន្ទីរ​មួយ​បង្ហាញ​ពី​ការ​កែ​ឆ្នៃ ការ​ដាក់​តាំង​ទុក​ឱ្យ​សាធារណៈជន និង​កូនចៅ​ជំនាន់​ក្រោយ​បាន​ចាត់​ទុក​ថា ស្នាដៃ​របស់​ថ្នាក់ដឹកនាំ​ខេត្ត និង​មន្ត្រី​ជំនាញ​ជំនាន់​មុន​បាន​គិតគូ​សាងសង់​រូបសំណាក់​ដំរី​នេះ​។

ការ​កែ​ច្នៃ និង​រៀបចំ​ដាក់​តាំង​រូបសំណាក់​ដំរី នៅ​លើ​សួនច្បារ​សែន​មនោ​រម្យ ១​ក្នុង​តម្លៃ​ជាង​២​ម៉ឺន​ដុល្លារ​នេះ​គ្រាន់តែ​ថ្លៃ​ឈ្នួល​មិន​ទាន់​គិតថ្លៃ​សម្ភារៈ ។ អភិបាលខេត្ត​បាន​ធ្វើការ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ​សូមកុំ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ ពិសេស​ការ​កាប់​ទន្ទ្រាន​ដី​របស់​រដ្ឋ​ធ្វើ​ជា​កម្ម​សិទ្ធ ហើយ​សូម​បញ្ឈប់​មុខរបរ​កាប់​ឈើ ដើម្បី​យក​ទៅ​លក់​ដែល​ជា​មុខរបរ​បណ្ដាល​ឱ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត និង​បំផ្លាញ​នូវ​ធនធានធម្មជាតិ ឱ្យ​ងាក​មក​បង្កបង្កើន​មុខរបរ​ណា​ដែល​ត្រឹមត្រូវ ដូច​ជា ការ​ដាំ​ដុះ​ដំណាំ​កសិឧស្សាហកម្ម ដែល​ជា​មុខរបរ​យូរអង្វែង ។

លោក ឌិន ប៊ុ​ន​ធឿ​ន អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​បាន​ឲ្យ​ដឹង​ថា ការ​សាងសង់​រូបសំណាក់​ដំរី​នេះ​ដោយ​មានការ​គិតគូរ​ពី​ដឹកនាំ​ក្រសួងបរិស្ថាន​ក៏​ដូច​ជា អាជ្ញាធរ​ខេត្ត​មានការ​ចូលរួម​ឧបត្ថម្ភ​ពី​អង្គការ WWF អង្គការ WCS និង​ក្រុមហ៊ុន​រ៉េ​នី​សង់ មន្ទីរ​បរិស្ថាន​ខេត្ត​បាន​រៀបចំ​កៃ​ឆ្នៃ​គ្រឿង​រណា​យន្ត​ដែល​មន្ត្រី​ជំនាញ​រឹបអូស​ពី​ជនល្មើស ដើម្បី​សាងសង់​ធ្វើ​ជា​រូបសំណាក់​ដំរី​ចំនួន​០១ ដែល​មាន​កម្ពស់​២.៨០​ម៉ែត្រ ចំណាយ​ថវិកា​ប្រមាណ​ជាង​២​ម៉ឺន​ដុល្លា សម្រាប់​តម្កល់​ទុក​នៅ​លើ​បរិវេណ​សួនច្បារ​សែន​មនោ​រម្យ ក្នុង​ខេត្តមណ្ឌលគិរី ។

យោង​តាម​របាយការណ៍​របស់​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី សត្វ​ដំរីព្រៃ​កំពុង​មាន​វត្តមាន​ប្រមាណ​ជាង​៣០០​ក្បាល នៅ​ទូ​ទាំង​ផ្ទៃ​ខេត្ត​នេះ ។ ហើយ​សត្វ​ដំរីព្រៃ​ទាំងនោះ​ស្ថិត​ក្នុង​អំបូរ​ដំរី​អាស៊ី ។ ក្រៅពី​ដំរីព្រៃ ខេត្តមណ្ឌលគិរី​ក៏​មាន​សត្វ​ដំរី​បម្រើ​ដល់​វិស័យ​ទេសចរណ៍​ជាង​១០​ក្បាល​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ