បវរកញ្ញា​ភព​ផែនដី​អន្តរជាតិ​លេខ​២​មក​​​កម្ពុជា ក្នុង​ទិស​ដៅ​សំខាន់​ៗ​លើ​ទឹក​ដី​អច្ឆរិយ


រាជធានី​ភ្នំពេញ ៖ ស្រី​ស្អាត​ជាប់​តំណែង​ចំណាត់ថ្នាក់​លេខ​២ Miss Planet International 2019 (​កញ្ញា​ភព​ផែនដី​អន្តរជាតិ​) បាន​មក​ដល់​កម្ពុជា​កាលពី​យប់មិញ​នេះ ហើយ​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​។ កញ្ញា​ញញឹម​ស្រស់​រូប​នេះ រស់នៅ​ប្រទេស​ថៃ ហើយ​ការ​មក​ដល់​ព្រះរាជាណាចក្រ​កម្ពុជា កញ្ញា​មាន​ផែនការ​សំខាន់​ៗ​ជា​ច្រើន​ដែល​ត្រូវ​បំពេញ​នៅ​លើ​ទឹកដី​អច្ឆរិយ​។

Miss Malisa Phontirat តំណាង​មក​ពី​ប្រទេស​ថៃ បាន​ឲ្យ​ដឹង​ថា កញ្ញា​មក​ដល់​ប្រទេស​កម្ពុជា​ជា​លើក​ទី​៣​ហើយ មាន​អារម្មណ៍​ថា កម្ពុជា​ដូច​ជា​ក្រុម​គ្រួសារ​របស់​នាង ដោយ​មាន​វប្បធម៌ អាហារ ហូប​ចុក ក៏​ស្រ​ដៀង​គ្នា​ដូច​បងប្អូន​។

កញ្ញា​រូប​នេះ​ឲ្យ​ដឹង​ទៀត​ថា មក​ដល់​សារ​ជា​ថ្មី​លើក​នេះ ជា​បេសកកម្ម​សំខាន់​ជាង​រាល់ដង ដោយ​មាន​ផែនការ​ជា​ច្រើន ហើយ​បំពេញ​រយៈពេល​ជិត​១​ខែ​។ ការងារ​ដែល​នាង​រ៉ាប់រង គឺ​សម្អាត​បរិ​ស្ថាន​ឆ្នេរសមុទ្រ​នា​ក្រុងព្រះសីហនុ ការ​ដាំ​ដើមឈើ​នៅ​ខេត្តសៀមរាប ការ​ចុះ​សួរសុខទុក្ខ​កុមារ​កំព្រា​ក្នុង​ក្រុងភ្នំពេញ​។

លើស​ពី​នេះ​ទៀត នាង​ក៏​ចូលរួម​វាយតម្លៃ​ជា​គណៈ​ក​ម្មា​ការ​ដាក់​ពិន្ទុ​ដល់​កញ្ញា​ភព​ផែនដី​កម្ពុជា ឆ្នាំ​២០២០ នា​ពេល​ខាង​មុន និង​ចូលរួម​ចែករំលែក​បទ​ពិសោធន៍​ផ្សេង​ៗ​ស្តី​តួនាទី​បវរកញ្ញា ពេល​ឡើង​ឆាក ឬ​នៅ​ក្រៅ​ឆាក មានការ​ធ្វើ​បែប​ណា​ឲ្យ​ល្អ​ទាក់​ទាក់ទាញ​។

លោកស្រី ហា​លី អាមីន តួនាទី​អគ្គនាយក​ប្រត្តិការ​បវរកញ្ញា​ភព​ផែនដី​អន្តរជាតិ បាន​ថ្លែង​ដែរ​ថា លោកស្រី និង​លោកស្រី សរ កេសា​រ៉ា ពាំនាំ​កញ្ញា​លេខ​២ អន្តរជាតិ​មកនេះ ជំនួស​កញ្ញា​លេខ​១ នៃ​ប្រទេស​អា​ហ្វ្រី​កា ដោយ​មមាញឹក​មិន​អាចម​កបាន​។ កញ្ញា​លេខ​២​រូប​នេះ​នឹង​មក​ផ្សព្វផ្សាយ​ទេសចរណ៍វប្បធម៌ និង​ការងារ​មនុស្សធម៌ ព្រមទាំង​ការងារ​ជា​ច្រើន​នៃ​តួនាទី​ជា​បវរកញ្ញា​ផ្ទេរ​ដល់​យុវនារី​កម្ពុជា ដែល​កំពុង​ប្រជែង​គ្នា​យក​តំណែង​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ