ប្រមូលផ្តុំ​កម្លាំង​ជាង​៣០០​ត្រៀម​ទទួល​បញ្ជា​…​​ចាប់​ទណ្ឌិត​សម រ​ង្ស៊ីនិង​បក្សពួក


ខេត្តបន្ទាយមានជ័យ ៖ ​កងកម្លាំង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យចំនួន​ជាង​៣០០​នាក់​ បាន​ប្រមូលផ្តុំ​ទទួល​ផែនការ​ពង្រឹង​សន្តិសុខ ​និង​បំពាក់អាវុធ ដើម្បី​ត្រៀម​អនុវត្ត​បទបញ្ជា​ថ្នាក់លើ​ចាប់​ទណ្ឌិត សម រង្ស៊ី និង​បក្សពួក តាម​សាលក្រម​តុលាការ​ពី​បទ​អំពើ​ក្បត់ជាតិ និង​ត្រៀម​ចាត់ការ​ក្រុម​ជ្រុលនិយម​គាំទ្រ​ទណ្ឌិតសម រង្ស៊ី ដែល​មាន​ផែនការ​ធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​ស្របច្បាប់ ខណៈ​ដែល​ទណ្ឌិតសម រង្ស៊ី ប្រកាស​ខ្លួនឯង​ពី​ក្រៅប្រទេស​ឱ្យ​ដឹង​ថា​ នឹង​ឆ្លង​ដែន​ចូល​មក​ស្រុក​ខ្មែរ​នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា ឆ្នាំ​២០១៩ ខាង​មុខ​នេះ​។

​ការ​ប្រមូលផ្តុំ​ត្រួតពិនិត្យ​កម្លាំង​ បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១១ ​តុលា ក្រោម​វត្តមាន​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ។ ថ្លែង​ក្នុង​ឱកាស​នោះ ​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម បាន​លើក​ឡើង​ថា តាម​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ​សែន បាន​មាន​ប្រសាសន៍​កន្លង​ទៅ​ថ្មី​ៗ​នេះ​ឱ្យ​ដឹង​ថា​ សកម្មភាព​របស់​ទណ្ឌិត សម រង្ស៊ី បាន​ឆ្លង​ផុត​ពី​បន្ទាត់​ក្រហម​នោះ​ហើយ មាន​ន័យ​ថា​បាន​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​ស្របច្បាប់​ និង​បាន​ប្រមាថ​ដល់​ព្រះមហាក្សត្រ ជាទី​គោរព​សក្ការៈ ដែល​ជា​ទ​ង្វើ​មួយ​មិន​អាច​អត់អោន​បាន​នោះ​ឡើយ​ ។

​ក្នុង​ករណី​ដែល​ទណ្ឌិត សម រង្ស៊ី និង​បក្សពួក​មួយ​ចំនួន​ទៀត​ ដែល​ជា​មុខសញ្ញា​តុលាការ​ចេញ​ដីកា​ឱ្យ​ចាប់ខ្លួន​នៅ​ពេល​ឆ្លង​ដែន​ចូល​ស្រុក​ខ្មែរ ដើម្បី​យក​ទៅ​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​។ ​ដោយឡែក​ សម្រាប់​អ្នក​ទៅ​ចូលរួម​គាំទ្រ​និង​ចាំ​ទទួល​ទណ្ឌិត សម រង្ស៊ី ក៏​ត្រូវ​ច្បាប់​ចាត់ទុកជា​អំពើ​សមគំនិត ​ក៏​ត្រូវ​ចាប់ខ្លួន​ផង​ដែរ ។​ ក្នុង​នាម​ជា​កងក​ម្លាំ​ប្រដាប់​អាវុធ​ត្រូវ​តែ​ចាត់វិធានការ​អ្នកចូលរួម​គាំទ្រ​ទាំងនោះ​ ដោយ​មិន​អនុញ្ញាតឱ្យ​ពួក​គេ​ធ្វើ​ភ្លៀង​ធ្វើ​ព្យុះ​បាន​តាម​ទំនើងចិត្ត​នោះ​ឡើយ​។

លោក​ឧត្តមសេនីយ៍​ស្នងការ ក៏​បាន​លើក​ឡើង​ និង​ណែនាំ​ដល់​កងកម្លាំង​នគរបាល ទាំងអស់​ត្រូវ​ស្មោះត្រង់​គោរព​រដ្ឋ​ធម្ម ការពារ​ជាតិ សាសនា ព្រះមហាក្សត្រ​និង​ការពារ រាជរដ្ឋាភិបាល​កម្ពុជា​ស្របច្បាប់ ហើយ​កុំ​ឲ្យ​ចាញ់បោក​ឧបាយកល​របស់​ក្រុម​ឧ​ន្ទា​ម ដែល​មានគំនិត​ញុះញង់​និង​អូស​ទាញ​ឱ្យ​កងកម្លាំងប្រដាប់អាវុធ​និង​ប្រជាជន​ប្រឆាំង​និង​រាជរដ្ឋាភិបាល​កម្ពុជា​។

លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ក៏​បាន​ជម្រុញ​ដល់​តាម​បណ្តា​ការិយាល័យ​ជំនាញ តាម​អធិការដ្ឋាន​នគរបាល​ស្រុក​-​ក្រុង ទាំង​៩​និង​អង្គភាព​វរៈ​នគរបាល​ការពារ​ព្រំដែន ត្រូវ​តាមដាន​និង​ក្តាប់​សភាពការណ៍​សន្តិសុខ​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ​នៅ​ក្នុងភូមិ​សាស្ត្រ​ខ្លួន​ទទួលខុសត្រូវ ដើម្បី​ទប់ស្កាត់​ឆ្លើយ​តប​ទាន់​ពេល​វេលា ក្នុង​ការ​ចេញ​ដោះស្រាយ​សភាពការណ៍​ដែល​បម្រុង​កើតឡើង​និង​កើតឡើង​ណាមួយ​នោះ​៕

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ