ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន​​បាតុភូត​ផ្គរ​ រន្ទះ និង​ខ្យល់​កន្ត្រាក់ ​ថ្ងៃ​ទី​១២​ ដល់​ថ្ងៃ​ទី​១៨ តុលា …

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុ ភូត​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ ចាប់ពី​ថ្ងៃ​ទី​១២​ដល់​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៩…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុ ភូត​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ ចាប់ពី​ថ្ងៃ​ទី​១២​ដល់​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៩ ខាង​មុខ​នេះ ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៩ ស្ដី​ពី​ស្ថានភាព​អាកាសធាតុ (​ចាប់ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៩)​បាន​ឲ្យ​ដឹង​ថា តាម​រយៈ​នៃ​ការ​តាមដាន​នូវ​លក្ខណៈ​អាកាសធាតុ​ជា​ប្រចាំ​ក្នុង​តំបន់ និង​ដោយឡែក​សម្រាប់​កម្ពុជា បង្ហាញ​ឲ្យ​ឃើញ​ថា កម្រិត​សម្ពាធ​ទាប​នៅ​បន្ត​គ្របដណ្តប់​លើ​កម្ពុជា ជាមួយនឹង​ខ្យល់​បក់​មក​ពី​សមុទ្រ​ចិន​ខាងត្បូង ។

លក្ខណៈ​បែប​នេះ​នឹង​ធ្វើ​ឲ្យ ទី​១-​នៅ​ថ្ងៃ​១២-១៥ ខែតុលា នៅ​តំបន់​វាលទំនាប​កណ្តាល​នឹង​អាច​មាន​ភ្លៀង​ពី​តិច​ទៅ​មធ្យម និង​បន្ទាប់​មក​ចាប់ពី​ថ្ងៃ​ទី​១៦-១៨ ខែតុលា នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​បង្គួរ ដោយ​ក្នុង​នោះ​ក៏​អាច​មាន​ផ្នែក​ខ្លះ​មាន​ភ្លៀង​ច្រើន​ដោយ​អន្លើ ។ ទី​២-​តំបន់​ខ្ពង់រាប​នឹង​អាច​មាន​ភ្លៀង​ពី​តិច​ទៅ​មធ្យម។
ទី​៣-​តំបន់​មាត់សមុទ្រ​នឹង​អាច​មាន​ភ្លៀង​ពី​តិច​ទៅ​បង្គួរ ។

ជាមួយ​គ្នា​នោះ​ដែរ​ក្រសួង​បានឱ្យ​ប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​ដែល​អាច​បន្ត​កើត​មាន ជា​ពិសេស​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប ។

អត្ថបទសរសេរ ដោយ