ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាល​មិន​ទាន់​ស្រា​ចូលខ្លួន ម្នាក់​ៗ​ជា​មិត្ត​នឹង​គ្នា​…​ លុះ​ស្រវឹង​ប្រែជា​សត្រូវ​ស៊ីសាច់​គ្នា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​២​នាក់​ជា​សម្លាញ់​នឹង​គ្នា​រាប់អាន​គ្នា​ជា​បងប្អូន លុះផឹកស៊ី​ជុំ​គ្នា​ស្រវឹង​រៀង​ៗ​ខ្លួន ក៏​ប្រកាន់​គ្នា​រឿង​ហៅ​ «អា» និង​រឿង​ចែក​លុយ​គ្នា​រឿង​ដោះស្រាយ​រថយន្ត​អត់​ពន្ធ រហូតឈានដល់​ទាស់សម្តី​ឈ្លោះ​គ្នា​ផ្អើល​ពេញ​ក្នុងហាង​ផឹកស៊ី ព្រមទាំង​ដក​កាំភ្លើង​គំរាម​​គ្នា​ទៀត ។…

រាជធានីភ្នំពេញ ៖ បុរស​២​នាក់​ជា​សម្លាញ់​នឹង​គ្នា​រាប់អាន​គ្នា​ជា​បងប្អូន លុះផឹកស៊ី​ជុំ​គ្នា​ស្រវឹង​រៀង​ៗ​ខ្លួន ក៏​ប្រកាន់​គ្នា​រឿង​ហៅ​ «អា» និង​រឿង​ចែក​លុយ​គ្នា​រឿង​ដោះស្រាយ​រថយន្ត​អត់​ពន្ធ រហូតឈានដល់​ទាស់សម្តី​ឈ្លោះ​គ្នា​ផ្អើល​ពេញ​ក្នុងហាង​ផឹកស៊ី ព្រមទាំង​ដក​កាំភ្លើង​គំរាម​​គ្នា​ទៀត ។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១២ ​តុលា ​នៅ​ផ្លូវ​មាត់ទន្លេ​អូ​តែ​ល​សុខា កែង​នឹង​ផ្លូវ​បេតុង ទល់មុខ​ហាង​ផឹកស៊ីយីហោ​«ប្អូនស្រី​4141» សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វា ។

ភាគី​ដែល​ឈ្លោះប្រកែក​គ្នា ​រវាង​បុរស​ម្នាក់​ឈ្មោះ ម៉ៅ បាន​ឈ្លោះ​គ្នា ជាមួយ​បុរស២​នាក់​ទៀត ឈ្មោះ ណេ​ង និង​ម្នាក់​ទៀត​ឈ្មោះរក្ស ដែល​ពួក​គាត់​អះអាង​ថា​ សុទ្ធតែ​ជា​កងកម្លាំង​ដូច​គ្នា​ និង​ត្រូវជា​មិត្តភក្តិ​ទៀត​ផង ។ តាម​ប្រភព​ព័ត៌មាន​ពី​បុរស​ឈ្មោះ​ម៉ៅបាន​និយាយ​ប្រាប់​អោយ​ដឹង​ថា មុន​កើតហេតុ គឺ​ពួក​គាត់​កំពុង​អង្គុយ​ហូប​ចុក​សប្បាយ​ជាមួយ​មិត្ត​ភក្តិបងប្អូន​គាត់​នៅ​ហាង​កើតហេតុ​ខាងលើ ។ លុះ​ស្រវឹងក៏​លេចមុខ​​បុរស​ឈ្មោះ​ណេ​ង និងឈ្មោះ​រក្ស រួម​ទាំងមេបញ្ជាការ​រងប៉េ​អឹ​ម​ខណ្ឌ​ជ្រោយចង្វា​ម្នាក់​ទៀតជិះ​រថយន្ដ​មួយ​គ្រឿង​ម៉ាក TUNDRA ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2X-3130 មក​ឈប់​នៅ​មុខ​ហាង ។ មិត្តភក្តិ​ទាំង​បី​នាក់​នេះ​ ទើបនឹង​ចេញពី​ហូប​ចុក​នៅ​ហាង​មួយ​កន្លែង​នៅ​ម្តុំ​ជិត​ស្ពាន​ជ្រោយចង្វារ ក៏​អង្គុយ​ហូប​ចុក​ជុំ​គ្នា​ធម្មតា​។

ប្រភព​ដដែល​​​បន្ត​ទៀត​ថា មួយសន្ទុះ​ក្រោយ ​ស្រាប់តែ​បុរស​ឈ្មោះណេ​ងបាន​និយាយ​ថា ​បុរស​ឈ្មោះ ម៉ៅ លួច​ហៅ​គាត់​អា​ពីក្រោយ​ខ្នង និង​រំលឹក​រឿង​ចែក​លុយ​គ្នា​ករណី​ដោះស្រាយ​រឿង​រថយន្ត​អត់​ពន្ធ​ឲ្យ​គេ ដោយ​ចែក​គ្នា​បាន​ម្នាក់​៩០០​ដុល្លារ មាន​មេ​បញ្ជា​រកា​រង​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ​ជួយ​ធ្វើ​ជា​សាក្សី​អោយ​ខាង​បុរស​ឈ្មោះ​ណេ​ង មោងឈ្មោះរក្ស​ទៀត ធ្វើ​អោយ​គាត់​ខឹង​យ៉ាង​ខ្លាំង ក៏​ប្រកែក​ថា ​មិន​បាន​និយាយ​ទេ ទើប​ប៉ះទង្គិច​ពាក្យ​សម្តី​គ្នា ​រហូត​ដល់​មានការ​ប្រតាយប្រតប់​គ្នា បោក​កែវ​គម្រាម និង​ទាញ​កៅអីរក​វាយ​គ្នា រហូត​ដល់​ចង់​ដក​អាវុធ​បាញ់​គ្នា​ទៀត​ផង បង្ក​ជា​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ជិតខាង រាយការណ៍​ទៅ​អាជ្ញាធរ​មូលដ្ឋានចុះ​អន្តរាគមន៍​ភ្លាម​ៗ​ផង​ដែរ​ ។

ខណៈ​ពេល​ដែលកម្លាំង​អន្តរាគមន៍​ខណ្ឌ​ជ្រោយចង្វា​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ភាគី​ខាង​រថយន្ត​TUN​DRA ក៏​បាន​បើករថយន្ត​ចេញ​ទៅ​បាត់ នៅ​សល់​តែ​ភាគី​បុរស​ឈ្មោះ ម៉ៅ បាន​បើករថយន្ត​ចេញ​ទៅ​ដែរ ទៅ​ដល់​ផ្លូវ​កែវ​ចិន្តា ជិត​នឹង​អូ​តែ​ល​សុខា ស្រាប់តែ​ភាគី​ទាំង​ពីរ​ឈប់​ឈ្លោះ​គ្នា​ម្តងទៀត កាន់តែ​ខ្លាំង​ជាង​មុនបម្រុង​នឹង​ដក​កាំ​ភ្កើ​ង​បាញ់​គ្នា​ទៀត ដោយ​ចោទប្រកាន់​ថា «​បើករថយន្ត​កៀរ​គ្នា» ។

ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា ដើមហេតុ​ដែល​បង្ក​អោយ​មាន​ជម្លោះ​នេះ​កើតឡើង​គឺ​ដោយសារ​តែ​ខឹង​រឿង​ហៅ​អា តែ​រឿង​វា​មិនមែន​ជា​រឿង​ធំដុំ​នោះ​ទេ រឿង​ដែល​ធ្វើ​អោយ​បុរស​ឈ្មោះ​ម៉ៅ ខឹង​ខ្លាំង​បែប​នេះ​គឺ​មាន​រឿង​ផ្សេង​ទៀត​នៅ​ពីក្រោយ​រឿង​ហៅ​គ្មា អា​ម៉ឹង គឺ​រឿង​ដោះស្រាយ​រថយន្ត​អត់​ពន្ធ អោយ​បុរស​ឈ្មោះ ណេ​ង ដែល​ពឹងពាក់​គាត់​អោយ​ជួយ​ដោះស្រាយ​អោយ​រថយន្ត​គេ​ផ្សេង បាន​សម្រេច​បាន​លុយ​ចែក​គ្នា​3​នាក់ ម្នាក់​900​ដុល្លារ ត្រង់ចំនុច​នេះ​គឺ​មានរឿង​លាក់បាំង​ច្រើន​) ដែល​គាត់​មិន​បាន​បញ្ជាក់​អោយ​ច្បាស់​ទេ នឹង​មាន​រឿង​គុំ​គ្នា​លាក់​ក្នុង​ចិត្តជា​ច្រើន​រឿង​ទៀត ទើប​ពេល​ស្រវឹង មាន​អ្នក​រំលឹក ក៏​កើតជា​ជម្លោះ​តែ​ម្តង​។

បន្ទាប់​ពី​កើតហេតុ​សមត្ថកិច្ច​ខណ្ឌ​ជ្រោយចង្វារ​ បាន​ចុះ​ទៅ​អន្តរាគមន៍​នៅ​កន្លែង​កើតហេតុ​ហើយ​បាន
អោយ​ភាគី​ទាំង​ពីរ មក​ដោយ​ស្រាយ​គ្នា​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ជ្រោយចង្វារ ភាគី​ខាង​បុរស​ឈ្មោះ​ណេ​ង បាន​បើករថយន្ត​TUNDRA ខ្លួន​មក​ប៉ុស្តិ៍​នគរបាល​ចំណែក​ភាគី​ខាង​បុរស​ឈ្មោះ ម៉ៅ បាន​បើករថយន្ត​គេចខ្លួន​បាត់ ៕

អត្ថបទសរសេរ ដោយ