ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ស្រី គី​ម កា​ដា​ស្សៀន រកស៊ី​អ្វីខ្លះ​បានជា​មានទ្រព្យ​ច្រើន​បែប​នេះ?

4 ឆ្នាំ មុន

តារា​ស្រី គី​ម កា​ដា​ស្សៀន វេស​ន៍ (Kim Kardashian West) ជា​បុគ្គល​ដែល​មនុស្ស​ជា​ច្រើន​ជុំវិញ​ពិភពលោក​ស្គាល់ ។ ក្រៅពី​អាជីព​ជា​តារា​សម្តែង…

តារា​ស្រី គី​ម កា​ដា​ស្សៀន វេស​ន៍ (Kim Kardashian West) ជា​បុគ្គល​ដែល​មនុស្ស​ជា​ច្រើន​ជុំវិញ​ពិភពលោក​ស្គាល់ ។ ក្រៅពី​អាជីព​ជា​តារា​សម្តែង និង​អ្នក​បង្ហាញ​ម៉ូ​ដ​ដ៏​ទាក់ទាញ​ហើយ អ្នកស្រី​ក៏​ជា​សហគ្រិន​ដែល​មាន​អាជីវកម្ម និង​គម្រោង​ជា​ច្រើន​ផង​ដែរ ។ ប្រភព​ចំណូល​ជា​ច្រើន​នេះ​បាន​ធ្វើ​ឲ្យ​អ្នកស្រី​កសាង​ទ្រព្យសម្បត្តិ​រូ​ម​ដល់​ទៅ ៧២​លាន​ដុល្លារ​ក្នុង​កំឡុង​ពេល ៦​ខែ​ដំបូង​នា​ឆ្នាំ ២០១៩ នេះ ។ ហើយ​ខាងក្រោម​គឺជា​ព័ត៌មាន​បន្ថែម​ទាក់ទិន​នឹង​ប្រភព​ចំណូល​របស់​អ្នកស្រី​បើ​យោង​តាម​ទស្សនាវដ្តី Forbes ។

ភាព​ជោគជ័យ​របស់​អ្នកស្រី​បាន​ចាប់ផ្តើម​ពី​ខោ​ប៉ូវ​រាង​ដែល​មានឈ្មោះ​ថា Skims ឬ Kimono ដែល​រក​ប្រាក់​ចំណូល​ឲ្យ​អ្នកស្រី​បាន ២​លាន​ដុល្លារ​ក្នុង​រយៈពេល​ប៉ុន្មាន​នាទី​បន្ទាប់​ពី​ត្រូវ​បាន​ដាក់​លក់​លើ​ទីផ្សារ ។ បន្ទាប់​មក​អ្នកស្រី​បាន​ងាក​ទៅ​កាន់​វិស័យ​គ្រឿងសម្អាង និង​បង្កើត​ប្រេ​ន KKW Beauty ដែល​រក​ប្រាក់​ចំណូល​ពី​ការ​លក់​បាន​ដល់​ទៅ ១០០​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១៨ នេះ​បើ​យោង​តាម Forbes ។ ក្នុង​ឆ្នាំ ២០១៩ នេះ​អ្នកស្រី​បាន​ពង្រីក​អាជីវកម្ម​ដល់​ផលិតផល​សម្រាប់​ស្បែក​ខ្លួនឯង​ដែរ ។

នៅ​ឆ្នាំ ២០១៧ អ្នកស្រី​បាន​ចាប់ផ្តើម KKW Fragrance ដែល​ជា​អាជីវកម្ម​លក់​ទឹកអប់​ដូច​ជា Crystal Gardenia, Crystal Gardenia Oud, និង Crystal Gardenia Citrus ដែល​រក​ប្រាក់​ចំណូល​បាន ១០​លាន​ដុល្លារ​ក្នុង​រយៈពេល ១​ថ្ងៃ​បន្ទាប់​ពី​ដាក់​លក់​លើ​ទីផ្សារ ។ ទោះជា​មាន​អាជីវកម្ម​ច្រើន​ដែល​រក​ចំណូល​ឲ្យ​អ្នកស្រី​រាប់​សិប​លាន​ជា​រៀង​រាល់​ឆ្នាំ​ពិតមែន​ក្តី អ្នកស្រី​នៅ​តែ​បន្ត​ការ​ចាប់​ដៃគូ​សហការ​ជាមួយនឹង​ប្រេ​ន​ធំ​ៗ​ដើម្បី​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​យក​កម្រៃ​តាម​ប្រព័ន្ធ​សង្គម​របស់​អ្នកស្រី​ដដែល ។ ប្រាកដ​ណាស់ ក្រុមហ៊ុន​មិន​ភ័យ​ខ្លាច​នឹង​បង់​កម្រៃ​ខ្ពស់​ដើម្បី​ទទួល​បានការ​ចាប់អារម្មណ៍​ពី​មនុស្ស ១៤៧​លាន​នាក់​ដែល Follow អ្នកស្រី​ឡើយ ។

លើស​ពី​នេះ​ទៅ​ទៀត អ្នកស្រី​ក៏​ទទួល​បាន​កម្រៃ​ពី​ហ្គេ​ម​ទូរស័ព្ទ Kim Kardashian: Hollywood ដែល​អ្នកស្រី​លក់​ឈ្មោះ​ខ្លួន​ឲ្យ​ដែរ ។ ហ្គេ​ម​នេះ​ត្រូវ​បាន​ទាញ​យក​ទៅ​ច្រើន​ជាង ៦០​លាន​ដង​ទៅ​ទៀត និង​រក​ប្រាក់​ចំណូល​បាន​ដល់​ទៅ ២០០​លាន​ដុល្លារ ហើយ ២៨%​នៃ​ចំនួន​នេះ​គឺ​ចូល​ក្នុង​ហោប៉ៅ​របស់​អ្នកស្រី ។

អ្នកស្រី​មានកម្ម​វិធី​ទូរទស្សន៍ Keeping Up with The Kardashians ដែល​រក​ចំណូល​ឲ្យ​អ្នកស្រី​ប្រមាណ ៥​លាន​ដុល្លារ​ជា​រៀង​រាល់​វគ្គ​ប្រសិនបើ​ក្រុម​គ្រួសារ​អ្នកស្រី​ចែក​ប្រាក់​ចំណូល​ស្មើ​ៗ​គ្នា ។ ហើយ​យោង​តាម Forbes បាន​ឲ្យ​ដឹង​ថា​អ្នកស្រី​មានទ្រព្យ​សម្បត្តិ​សរុប​គិត​ជា​លុយ​ប្រមាណ ៣៧០​លាន​ដុល្លារ ដែល​ច្រើន​ជាង​ស្វាមី​ខ្លួន​ដល់​ទៅ​ទ្វេ​ដង ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ