ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពានរង្វាន់​ណូបែល​សន្តិភាព​បាន​ទៅ​នាយក​រដ្ឋមន្ត្រី​អេ​ត្យូ​ពី

4 ឆ្នាំ មុន

ប្រទេស​អេ​ត្យូ​ពី ៖ គណៈកម្មាធិការ​ពានរង្វាន់​ណូបែល​ន័​រ​វែ​ស រាយការណ៍​នា​ថ្ងៃ​ទី​១១​តុលា​នៅ​ក្រុង​អូ​ស្លូ​ថា ពានរង្វាន់​ណូបែល​សន្តិភាព​ឆ្នាំ​២០១៩​នេះ ត្រូវ​បាន​ប្រគល់​ដល់​នាយក​រដ្ឋ​ន្ត្រី​អេ​ត្យូ​ពី លោក​ABIY AHMED ជា​សកម្មជន​ឲ្យ​មានការ​បង្រួបបង្រួម​របស់​ប្រទេស​លោក​ជាមួយ​អេ​រី​ត្រេ​ជិតខាង​។ លោក​ABIY…

ប្រទេស​អេ​ត្យូ​ពី ៖ គណៈកម្មាធិការ​ពានរង្វាន់​ណូបែល​ន័​រ​វែ​ស រាយការណ៍​នា​ថ្ងៃ​ទី​១១​តុលា​នៅ​ក្រុង​អូ​ស្លូ​ថា ពានរង្វាន់​ណូបែល​សន្តិភាព​ឆ្នាំ​២០១៩​នេះ ត្រូវ​បាន​ប្រគល់​ដល់​នាយក​រដ្ឋ​ន្ត្រី​អេ​ត្យូ​ពី លោក​ABIY AHMED ជា​សកម្មជន​ឲ្យ​មានការ​បង្រួបបង្រួម​របស់​ប្រទេស​លោក​ជាមួយ​អេ​រី​ត្រេ​ជិតខាង​។

លោក​ABIY AHMED​នាយក​រដ្ឋមន្ត្រី​អេ​ត្យូ​ពី​ចាប់ពី​ខែមេសា​ឆ្នាំ​២០១៨​មក ទទួល​បាន​ពាន​រង្វាន់​​នោះ សម្រាប់​ការ​ផ្ដួចផ្ដើម​គំនិត​ដ៏​ក្លាហាន ដើម្បី​ដោះស្រាយ​ជម្លោះព្រំដែន​ជាមួយ​អេ​រី​ត្រេ​ជិតខាង​។

លោក​មាន​ប្រភព​ពី​គ្រួសារ​ក្រីក្រ​មួយ ហើយ​លោក​ជា​មនុស្ស​មាន​សុទិដ្ឋិនិយម​ក្នុង​តំបន់​មួយ​នៃ​ភព​ផែនដី​។ គណៈកម្មាធិការ​ណូបែល​ក៏​បញ្ជាក់​ផង​ដែរ​ថា លោក​ABIY AHMED​នៅ​បាន​ផ្ដួច​ផ្ដើម​ឲ្យ​មាន​ដំណើរការ​សន្តិភាព​ដទៃ​ៗ​ទៀត ពិសេស​រវាង​កេ​ន​យ៉ា​និង​សូ​ម៉ា​លី ​ឬ​ក្នុង​សង្គ្រាម​ស៊ីវិល​នៅ​ស៊ូ​ដង់​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ