ខេត្តព្រះសីហនុ ៖ យោងតាមរបាយការណ៍បឋមរបស់សមត្ថកិច្ចបានឱ្យដឹងថា ក្រោមការដឹកនាំចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ដ ដោយមានការដឹកនាំដោយផ្ទាល់ពីលោកឧត្ដមសេនីយ៍ត្រី កុល ផាលី ស្នងការរងទទួលផែននគរ បាលព្រហ្មទណ្ឌ និងដោយមានការសម្របសម្រួលនីតិវិធីពីលោក សៀង សុខ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ដព្រះសីហនុ កាលពីវេលាម៉ោង៣រសៀលថ្ងៃទី៩ តុលា ឆ្នាំ២០១៩ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានបំបែកសំណុំរឿងករណីឃាតកម្មរំលោភសម្លាប់ស្ត្រីម្នាក់កាលពីវេលាម៉ោង៦និង៣០នាទីថ្ងៃទី១៨ កក្កដា ២០១៩ នៅក្រុមទី១១ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ។
ជនសង្ស័យម្នាក់ខាងលើឈ្មោះ សួង ភិន ហៅធួន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាងសំណង់ផ្នែករៀបឥដ្ឋ មានស្រុកកំណើត ភូមិស្វាយក្រោម ឃុំត្រដេស ស្រុកកំពង់ ត្រឡាច ខេត្ដកំពង់ឆ្នាំង ស្នាក់នៅមិនពិតប្រាកដ (ត្រូវជាសង្សាររបស់ស្ត្រីរងគ្រោះ) ។ ចំណែកស្ត្រីរងគ្រោះមានអាយុ២៩ឆ្នាំ មានស្រុកកំណើតនៅស្រុកព្រៃវែង ខេត្ដព្រៃវែង ស្នាក់នៅបណ្ដោះអាសន្នក្នុងការដ្ឋានសំណង់មួយកន្លែង ក្នុងក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ។
តាមការស្រាវជ្រាវ និងចម្លើយរបស់ជនសង្ស័យបានឱ្យដឹងថា ១-ជនសង្ស័យបានកុហកគេថាខ្លួនចេញពីការដ្ឋានសំណង់តាំងពីថ្ងៃទី៥ កក្កដា ឆ្នាំ២០១៩ ការពិតគឺចេញពីការដ្ឋានសំណង់ខេត្ដព្រះសីហនុទៅភ្នំពេញនៅថ្ងៃទី៨ កក្កដា ឆ្នាំ២០១៩ ។
២-ជនសង្ស័យឆ្លើយថា មិនដែលត្រឡប់មកខេត្ដព្រះសីហនុវិញទេ គឺខ្លួនមកនៅពេលដែលសមត្ថកិច្ចនគរបាលទូរស័ព្ទហៅអោយចូលបំភ្លឺតែប៉ុណ្ណោះ ការពិតជនសង្ស័យត្រឡប់មកខេត្ដព្រះសីហនុវិញកាលពីវេលាម៉ោង៩ ឬម៉ោង១០យប់ថ្ងៃទី១០ កក្កដា ឆ្នាំ២០១៩ ហើយនៅជាមួយនឹងស្ត្រីរងគ្រោះក្នុងការដ្ឋានសំណង់ ដោយស្ត្រីរងគ្រោះពាក់រ៉ូបព៌ណសទៀតផង ។
៣-ក្រោយពេលកើតហេតុ កាលពីវេលាម៉ោង៦និង៣០នាទីថ្ងៃទី២៣ កក្កដា ២០១៩ ជនសង្ស័យបានរៀបចំផែនការភូតកុហកសមត្ថកិច្ច ដោយខ្លួនបានទូរស័ព្ទមកប្អូនស្រីរបស់ខ្លួនឈ្មោះដានី ដោយខ្លួនចង់ជួបជាមួយមេកាសំណង់ ហើយបាននិយាយជាមួយមេកាថាបើសមត្ថកិច្ចសួរ ឲ្យប្រាប់ថា ខ្លួនឈប់ធ្វើការតាំងពីថ្ងៃទី៣០ ឧសភា ឆ្នាំ២០១៩ មកម្ល៉េះ ។ ៤-ចម្លើយរបស់ជនសង្ស័យមានការលាក់លៀមជាមួយនឹងសមត្ថកិច្ច ។
៥-នៅថ្ងៃទី១០ កក្កដា ឆ្នាំ២០១៩ គឺជាថ្ងៃដែលស្ត្រីរងគ្រោះមានជម្លោះក្នុងក្រុមគ្រួសារ បានប្រាប់ឈ្មោះ សួង ភិន ថា មានគេចូលមកស្ដីដណ្ដឹង ហើយចាកចេញពីកន្លែងស្នាក់ជាមួយបងស្រីក្នុងការដ្ឋានសំណង់ក្នុងក្រុងព្រះសីហនុ ។ តាមរយៈទិន្នន័យទូរស័ព្ទហៅចេញ-ចូលឃើញថាមានភាពមិនប្រក្រតី ដោយជនសង្ស័យបានទូរស័ព្ទទៅស្ត្រីរងគ្រោះចំនួន៩ដង(ចាប់ពីម៉ោង៥និង៣៩នាទី រហូតដល់ម៉ោង៧និង៥២នាទីយប់ថ្ងៃទី១០ កក្កដា ២០១៩ ) ។ រីឯស្ត្រីរងគ្រោះមិនបានហៅត្រឡប់ទៅវិញទេ គឺបានទូរស័ព្ទទៅប្អូនស្រីរបស់ជនសង្ស័យ ចំនួន២លើក តែគ្មានអ្នកទទួល ។
តាមការចង្អុលបង្ហាញរបស់សាក្សី និងភស្ដុតាងដែលសមត្ថកិច្ចបានដំណើរការនីតិវិធីប្រទល់មុខរវាងជនសង្ស័យ និងសាក្សី ពិនិត្យឃើញមានភាពមិនប្រក្រតីមួយចំនួនពាក់ព័ន្ធនឹងជនសង្ស័យឈ្មោះ សួង ភិន ហៅធួន ជុំវិញករណីឃាតកម្មរំលោភសម្លាប់ខាងលើ ។ សមត្ថកិច្ចអាចសន្និដ្ឋានបានថា ជនសង្ស័យមានគំនិតគិតទុកមុនក្នុងការរំលោភសម្លាប់ស្ត្រីរងគ្រោះខាងលើពិតប្រាកដមែន ។ ជនសង្ស័យជាជនរឹងរូសមិនព្រមសារភាពកំហុសដែលខ្លួនប្រព្រឹត្ដ ។ ជនសង្ស័យបានដឹងថាស្ត្រីរងគ្រោះដែលខ្លួនស្រឡាញ់ មានគេចូលស្ដីដណ្ដឹង ទើបបណ្ដាលឲ្យមានគំនុំ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បំពេញបែបបទតាមនីតិវិធីបញ្ជូនទៅកាន់សាលាដំបូងខេត្ដព្រះសីហនុ ផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕ (កែសម្រួលដោយ ៖ ធីតា)
រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យបានធ្វើការចាប់ខ្លួនជនសង្ស័យ២នាក់ក្នុងចំណោមគ្នា៣នាក់ដែលបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីស្ត្រីអ្នកដំណើរ...
រាជធានីភ្នំពេញ ៖ ក្រោយពីកិច្ចប្រតិបត្តិ ការសហការបង្ក្រាបក្រុមជួញដូរគ្រឿងញៀនជិត១០០គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមប្រុសស្រី៤នាក់ កាលពីវេលាម៉ោង៧...
រាជធានីភ្នំពេញ ៖ លក់គ្រឿងទេសខាតឡុងចុង បុរសម្នាក់សម្រេចចិត្តចាប់យកមុខរបរជាអ្នកមើលថែក្មេងៗវិញម្តង ជាមុខរបរថ្មីមួយដែលគាត់ធ្វើបានដោយរីករាយ ។ បុរសពោះម៉ាយវ័យ...
ខេត្តឧត្តរមានជ័យ ៖ ដោយសារសីតុណ្ហភាពរដូវរងាត្រជាក់ខ្លាំងពេកពីរនាក់ប្តីប្រពន្ធ បាននាំគ្នាបង្កាត់ភ្លើងដេកឆ្អើរក្នុងផ្ទះតៀមដោយសារតែការកក់ក្តៅ ក៏ដេកលង់លក់...
ខេត្តមណ្ឌលគិរី ៖ អាជ្ញាធរស្រុកកែវសីមាបានកាត់កម្ទេចចោលមធ្យោយបានដឹកជញ្ជូនឈើខុសច្បាប់ ដែលចាប់រឹបអូសបានពីក្រុមជនល្មើស ដែលលួចដឹកឈើចេញពីដែនជម្រកការពារ...
រាជធានីភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានស្នើឲ្យអ្នកសារព័ត៌មានទាំងអស់ អភិវឌ្ឍខ្លួនដើរឲ្យទាន់ការរីកចម្រើននៃយុគសម័យបច្ចេកវិទ្យាឌីជីថល...
ខេត្តប៉ៃលិន ៖ ស្ត្រីម្នាក់បានទៅដាក់ពាក្យបណ្តឹងដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្ទឹងកាច់ដោយនាងអះអាងថា មានស្ត្រីជាជនជាតិចិនម្នាក់បានឆបោកប្រាក់ខ្លួន៩០ម៉ឺនបាត (...
ខេត្តបាត់ដំបង ៖ ប្ដីដ៏ឡប់សតិម្នាក់បានរឹតកប្រពន្ធរួចលេបថ្នាំតាមក្រោយ បណ្តាលឱ្យបាត់បង់ជីវិតកើតឡើងកាល៧និង៣០នាទីយប់ថ្ងៃទី០៦ ធ្នូ នៅភូមិកៀនកែស២ ឃុំគោកឃ្មុំ ...
ខេត្តកណ្តាល&ខេត្តព្រះសីហនុ ៖ អគ្គិភ័យមួយបានលេបត្របាក់រោងចក្រផលិតកញ្ចប់បារីយ៉ាងសន្ធោសន្ធៅអស់រយៈពេលជាច្រើនម៉ោង ដែលបណ្តាលមកពីផ្ទុះម៉ាស៊ីនសម្ងួតប៉ះនឹង...
រាជធានីភ្នំពេញ ៖ សម្រាប់អ្នកនិយមចាយលុយបាតថៃ និងបងប្អូនខ្មែរដែលរស់នៅប្រទេសថៃសប្តាហ៍នេះយើងនាំគ្នាមកដឹងពីហាងឆេងលុយបាតថៃ ធៀបជាមួយលុយរៀលខ្មែរ ថាតើមាន...
ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ផ្ទះ១ខ្នងត្រូវអគ្គិភ័យឆាបឆេះអស់សំយ៉ា បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាងនិងរថយន្តពន្លត់អគ្គីភ័យ របស់...
ខេត្តកណ្តាល ៖ សោកនាដកម្មលើដងផ្លូវមួយ បានកើតឡើងទាំងកណ្តាលយប់ ដែលហេតុការណ៍នេះ ភាគីបង្ក គឺខាងរថយន្តដឹកអ្នកដំណើរក្រុមហ៊ុន វ៉ាង រ៉ិច បើកបុកម៉ូតូមួយគ្រឿង បណ្តាល...
រាជធានីភ្នំពេញ៖ ខណៈដែលកម្ពុជាកំពុងខិតខំពង្រីកទីផ្សារអន្តរជាតិបន្ថែមទៀតសម្រាប់ការនាំចេញស្រូវអង្ករនោះ ថ្មីនេះប្រតិភូមកពីប្រទេសស៊ីរ៉ាលីអូនបានបង្ហាញ...
រាជធានីភ្នំពេញ ៖ កិច្ចព្រមព្រៀងសេរីរវាងកម្ពុជានិងបណ្ដាប្រទេសសហភាពអឺរ៉ុប អាស៊ី រួមមានប្រទេសធំៗចំនួន៥ មានដូចជា ប្រទេស រុស្ស៊ី អាមេនៀ កាហ្សាក់ស្ថានកៀស៊ីស៊ី...
រាជធានីភ្នំពេញ៖ បើទោះបីជាផ្លែស្វាយកម្ពុជាអាចនាំចេញទៅកាន់ទីផ្សារអន្តរជាតិក៏ពិតមែន តែចំនួននៃការនាំចេញគឺមានចំនួនតិចតួចនៅឡើយ ហើយអ្វីដែលគួរឲ្យកត់សម្គាល់...
ខេត្តកំពង់ឆ្នាំង ៖ មន្ត្រីខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ត្រីសម្រាប់ធ្វើប្រហុកបានត្រូវជាបណ្ដើរៗហើយ ក្នុង...
ប្រទេសប៉ូឡូញ ៖ បើតាមអាជ្ញាធរមូលដ្ឋានរាយការណ៍កាលពីថ្ងៃទី៥ធ្នូថា មនុស្ស៨នាក់បានបាត់បង់ជីវិតកាលពីថ្ងៃទី៤ធ្នូ នៅប្រទេសប៉ូឡូញ ក្នុងការបាក់អគារកម្ពស់៣ជាន់...
រាជធានីភ្នំពេញ ៖ក្រុមព្រះសុរិយាបានព្រមានប្ដឹងស្ត្រីម្នាក់ដែលប្រមាថសិល្បៈភាពយន្តខ្មែរ ក្នុងពេលដែលក្រុមព្រះសុរិយាខិតខំយ៉ាងខ្លាំង ក្នុងបេកកសកម្មភាពដើម្បី...
សហរដ្ឋអាមេរិក ៖ ក្រសួងការពារប្រទេសអាមេរិក កាលពីថ្ងៃទី៤ធ្នូបានបដិសេធព័ត៌មានដែលថា ក្រុងវ៉ាស៊ិនតោនគ្រោងបញ្ជូនទាហាន១៤.០០០នាក់ថែមទៀតទៅកាន់តំបន់មជ្ឈឹម...
រាជធានីភ្នំពេញ ៖ អស់រយៈពេលជាច្រើនឆ្នាំមកហើយរមណីយដ្ឋានកោះដាច់បានស្ថិតនៅក្រោមការដែលគ្រប់គ្រងរបស់ឯកជនឈរចាំលក់សំបុត្រប្រមូលតែប្រាក់ ពីអ្នកដែលនាំក្រុម...