ហ៊ានចាប់ស្រីម្នាក់ថើបទាំងកណ្តាលថ្ងៃ


ខេត្តកណ្តាល ៖ បុរស​ម្នាក់​ដែល​ហ៊ាន​ចាប់ឱប​ថើប​ស្ត្រី​ម្នាក់​ទាំង​កណ្តាល​ថ្ងៃ បាន​ត្រូវ​លោកគឹ​ម រ័​ត្ន​ណា​រិ​ន ចៅក្រម​សើ​ប​សួរ​សាលាដំបូង​ខេត្ត នា​ល្ងាច​ថ្ងៃ​ទី​៧ ខែតុលា​សម្រេច​ចេញ​ដីកាឃុំខ្លួន​ក្នុង​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ពី​បទ​ប្រទូស្ត​កេរ្តិ៍ខ្មាស ប្រព្រឹត្ត​នៅ​ភូមិ​ពោធិ៍​លើ ឃុំត្រើយ​ស្លា ស្រុក​ស្អាង កាលពី​ថ្ងៃ​ទី​៥ ខែតុលាកន្លង​ទៅ យោង​តាម​មាត្រា​២៤៦​នៃ​ក្រម​ព្រហ្មទណ្ឌ ។

ជន​ត្រូវ​ចោទ​ឈ្មោះ អឿ គី​ម​យាង អាយុ៤០​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​តា​ឯក ឃុំ​ត្រើយ​ស្លា ជា​កម្មករ ។ ចំណែក​ស្ត្រី​រង​គ្រោះ អាយុ​៤៦​ឆ្នាំ ជា​កសិករ រស់នៅ​ក្នុង​ឃុំ​ខាងលើ​ដែរ ។ មន្ត្រី​នគរបាល​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​កើតហេតុ​ស្ត្រី​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ពី​ផ្ទះ​របស់​ខ្លួន​ទៅ​ផ្ទះ​ឈ្មោះ ឃុន ណេ​ង ភេទ​ស្រី នៅ​ភូមិ​ពោធិ៍​លើ ដើម្បី​ប្រមូល​លុយ​តុងទីន ។ ពេល​កំពុង​ឈរ​និយាយ​គ្នា​ជាមួយ​ស្ត្រី​ឈ្មោះ ឃុន ណេ​ង ស្រាប់តែ​ឈ្មោះ
អឿ គី​ម​យាង បាន​មក​ចាប់​ឱប​ថើប​ឆៅ​ៗ​តែ​ម្តង​ក៏​មានការ​ប្រវាយប្រតប់​គ្នា និង​ទាញ​យក​ខ្សែភ្លើង​វាយ​ទៅ​លើ​ឈ្មោះ អឿ គី​ម​យាង ។

ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន​ខាងលើ នគរបាល​ប៉ុស្តិ៍​ត្រើយ​ស្លា បាន​ទៅ​ដល់​កន្លែង​កើតហេតុ​ហើយ​ឃាត់ខ្លួន​ឈ្មោះ អឿ គី​ម​យាង នាំ​មក​សាកសួរ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ។ តាម​ព័ត៌មាន​ពី​ក្រុម​គ្រួសារ​របស់​ឈ្មោះ អឿ គី​ម​យាង ដែល​មាន​ប្រពន្ធ​កូន​ទៅ​ហើយ​នោះ​ថា បុរស​រូប​នេះ​មាន​សតិ​មិន​ប្រក្រតី​ទេ ។ ទោះជា​បែប​ណា សមត្ថកិច្ច​ថា​គេ​មិន​អាច​និយាយ​តែ​មាត់ថា​អ្នក​នេះ​ឆ្កួត អ្នក​នោះ​មិន​ឆ្កួត​បាន​ទេ បើ​មិន​មាន​លិខិត​ស្នាម​បញ្ជាក់​ច្បាស់លាស់​នោះ ៕

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ