ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់់ខ្លួន​មនុស្ស​ជំនិត​មេធាវី​លោក​ត្រាំ​២​នាក់

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ពួក​អ្នក​ប្រជាធិបតេយ្យ​ដែល​ត្រួតពិនិត្យ លើ​ការ​ស៊ើ​ប​អង្កេត សម្រាប់​នីតិវិធី​ដកហូត​តំណែង​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ កាលពី​ថ្ងៃ​ទី​១០​តុលា ​បាន​ទាមទារ​ឲ្យ​ពាណិជ្ជករ​២​នាក់​ជា​មនុស្ស​ជំនិត​របស់​មេធាវី​លោក​ត្រាំ​ដែល​ត្រូវ​ឃាត់ខ្លួន ខណៈ​ពួក​គេ​ប្រុង​ចាក​ចេញពី​សហរដ្ឋអាមេរិក ឲ្យ​រួម​សហការ​។ លោក​LEV…

សហរដ្ឋអាមេរិក ៖ ពួក​អ្នក​ប្រជាធិបតេយ្យ​ដែល​ត្រួតពិនិត្យ លើ​ការ​ស៊ើ​ប​អង្កេត សម្រាប់​នីតិវិធី​ដកហូត​តំណែង​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ កាលពី​ថ្ងៃ​ទី​១០​តុលា ​បាន​ទាមទារ​ឲ្យ​ពាណិជ្ជករ​២​នាក់​ជា​មនុស្ស​ជំនិត​របស់​មេធាវី​លោក​ត្រាំ​ដែល​ត្រូវ​ឃាត់ខ្លួន ខណៈ​ពួក​គេ​ប្រុង​ចាក​ចេញពី​សហរដ្ឋអាមេរិក ឲ្យ​រួម​សហការ​។

លោក​LEV PARNAS និង​លោក​IGOR FRUMAN​មាន​សញ្ជាតិ​អា​មេ​រិ​ក កើត​នៅ​អ៊ុយ​ក្រែ​ន​និង​បេឡា​រុស បាន​ត្រូវ​ឃាត់់ខ្លួន​កាលពី​យប់​ថ្ងៃ​ទី​៩​តុលា នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ក្រុង​វ៉ា​សិ​ុ​ន​តោន ពេល​ពួក​គេ​ប្រុង​ចាកចេញ​ទៅ​បរទេស​។

ពួក​គេ​ជាប់​សង្ស័យ​ថា​បាន​បម្រើ​ជា​បេសកជន​របស់​លោក​RUDY GIUKIANI មេធាវី​ផ្ទាល់ខ្លួន​របស់​លោក​ដូ​ណា​ល់​ត្រាំ ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​ដើម្បី​បញ្ចុះបញ្ចូល​អ៊ុយ​ក្រែ​ន ឲ្យ​ផ្ដល់​បណ្ដា​ព័ត៌មាន​ទាក់ទិន​នឹង​លោក​JOE BIDEN ដែល​អាច​ក្លាយជា​គូប្រជែង​របស់​លោក​ត្រាំ ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០២០៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ