ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​បិទ​សង្វៀន​2​ស​ប្ដា​ហ៍ ពេល​នេះ​ដាក់​កីឡាករ​ វង្ស ណ​យ ឱ្យ​ស្វាគមន៍​ថៃ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយសារ​បុណ្យ​ភ្ជុំ​បិណ្ឌ ហើយ​គាប់​ជួន​សហព័ន្ធ​ប្រដាល់​កម្ពុជា បើក​ការ​​ប្រកួត​​ជ្រើសរើស​ជើងឯក​ប្រចាំឆ្នាំ​២០១៩​ផង ទើប​ធ្វើ​ឲ្យ​សង្វៀន​ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ ក៏​ដូច​ជា​សង្វៀន​ផ្សេង​ៗ​ទៀត​ត្រូវ​បិទ​២​ស​ប្ដា​ហ៍​ជាប់​គ្នា និង​ទើបតែ​បើក​វិញ​នៅ​ចុង​ស​ប្ដា​ហ៍​នេះ ។ កីឡាករ…

រាជធានី​ភ្នំពេញ ៖ ដោយសារ​បុណ្យ​ភ្ជុំ​បិណ្ឌ ហើយ​គាប់​ជួន​សហព័ន្ធ​ប្រដាល់​កម្ពុជា បើក​ការ​​ប្រកួត​​ជ្រើសរើស​ជើងឯក​ប្រចាំឆ្នាំ​២០១៩​ផង ទើប​ធ្វើ​ឲ្យ​សង្វៀន​ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ ក៏​ដូច​ជា​សង្វៀន​ផ្សេង​ៗ​ទៀត​ត្រូវ​បិទ​២​ស​ប្ដា​ហ៍​ជាប់​គ្នា និង​ទើបតែ​បើក​វិញ​នៅ​ចុង​ស​ប្ដា​ហ៍​នេះ ។

កីឡាករ វង្ស ណ​យ ត្រូវ​គេ​ដាក់​ឲ្យ​ប៉ះ​ជាមួយ​កីឡាករ​ថៃ ភិ​ច ភី​ម៉ា​យ នៅ​ថ្ងៃ​សៅរ៍​ទី​១២ ខែតុលា នៅ​ក្នុង​ព្រឹត្តិការណ៍ TV5 Knock Out Serie by K-Cement ដើម្បី​បន្ត​ការ​ប្រកួត​វគ្គ​ជម្រុះ​១៦​នាក់​យក​៨​នាក់ ដែល​ជា​ជម្រុះ​ជើងឯក​ដណ្តើម​ប្រាក់​លាន​ជុំ​ទី​២ ក្នុង​រដូវ​កាល​ទី​៦ ។

កីឡាករ​កម្ពុជា វង្ស ណ​យ ដែល​ជា​ជើង​ខ្លាំង​ឡើង​កូដ ត្រូវ​បាន​គេ​ចាប់អារម្មណ៍​ហួសប្រមាណ​ក្រោយ​ពី​មានការ​ប្រកាស​ថា តម្រូវ​ឲ្យ​ស្វាគមន៍​ជើង​ខ្លាំង​មក​ពី​ប្រទេស​ថៃ ភិ​ច ភី​ម៉ា​យ ដែល​អ្នក​ណា​ៗ​ក៏​ស្គាល់​ថា​ជា​ជើង​ខ្លាំង​ធ្លាប់​ប្រកួត​ឈ្នះ​កីឡាករ​កម្ពុជា​កន្លង​មក ។ វត្តមាន​កីឡាករ​ទាំង​កម្ពុជា​និង​ថៃ ក្នុង​ស​ប្ដា​ហ៍​នេះ មិន​ថា​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ ឬ​ការ​ប្រកួត​ជា​លក្ខណៈ​មិត្ត ភាព​ក្នុងស្រុក​នោះ​ទេ ពិតជា​ធ្វើ​ឲ្យ​អ្នក​ស្នេហា​កីឡា​ប្រដាល់​មានការ​ចាប់អារម្មណ៍ ។ ជា​ពិសេស​គឺ​វត្ត​មាន​កីឡាករ វង្ស ណ​យ ធ្វើ​ឲ្យ​មានការ​ចាប់​អា​រម្ម​ណ៍​យ៉ាង​ខ្លាំង ដោយសារ​តែ​កីឡាករ​រូប​នេះ បាត់​មុខ​មួយរ​យៈមក​ហើយ ។

សមាសភាព​គូប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​នេះ ត្រូវ​បាន​គេ​អះអាង​ថា​មានការ​សម្រាំង​យ៉ាង​ពិសេស ដើម្បី​ឲ្យ​អ្នក​ទស្សនា​កាន់តែ​កន្ត្រាក់​អារម្មណ៍ ក្នុង​ពេល​ដែល​ស​ប្ដា​ហ៍​នេះ​គឺ​ជាស​ប្ដា​ហ៍​ដែល​តម្រូវ​ឲ្យ​អ្នកមាន​ឈ្មោះ​ក្នុង​ការ​ប្រកួត​ជ្រើស​រើស​ជើងឯក​ទាំង​១៦​រូប​ប្រកួត​ជម្រុះ​គ្នា​យក​៨​រូប ដើម្បី​បន្ត​យក​អ្នក​ឈ្នះ​៨​រូប​ទៅ​ប្រកួត​យក​៤​រូប​នៅ​ជុំ​ទី​៣​បន្ត​ទៀត ។

លោក សេង ក​ដិ​កា អ្នក​រៀបចំ​ការ​ប្រកួត​បញ្ជាក់​ថា សមាសភាព​ខាង​កម្ពុជា​សម្រាប់​ការ​ប្រកួត​ជាមួយ​ថៃ លោក​ជឿជាក់​ខ្លាំង​លើ​កីឡា​ករ វង្ស ណ​យ ដោយសារ​តែ​រូបគេ​គឺជា​ជើង​ខ្លាំង ហើយ​បើ​ទោះជា​គេ​ខកខាន​ឡើង​សង្វៀន និង​ធ្លាក់​កូដ​ជាង​មុន​បន្តិច ប៉ុន្តែ​សមត្ថភាព​គេ​ល្អ​គឺ​លោក​ពេញ​ចិត្ត ។ លោក​សម្រេច​ដាក់​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ គឺ​ដោយសារ​តែ​កីឡាករ​រូប​នេះ មាន​សមត្ថ​ភាព​ខ្លាំង​ក្នុង​រយៈពេល​ចុង​ក្រោយ និង​ទទួល​បានការ​ចាប់អារម្មណ៍​នៅ​ក្នុង​វិស័យ​ប្រដាល់ ។

លោក សេង ក​ដិ​កា ប្រកាស​ថា វត្តមាន​របស់​កីឡាករ ភិ​ច ភី​ម៉ា​យ លោក​ចង់​ផ្ដល់​ឱកាស​ឲ្យ វង្ស ណ​យ ដោយសារ​តែ​អ្នក​ទាំង​ពីរ​សុទ្ធតែ​ជា​ជើង​ខ្លាំង​ដូច​គ្នា ទើប​លោក​ហ៊ាន​សម្រេច​ផ្គូរផ្គង បើ​ទោះជា​មាន​អ្នកគាំទ្រ​ភាគច្រើន​ថា​កីឡាករ​កម្ពុជា​អាច​នឹង​ពិបាក​ទប់​កីឡាករ​ថៃ​ក៏​ដោយ ។

លោក​ក៏​បាន​កំណត់​ឲ្យ​កីឡាករ​កម្ពុជា ហ្វឹកហាត់​ជាប់លាប់​មិន​តិច​ជាង​១​ស​ប្ដា​ហ៍​ផង​ដែរ មុន​ពេល​ផ្គូផ្គង ទើប​លោក​យល់​ថា​សមាសភាព​របស់​កីឡាករ​កម្ពុជា​រូប​នេះ​គ្រប់គ្រាន់​សម្រាប់​ឲ្យ​ស្ថា
នី​យ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​ដាក់​ឲ្យ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ នៅ​ថ្ងៃ​សៅរ៍​នោះ ។

លោក សេង ក​ដិ​កា ថ្លែង​ថា កីឡាករ​កម្ពុជា និង​ថៃ សុទ្ធតែ​ត្រូវ​បាន​អះអាង​ថា​មានការ​ត្រៀម​ខ្លួន​ច្បាស់លាស់ ដោយសារ​តែ​ភាគី​ម្ខាង​ៗ​ចង់​ឈ្នះ​ការ​ប្រកួត​រៀងខ្លួន និង​មិន​ចង់​បាត់បង់​ក្រេ​ឌី​ត
ក្រោយ​ពេល​ប៉ះ​គ្នា ។ គូ​នេះ​មានការ​ចាប់​អារម្ម​ណ៍​ភាគច្រើន ដោយ​រំពឹង​ថា​នឹង​មាន​អ្នក​ស្នេហា​​កីឡាប្រដាល់​ជក់ចិត្ត និង​ចង់​ដឹង​ពី​បទ​ពិសោធន៍​អ្នក​ទាំង​ពីរ​នៅ​ពេល​ប៉ះ​គ្នា ។

លោក​បន្ត​ថា ជំនួប​ជា​លក្ខណៈ​អន្តរជាតិ​ដែល​បាន​ធ្វើ​ឡើង​នៅ​សង្វៀន​ស្ថានីយទូរទស្សន៍ ប៉ុស្តិ៍​លេខ​៥ មិនមែន​សុទ្ធតែ​រន្ថើន​ព្រឹត្តិការណ៍​ជើងឯក​ឲ្យ​អ្នក​ទស្សនា​កាន់តែ​មាន​អារម្មណ៍​កញ្ជ្រោល​នោះ​ទេ ប៉ុន្តែ​សម្រាប់​ជំនួប​រវាង​កីឡាករ​ទាំង​២ លោក​ជឿជាក់​ថា​នឹង​កក្រើក ដោយសារ​កីឡាករ​ថៃ​លោក​ស្គាល់​ថ្វីដៃ​ច្បាស់ ហើយ​សម្រាប់​កីឡាករ​កម្ពុជា​វិញ ក៏​ល្អ​ស្ថិត​ក្នុង​ទំនុកចិត្ត​របស់​លោក​តាំងពី​មុន​ផ្គូផ្គង ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ