ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក ​និង​ចិន ​ចរចា​វគ្គ​ថ្មី​ពី​ពាណិជ្ជ​កម្ម

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​ចិន ៖ សហរដ្ឋអាមេរិក​និង​ចិន​ចាប់ផ្ដើម​នា​ថ្ងៃ​ទី​១០​តុលា​នៅ​ក្រុង​វ៉ា​ស៊ិន​តោន វគ្គ​ចរចា​កម្រិត​ខ្ពស់​ថ្មី​ដើម្បី​ប៉ុនប៉ង​ស្វែងរក​ដំណោះស្រាយ​មួយ នៃ​ការ​ខ្វែង​ទំនាស់​គ្នា លើ​បញ្ហា​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ដែល​ជាប់​គាំង​។ គណៈប្រតិភូ​ចិន​ដឹកនាំ​ដោយ​ឧបនាយករដ្ឋមន្ត្រី​លោក​LIU HE​ដែល​ក៏​ជា​សមាជិក​ការិយាល័យ​នយោបាយ​របស់​បក្ស​កុំ​មុ​យ​នី​ស្ត​ចិន ព្រមទាំង​ជា​ប្រមុខ​គណៈប្រតិភូ​ចិន ក្នុង​ការ​ចរចា​ខាង​សេដ្ឋ​កិច្ច​ជាស​កល​ចិន​-​អា​មេ​រិ​ក​។…

សហរដ្ឋអាមេរិក​-​ចិន ៖ សហរដ្ឋអាមេរិក​និង​ចិន​ចាប់ផ្ដើម​នា​ថ្ងៃ​ទី​១០​តុលា​នៅ​ក្រុង​វ៉ា​ស៊ិន​តោន វគ្គ​ចរចា​កម្រិត​ខ្ពស់​ថ្មី​ដើម្បី​ប៉ុនប៉ង​ស្វែងរក​ដំណោះស្រាយ​មួយ នៃ​ការ​ខ្វែង​ទំនាស់​គ្នា លើ​បញ្ហា​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ដែល​ជាប់​គាំង​។

គណៈប្រតិភូ​ចិន​ដឹកនាំ​ដោយ​ឧបនាយករដ្ឋមន្ត្រី​លោក​LIU HE​ដែល​ក៏​ជា​សមាជិក​ការិយាល័យ​នយោបាយ​របស់​បក្ស​កុំ​មុ​យ​នី​ស្ត​ចិន ព្រមទាំង​ជា​ប្រមុខ​គណៈប្រតិភូ​ចិន ក្នុង​ការ​ចរចា​ខាង​សេដ្ឋ​កិច្ច​ជាស​កល​ចិន​-​អា​មេ​រិ​ក​។ ចំណែក​គណៈប្រតិភូ​អា​មេ​រិ​ក​ដឹកនាំ​ដោយ​លោក​ROBERT LIGHTHIZER តំណាង​ពាណិជ្ជកម្ម​អា​មេ​រិ​ក​និង​លោក​STEVEN MNUCHIN​រដ្ឋមន្ត្រី​រតនាគារ​អា​មេ​រិ​ក​។

ការ​ចរចា​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​កម្រិត​ខ្ពស់​នេះ ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​១០​មក​១២​តុលា​។ មុន​ចាប់ផ្ដើម​ការ​ចរចា​នេះ គណៈប្រតិភូ​ទាំង​២ បាន​ជួប​គ្នា​រួច​ហើយ​សម្រាប់​ការ​ចរចា​ការងារ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ