ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លំនៅ​ឋាន​ពលរដ្ឋ​ចំនួន​៤​ម្ចាស់​ប្រឈម​បាក់​ចូល​ទន្លេ​សមត្ថកិច្ច​ជួយ​អន្តរា​គម​ន៏​រុះរើ

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​ត្បូងឃ្មុំ ៖ កម្លាំង​សមត្ថកិច្ច​រួម និង​អាជ្ញាធរ​មូលដ្ឋាន​បាន​នាំ​គ្នា​ចុះ​អន្តរា​គម​ន៏​រុះរើ​លំនៅ​ឋាន​របស់​ប្រជា​ពលរដ្ឋ​ចំនួន​៤​ម្ចាស់ ស្ថិត​នៅ​ភូមិ​ខ្សាច់​ប្រឆេះ ឃុំ​ក្រូចឆ្មារ ស្រុក​ក្រូចឆ្មារ ដែល​ប្រឈម​និង​បាក់​ស្រុតធ្លាក់​ចូល​ទន្លេមេគង្គ ។ សកម្មភាព​ចុះ​នេះ​បាន​ធ្វើ​ឡើង​នៅ​ល្ងាច​ថ្ងៃ​ទី​១០…

ខេត្ត​ត្បូងឃ្មុំ ៖ កម្លាំង​សមត្ថកិច្ច​រួម និង​អាជ្ញាធរ​មូលដ្ឋាន​បាន​នាំ​គ្នា​ចុះ​អន្តរា​គម​ន៏​រុះរើ​លំនៅ​ឋាន​របស់​ប្រជា​ពលរដ្ឋ​ចំនួន​៤​ម្ចាស់ ស្ថិត​នៅ​ភូមិ​ខ្សាច់​ប្រឆេះ ឃុំ​ក្រូចឆ្មារ ស្រុក​ក្រូចឆ្មារ ដែល​ប្រឈម​និង​បាក់​ស្រុតធ្លាក់​ចូល​ទន្លេមេគង្គ ។ សកម្មភាព​ចុះ​នេះ​បាន​ធ្វើ​ឡើង​នៅ​ល្ងាច​ថ្ងៃ​ទី​១០ តុលា រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៩ កំពុង​តែ​ញាប់​ដៃជើង​គ្រប់​ៗ​គ្នា ។

លោក​វរ​សេនី​យ៏​ទោ វ៉ា សម្បត្តិ អធិការរង​នគរបាល​ស្រុក​ក្រូចឆ្មារ ប្រាប់​ឲ្យ​ដឹង​ថាៈ ក្រោយ​ពី​កម្លាំង​មូលដ្ឋា​ន​បាន​រាយ​ការ​ណ៏​មក​លោក​អធិការ​នគរបាល​ស្រុក​ក្រូចឆ្មារ ហើយដោយ​មានការ​ចង្អុលបង្ហាញ​ពីលោក​អភិបាលស្រុក​ក៏​ដូច​ជា​លោក​ឧត្តម​សេនី​យ៏​ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត បាន​ឲ្យ​កម្លាំងអធិការដ្ឋាន​នគរបាល​ស្រុក ប្រញាប់​ចុះ​ទៅ​សហការ​ជាមួយ​និង​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​អន្តរា​គម​ន៏​រុះផ្ទះរបស់​ប្រជាពលរដ្ឋ​ដែល​ប្រឈម​បាក់​ធ្លាក់​ចូល​ទន្លេ ។

លោក​វរ​សេនី​យ៏​ទោ វ៉ា សម្បត្តិ ប្រាប់​បន្ត​ថា​ចំពោះ​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ទាំងនោះមានៈ ១-​ផ្ទះ​ឈ្មោះ មា​ច អូន ភេទ​ស្រី អាយុ​៤៩​ឆ្នាំ មាន​សមាជិក​ចំនួន​២​នាក់ ផ្ទះ​ឈើ​ប្រក់​ក្បឿង​ទំហំ៥​គុណ​៩​ម៉ែត្រ, ២-​ផ្ទះ​ឈ្មោះ ចាន់ ហួត ភេទ​ប្រុស អាយុ​៦០​ឆ្នាំ ផ្ទះ​ឈើ​ទំហំ​៤​គុន​៧​ម៉ែត្រ​ប្រក់​សង្ក​សី, ៣-​ផ្ទះ​ឈ្មោះ ភ្នក តុលា ភេទ​ប្រុស អាយ​៣៣​ឆ្នាំ ទំហំ​៦​គុណ​៨​ម៉ែត្រ, ៤-​ផ្ទះ​ឈ្មោះ សៅ សុខ​លី ភេទប្រុស អាយុ​៣៤​ឆ្នាំ ជា​ផ្ទះ​ឈើ​ទំហំ​៤​គុណ​៥​ម៉ែត្រ និង៥-​សិប្បកម្ម​ផលិត​ទឹក​សុទ្ធ​ទំហំ​៨​គុណ​១៨​ម៉ែត្រ​របស់ឈ្មោះ ភ្នក តុលា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ។ គ្រោះ​ធម្មជាតិ​បាក់​ច្រាំង​ទំហំ​១០​ម៉ែត្រ​គុណ​១០០​ម៉ែត្របណ្តាល​ឲ្យ​ខូចខាត​ក្នុង​នោះ​មាន បាត់​ទូក​ម៉ាស៊ីន​១​គ្រង​ទំហំ​១,២​ម៉ែត្រ​គុណ​៧​ម៉ែត្រ ដោយ​មិន​មានគ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ទេ ។

លោក​វរ​សេនី​យ៏​ទោ អ៊ុ​ក ពៅ អធិការ​ង​នគរបាល​ស្រុក​ក្រូចឆ្មារ ប្រាប់​ឲ្យ​ដឹង​ដែរ​ថា រហូត​មក​ដល់រ​សៀល​ថ្ងៃ​ទី​១១​តុលា ២០១៩ កម្លាំង​សមត្ថកិច្ច​និង​អាជ្ញាធរ​មូលដ្ឋាន​នូវ​បន្តសកម្មភាព​ជួយ​រុះរើ​លំនៅ​ឋានរបស់​ប្រជាពលរដ្ឋ​នៅ​តំបន់​ខាងលើ ដោយ​បាន​ធ្វើ​ឲ្យ​ម្ចាស់ផ្ទះ​នីមួយ​ៗ មានការ​សាទរ​និង​កម្លាំង​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​ដែល​បាន​ចុះ​មក​ជួយ​ដល់​ពួក​គាត់​។ ដោយ​មានការ​ណែនាំ​ពី​លោកស្នងការ​នគរបាល​ខេត្ត​នគរបាល​ស្រុក​ក្រូចឆ្មារ បាន​បន្ត​ជួយ​ដល់​ពលរដ្ឋ​នៅ​តាម​ដង​ទន្លេមេគង្គ ក្នុងរ​ដូង​ទឹកទន្លេឡើង​និង​ស្រក ដោយ​មិន​ប្រកាន់​ពូជ​សាស​ន៏​និង​ពណ៌​សំបុរ​នោះ​ឡើយ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ