ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តា​បារាំង Arsene Wenger ថា Hazard មិន​អាច​ជំនួស​កន្លែង Ronaldo

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Marca បានឱ្យ​ដឹង​ថា អតីត​គ្រូបង្វឹក​ក្លិប​កាំភ្លើង​ធំ Arsenal លោក Arsene Wenger ដែល​ពេល​នេះ​មិន​ទាន់​ទៅ​កាន់​នៅ​ក្លិប​ណា មិន​ជឿ​ថា…

តាម​ប្រភព​ព័ត៌មាន Marca បានឱ្យ​ដឹង​ថា អតីត​គ្រូបង្វឹក​ក្លិប​កាំភ្លើង​ធំ Arsenal លោក Arsene Wenger ដែល​ពេល​នេះ​មិន​ទាន់​ទៅ​កាន់​នៅ​ក្លិប​ណា មិន​ជឿ​ថា Eden Hazard គឺជា​កីឡាករ​ដែល​អាច​ទៅ​ជំនួស​កន្លែង​របស់​ជើង​ខ្លាំង Cristiano Ronaldo នៅ Real Madrid នោះ​ទេ ។
គ្រូបង្វឹក​ជនជាតិ​បែ​ល​ហ្ស៊ិ​ក​រូប​នេះ​បាន​ធ្វើការ​ពន្យល់​ពី​មូលហេតុ ដោយ​បកស្រាយ​ពី​គុណ​ស​ម្ប​តិ្ត​របស់​កីឡាករ Hazard ដែល​មាន​ទៅ​លើ​ក្លិប Real Madrid ក្រោយ​ពី​ផ្លាស់​ចេញពី​ក្លិប​តោ​ខៀវ Chelsea ។

លោក Wenger បាន​មាន​ប្រសាសន៍​ប្រាប់​សារព័ត៌មាន beIN Sports ថា ៖«Hazard គឺជា​ដំណោះស្រាយ​របស់ Real Madrid នៅ​ពេល Ronaldo ទៅ​លេង​ឱ្យ​ក្លិប​ផ្សេង​បាត់ តែ​គេ​មិន​អាច​ជា​អ្នក​មក​ជំនួស​កន្លែង​របស់ Ronaldo បាន​ឡើយ​»​។

លោក​បាន​បន្ត​ថា ៖«​គេ​នឹង​មិន​អាច​រក​គ្រាប់​បាល់​បាន​៥០​គ្រាប់​ក្នុង​មួយ​ឆ្នាំ​ទេ ដោយសារ​តែ​ការ​លេង​របស់​ក្រុម​ទាំងមូល​នៅ​ពេល​នេះ​។ ក្លិប​នេះ​ត្រូវការ​អ្នក​ស៊ុត​បញ្ចូល​ទី​ម្នាក់​ទៀត ដោយសារ​តែ Benzema នៅ​ពេល​នេះ​មាន​អាយុ​៣២​ឆ្នាំ​ហើយ ។ ប្រសិនបើ​គេ​អាច​រកបាន​កីឡាករ​ក្មេង​ហើយ​ខ្លាំង គេ​នឹង​អាច​លេង​បាន​ល្អ​ជាង​នេះ​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​លើក​ឡើង​របស់ លោក Wenger គឺ​ធ្វើ​ឡើង​ដោយសារ​តែ​លោក​ឃើញ​ថា Real Madrid ពេល​នេះ​មិនសូវ​ជា​លេង​បាន​ល្អ​ដូច Real Madrid ពេល​ដែល​មាន Ronaldo​។ ពេល​នេះ Ronaldo គឺ​កំពុង​តែ​សម្តែង​ឬ​ទ្ធិ​នៅ Juventus ដែល​ស្ថិត​នៅ​ក្នុង​លី​គ​ផ្សេង​ហើយ ៕

ប្រភព ៖ marca , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ