ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរដឹង! អាការ​មួយ​ចំនួន​នៃ​ជំងឺ​មហា​រីក​ថង់​ប្រមាត់

4 ឆ្នាំ មុន

ថង់ទឹកប្រមាត់​គឺជា​សរីរាង្គ​មួយ​ប្រភេទ​ដែល​តូច មាន​រាង​ដូច​ផ្លែ​សារី ដែល​ស្ថិត​នៅ​ផ្នែក​ខាងលើ និង​ខាងស្តាំ​នៃ​ពោះ និង​នៅ​ពីក្រោម​ថ្លើម​។ ថង់ទឹកប្រមាត់​មាន​នាទី​ស្តុក​ទឹកប្រមាត់ ដើរតួ​នាទី​ដើម្បី​ជំនួយ​ដល់​ការ​រំលាយ​អាហារ និង​ផលិត​ចេញពី​ថ្លើម​។ មហារីក​ថង់ទឹកប្រមាត់​គឺជា​ជំងឺ​ដែល​មិនសូវ​កើត​មាន​ញឹកញាប់​ឡើយ​។ នៅ​ពេល​កើត​ជំងឺ​នេះ​ក្នុង​ដំណាក់កាល​ដំបូង​ៗ​បំផុត…

ថង់ទឹកប្រមាត់​គឺជា​សរីរាង្គ​មួយ​ប្រភេទ​ដែល​តូច មាន​រាង​ដូច​ផ្លែ​សារី ដែល​ស្ថិត​នៅ​ផ្នែក​ខាងលើ និង​ខាងស្តាំ​នៃ​ពោះ និង​នៅ​ពីក្រោម​ថ្លើម​។ ថង់ទឹកប្រមាត់​មាន​នាទី​ស្តុក​ទឹកប្រមាត់ ដើរតួ​នាទី​ដើម្បី​ជំនួយ​ដល់​ការ​រំលាយ​អាហារ និង​ផលិត​ចេញពី​ថ្លើម​។

មហារីក​ថង់ទឹកប្រមាត់​គឺជា​ជំងឺ​ដែល​មិនសូវ​កើត​មាន​ញឹកញាប់​ឡើយ​។ នៅ​ពេល​កើត​ជំងឺ​នេះ​ក្នុង​ដំណាក់កាល​ដំបូង​ៗ​បំផុត ឱកាស​នៃ​ការ​ព្យាបាល​ជា​គឺ​មាន​ខ្ពស់​។ ប៉ុន្តែ​មហារីក​ថង់ទឹកប្រមាត់​ភាគច្រើន​ត្រូវ​បាន​គេ​រក​ឃើញ​ក្នុង​ដំណាក់កាល​ចុង​ក្រោយ​ទៅ​ហើយ​។

អាកា​រៈ​ជំងឺមហារីក​ថង់ទឹកប្រមាត់​មាន​ដូច​ជា​ ៖
១- ឈឺ​ក្នុង​ពោះ ជា​ពិសេស​នៅ​ផ្នែក​ខាងលើ និង​ខាងស្តាំ​នៃ​ពោះ​តែ​ម្តង
២- ហើមពោះ
៣- ក្តៅខ្លួន
៤- ស្រក​ទម្ងន់​ដោយ​មិនដឹង​ខ្លួន
៥- ចង្អោរ
៦- ស្បែក និង​ផ្នែក​ពណ៌​ស​របស់​ភ្នែក​ទៅ​ជា​លឿង

ពេល​ដែល​ត្រូវ​ទៅ​ជួប​ពេទ្យ ចូរ​ធ្វើការ​ណាត់ជួប​ជាមួយ​គ្រូពេទ្យ​បើសិនជា​អ្នក​ធ្លាប់​មាន​អាកា​រៈ​ណា​​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​បារម្ភ ​(​ប្រភព​ពី​៖ Health.com.kh) ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ