ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រំជួលចិត្ត​! ពេល​ដឹង​ពី​មនុស្ស​ស្រី​ដែល Messi លង់​ស្រឡាញ់​ដំបូង​គេ​ក្នុង​ឆាកជីវិត

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Legit បានឱ្យ​ដឹង​ថា នៅ​ពេល​នេះ​កំពូល​តារាបាល់ទាត់​លោក Lionel Messi សប្បាយចិត្ត​មិន​គួរ​ឱ្យ​ជឿ​ជាមួយ​ភរិយា​។ ហេតុ​អ្វី​បានជា​កីឡាករ​បាល់ទាត់​ឆ្នើម​ជាងគេ​លើ​លោក​បាន​លង់​ស្រលាញ់​កូនស្រី​របស់​ម្ចាស់​ផ្សារ​ទំនើប​ម្នាក់​នៅ​ស្រុក​កំណើត​របស់​គាត់? តើ​រឿងរ៉ាវ​ស្នេហា​របស់​ពួក​គេ​ចាប់ផ្តើម​យ៉ាងដូចម្តេច? ប្រពន្ធ​ឈ្មោះ…

តាម​ប្រភព​ព័ត៌មាន Legit បានឱ្យ​ដឹង​ថា នៅ​ពេល​នេះ​កំពូល​តារាបាល់ទាត់​លោក Lionel Messi សប្បាយចិត្ត​មិន​គួរ​ឱ្យ​ជឿ​ជាមួយ​ភរិយា​។ ហេតុ​អ្វី​បានជា​កីឡាករ​បាល់ទាត់​ឆ្នើម​ជាងគេ​លើ​លោក​បាន​លង់​ស្រលាញ់​កូនស្រី​របស់​ម្ចាស់​ផ្សារ​ទំនើប​ម្នាក់​នៅ​ស្រុក​កំណើត​របស់​គាត់? តើ​រឿងរ៉ាវ​ស្នេហា​របស់​ពួក​គេ​ចាប់ផ្តើម​យ៉ាងដូចម្តេច?

ប្រពន្ធ​ឈ្មោះ Messi គឺ​នាង Antonella Roccuzzo ។ ឪពុក​ម្តាយ​របស់​នាង គឺជា​ម្ចាស់​ហាង Rosario​។ Leo និង Antonella បាន​ជួប​គ្នា​នៅ​អាយុ ៥ ឆ្នាំ​។ ពិត​ណាស់​គឺ​មនុស្ស​ស្រី​ដែល Messi ផ្តល់​បេះដូង​ឱ្យ​ដំបូង​គេ គឺជា​ប្រពន្ធ​របស់​គេ​សព្វថ្ងៃ​ហ្នឹងហើយ​ ។ ចំណុច​ចាប់ផ្តើម​នៃ​ទំនាក់ទំនង​ដ៏​សប្បាយ​រីករាយ​របស់​ពួក​គេ​គឺ​នៅ​ឆ្នាំ ១៩៩៦​។

នៅ​ពេល​នោះ​បងប្អូន​ជីដូនមួយ​របស់​នាង Antonella ឈ្មោះ Lucas Scaglia ដែល​ជា​មិត្តភក្តិ​ជិត​ស្និទ្ធ​របស់ Leo បាន​ចំណាយពេល​ច្រើន​ជាមួយ​ទាំង Messi និង Antonella ។ ការ​ប្រាស្រ័យ​ទាក់ទង​ដ៏​ជិត​ស្និ​ទ្ធិ​រវាង​ពួក​គេ បាន​អនុញ្ញាត​ឱ្យ​គូស្នេហ៍​ទាំង​ពីរ​នាក់​កាន់តែ​យល់​ពី​គ្នា​ច្បាស់​។ គូ​ស្វាមីភរិយា​នា​ពេល​អនាគត​ស្គាល់គ្នា​កាន់តែ​ច្បាស់​។

នៅ​អាយុ ២១ ឆ្នាំ​ទំនាក់ទំនង​បាន​ឈាន​ដល់​កម្រិត​មួយ​កាន់តែ​ច្បាស់លាស់ ហើយ​អ្នក​រាល់គ្នា​បានដឹង​អំពី​រឿង​នេះ​។ សាធារណជន​បានដឹង​ថា​ពួក​គេ​ជា​គូស្នេហ៍​ក្នុង​ឆ្នាំ ២០០៩​។ ក្នុងអំឡុងពេល​សំភាសន៍ Messi ត្រូវ​បាន​គេ​សួរ​អំពី​ជីវិត​ផ្ទាល់ខ្លួន​របស់​គាត់ ហើយ​គាត់​បាន​និយាយ​ថា​គាត់​មាន​មនុស្ស​ស្រី​ម្នាក់ នៅ​ប្រទេស​អា​ហ្ស​ង់​ទី​ន ដែល​ធ្វើ​ឱ្យ​គាត់​រីករាយ​។ ចាប់តាំងពី​ពេល​នោះ​មក នាង Antonella បាន​ក្លាយជា​ផ្នែក​សំខាន់​មួយ​នៃ​ជីវិត​របស់​កីឡាករ​បាល់ទាត់​។

តែ​ក្រោយមក ពួក​គេ​ក៏​បាន​បែក​គ្នា ដោយ​នាង Antonella ត្រូវ​រៀន​នៅ Latin American Education Centre ខណៈ​ដែល Messi ត្រូវ​ទៅ​លេង​បាល់​នៅ Barcelona​។ អស់​រយៈពេល ៣ ឆ្នាំ នាង Antonella បាន​មាន​សង្សារ​ម្នាក់​ទៀត ស្រប​ពេល​ដែល Messi កំពុង​ផ្តោត​លើ​ការ​លេង​បាល់​ឱ្យ​ល្បី រហូត​ដល់​មានឈ្មោះ​ជា​កីឡាករ​ខ្លាំង​ផ្តាច់​គេ​ដល់​សព្វថ្ងៃ​។

ជា​អកុសល​គូស្នេហ៍​របស់ Antonella បាន​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​។ នៅ​ពេល​នាង​បាន​ជួប Messi ម្តងទៀត ស្នេហា​កាលពី​កុមារភាព​របស់​ពួក​គេ​ត្រូវ​បាន​បង្កើត​ឡើង​វិញ ព្រោះ​ពេល​នោះ Messi បាន​ហោះ​ទៅ​អា​ហ្ស​ង់​ទី​ន ដើម្បី​លួងលោម​នាង​មិន​ឱ្យ​ពិបាកចិត្ត​ពេក ​។

មនុស្ស​ជិត​ស្និទ្ធ​នឹង​ភរិយា​របស់ Lionel Messi និយាយ​ថា ពួក​គេ​បានដឹង​ពី​ទំនាក់ទំនង​ស្នេហា​របស់​នាង​ជាមួយ Messi ក្នុង​ឆ្នាំ ២០០៧​។ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ប្តី​ប្រពន្ធ​មួយគូ​នេះ​បាន​រក្សា​ទំនាក់ទំនង​របស់​ពួក​គេ​ឱ្យ​នៅ​ស្ងាត់ស្ងៀម​។ ប៉ុន្តែ​រាល់​ការ​សង្ស័យ​ទាំងអស់​បាន​បាត់​ទៅ​វិញ​ក្នុង​ឆ្នាំ ២០១០ ក្នុង​ពេល​ប្រកួត​ជើងឯក​នៅ​អាហ្វ្រិក​ខាងត្បូង​។ នាង​នៅ​ទីនោះ​ជាមួយនឹង Messi ដែល​យើង​គ្រប់​គ្នា​ប្រាកដ​ក្នុង​ចិត្ត​ថា ពួក​គេ​គឺជា​សង្សារ​។

នេះ​គឺជា​រឿង​ស្នេហា​ដ៏​អស្ចារ្យ​។ ពេញ​មួយ​ជីវិត​របស់ Messi គឺ​គេ​ច្បាស់លាស់​ថា ស្ត្រី​ប្រភេទ​ណា​ដែល​គេ​ចង់បាន ហើយ​ខាង​ស្រី​ក៏​មាន​ភាព​អត់ធ្មត់​គ្រប់គ្រាន់ ក្នុង​ការ​រង់ចាំ Messi អភិវឌ្ឍ​ខ្លួន​ឱ្យ​ខ្លាំង​ដូច​សព្វថ្ងៃ​។ ពួក​គេ​បាន​រៀប​ការ​ជាមួយនឹង​គ្នា​នៅ​ឆ្នាំ​២០១៧ ក្រោយ​ពី​មានកូន​ពីរ​នាក់​រួច​។ Messi ពិតជា​បុរស​ស្មោះ​ស្នេហ៍​មែន ពោល​គឺ​គេ​ស្រឡាញ់​តែ​ស្រី​មួយ​តាំងពី​ដើម​រៀង​មក ៕

ប្រភព ៖ legit , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ