ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វែង​យល់​កាន់តែច្បាស់​ពី​​លក្ខណៈ​សម្គាល់​ជំងឺ​សរសៃឈាម​ជើង​រីក​ធំ

4 ឆ្នាំ មុន

ការ​រីក​ធំ​របស់​សរសៃ​វ៉ែន ភាគច្រើន​កើតឡើង​នៅ​លើ​តំបន់​ជើង​ផ្នែក​ខាងក្រោម ដោយសារ​តែ​ប្រើស របស់​សរសៃ​ឈាមវ៉ែន​ធ្វើការ​មិន​បាន​ល្អ​ក្នុង​ការ​ជំរុញ​ដល់​លំហូរ​ឈាម​ត្រឡប់​ទៅ​បេះដូង​វិញ​។ ជំងឺ​រីក​ប៉ោង​របស់​សរសៃ​វ៉ែន​នេះ​មាន​លក្ខណៈ​ដូច​ជា​៖ ១- អាច​ឃើញ​ការ​រីក​ប៉ោង​នៅ​ជើង​ផ្ទាល់ ២- អាច​ជា​ការ​ឈឺចាប់ ឬ​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ក្រហាយ​ៗ…

ការ​រីក​ធំ​របស់​សរសៃ​វ៉ែន ភាគច្រើន​កើតឡើង​នៅ​លើ​តំបន់​ជើង​ផ្នែក​ខាងក្រោម ដោយសារ​តែ​ប្រើស របស់​សរសៃ​ឈាមវ៉ែន​ធ្វើការ​មិន​បាន​ល្អ​ក្នុង​ការ​ជំរុញ​ដល់​លំហូរ​ឈាម​ត្រឡប់​ទៅ​បេះដូង​វិញ​។ ជំងឺ​រីក​ប៉ោង​របស់​សរសៃ​វ៉ែន​នេះ​មាន​លក្ខណៈ​ដូច​ជា​៖

១- អាច​ឃើញ​ការ​រីក​ប៉ោង​នៅ​ជើង​ផ្ទាល់

២- អាច​ជា​ការ​ឈឺចាប់ ឬ​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ក្រហាយ​ៗ ឬ​អារម្មណ៍​ធ្ងន់ធ្ងរ ឬ​អស់កម្លាំង លើ​ជើង​ដែល​មាន​បញ្ហា

៣- អាច​រមាស់

៤- អាច​ផ្លាស់​ប្តូរ​ពណ៌ និង​មាន​អារម្មណ៍​ថា​រឹង ឬ​ក្តៅ

៥- វា​ក៏​ប្រហែលជា​មិន​បង្ក​ជា​រោគ​សញ្ញា​អ្វី​ផង​ក៏​មាន​ដែរ ​(​ប្រភព​ពី​៖ Health.com.kh) ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ