ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​អ្នក​បានដឹង​អ្វីខ្លះ​អំពី​ជំងឺមហារីក​សុដន់ ?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មហារីក​សុដន់ គឺជា​ជំងឺ​កាច​សាហាវ​មួយ​ក្នុង​ចំណោម​ជំងឺ​កាច​សាហាវ​ធំ​ជា​ច្រើន ដូច្នេះ​ការ​យល់​ដឹង​អំពី​សញ្ញា និង​ការ​ព្យាបាល​នៃ​ជំងឺមហារីក​សុដន់ គឺជា​ចាំបាច់​បំផុត ។ ១- យល់​ដឹង​ពី​ជំងឺមហារីក​សុដន់…

រាជធានី​ភ្នំពេញ ៖ មហារីក​សុដន់ គឺជា​ជំងឺ​កាច​សាហាវ​មួយ​ក្នុង​ចំណោម​ជំងឺ​កាច​សាហាវ​ធំ​ជា​ច្រើន ដូច្នេះ​ការ​យល់​ដឹង​អំពី​សញ្ញា និង​ការ​ព្យាបាល​នៃ​ជំងឺមហារីក​សុដន់ គឺជា​ចាំបាច់​បំផុត ។

១- យល់​ដឹង​ពី​ជំងឺមហារីក​សុដន់ ៖ ជំងឺមហារីក​សុដន់​បង្ក​ឡើង​ដោយ​ភាព​ខុស​ប្រក្រតី​នៃ​ក្រពេញ​ទឹកដោះ ឬ​បំពង់​បង្ហូរ​ទឹកដោះ​។ ប្រសិនបើ​ទំហំ​របស់​ដុំ​សាច់​មាន​ភាព​រីក​រាលដាល​គួរ​អោយ​កត់​សំគាល់ ហើយ​វា​នឹង​អាច​រាលដាល​ទៅ​ដល់​ក្រពេញ​កូនកណ្តុរ ដែល​នៅ​ក្រោម​ក្លៀក សរសៃ​ឈាម និង​នៅ​សរីរាង្គ​ផ្សេង​ៗ​ទៀត ដូច​ជា ឆ្អឹង ថ្លើម សួត និង ខួរក្បាល​។

២- កត្តា​ដែល​អាច​ប្រឈម​នឹង​ជំងឺមហារីក​សុដន់ ៖
​- ការ​ចាប់ផ្តើម​មាន​រដូវ​នូវ​អាយុ​ក្មេង​ពេក
​- ប្រើប្រាស់​ថ្នាំ​អរ​មូ​ន​រយៈពេល​យូរ
​- ធាត់​ខ្លាំង
​- ការ​ជក់បារី
​- មាន​ប្រវត្តិ​ធ្លាប់​ព្យាបាល​ដោយ​កាំរស្មី​នៅ​ជុំវិញ​សុដន់
​- ការ​ប្រើប្រាស់​ថ្នាំ​ពន្យា​កំណើត និង
​- មនុស្ស​ស្រី​ដែល​ពុំ​ធ្លាប់​មានកូន

៣- របៀប​ស្វែងរក​ជំងឺមហារីក​សុដន់​ដោយ​ខ្លួនឯង ៖
​- ដេក​ផ្ងារ​ដោយ​យកដៃ​ខាងឆ្វេង​កើយ​ក្បាល ដៃស្តាំ​ស្ទាប​មើល​ក្បាល​សុដន់​ផ្នែក​ខាងលើ
​- ដេក​ផ្ងារ​ដោយ​យកដៃ​ខាងឆ្វេង​កើយ​ក្បាល ដៃស្តាំ​ស្ទាប​មើល​ក្បាល​សុដន់​ផ្នែក​ខាងក្នុង
​- ដៃ​ឆ្វេង​ដាក់​សំ​យ៉ុ​ង​ចុះ​ក្រោម ដៃស្តាំ​ស្ទាប​មើល​សុដន់​ផ្នែក​ខាងលើ

​- ដៃ​ឆ្វេង​ដាក់​សំ​យ៉ុ​ង​ចុះ​ក្រោម ដៃស្តាំ​ស្ទាប​មើល​សុដន់​ផ្នែក​ខាងក្រោម
​- ដៃ​ឆ្វេង​កើយ​ក្បាល ដៃស្តាំ​ច្របាច់​ក្បាល​សុដន់​ថា តើ​មាន​ទឹករំអិល​ឬទេ?
​- ដៃ​ឆ្វេង​សំ​យ៉ុ​ង​ចុះ​ក្រោម ដៃស្តាំ​ស្ទាប​មើល​សុដន់ ផ្នែក​ខាងក្រៅ និង​តំបន់​ក្លៀក ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ