កុងតឺន័រវ៉ាគ្នា ម៉ូតូមកពីក្រោយ​ជាន់ហ្រាំង​​មិនទាន់​វាក់អើយ៉ាង​រន្ធត់​


រាជធានី​ភ្នំពេញ ៖ ​រថយន្ត​កុងតឺន័រ​២​គ្រឿង​បើក​ប្រដេញ​គ្នា ដោយ​រថយន្ដ​កុងតឺន័រ​បង្ក​​មួយ​គ្រឿង​​បើក​ងាក​មក​ខាងស្តាំ​វ៉ា​ជែង​រថយន្ដ​កុងតឺន័រ​មួយ​គ្រឿង​ផ្សេង​ទៀត​នៅ​ពីមុខ ហើយ​រថយន្ត​កុងតឺន័រ​នោះ​បាន​ជាន់​ហ្វ្រាំង​ឈប់​ស្តុ​ប​ភ្លាម​ៗ​ដែរ ​ស្រាប់តែ​ម៉ូតូ​មួយគ្រឿង​ជិះគ្នា​២នាក់​ដែល​ធ្វើ​ដំណើរ​មក​ពីក្រោយ​ចាប់​ហ្វ្រាំង​មិន​ទាន់​ក៏​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​កុងតឺន័របង្ក​នោះ​​យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​ភ្លាម​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​អ្នក​រួម​ម្នាក់​ទៀត​បាន​រង​របួសស្រាល​។

ហេតុការណ៍​ខាងលើ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១០ ខែតុលា នៅ​ចំណុច​មុខ​ផ្ទះ​លក់​អីវ៉ាន់​ចាប់ហួយ​មួយ​កន្លែង តាម​បណ្ដោយ​ផ្លូវ​លេខ​២៧១​កែង​នឹង​ផ្លូវ​៣៧១ ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ។

ជន​រង​គ្រោះ​ទាំង​២​នាក់​ខាងលើ ក្នុង​នោះ​ម្នាក់​ឈ្មោះ គី​ម សីហា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​អ្នក​ដាក់​ទឹក​នៅ​តារាង​បាល់ទាត់​នៅ​ផ្លូវ​៦០​ម៉ែត្រ ស្នាក់​នៅ​ភូមិ ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត នៅ​ស្រុក​ចំការលើ ខេត្តកំពង់ចាម ជា​អ្នកបើកបរ​ម៉ូតូ បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ និង​ម្នាក់​ទៀត​ដែល​ជា​អ្នក​រួម​ដំណើរ​រង​របួសស្រាល​ឈ្មោះ​លាង ចំរើន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៦១​អឺ​១ ផ្លូវ​លេខ​៦៣ សង្កាត់​បឹង​កេងកង​១ ខណ្ឌ​បឹង​កេងកង ។ ជន​រង​គ្រោះ​ទាំង​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​និ​ច ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ១CU-៤៣៥១ ។

ចំណែក​រថយន្ដ​កុងតឺន័របង្ក​​មួយ​គ្រឿង​ខាងលើ ពណ៌​លឿង ក្បាល​រថយន្ត​គ្មាន​ស្លាក​លេខ រីឯ​កន្ទុយ​សណ្តោង​រ៉ឺ​ម៉ក ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ ៤A-២៣៤៩ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​។

តាម​ប្រភព​ព័ត៌មាន​ពី​បុរស​ជា​អ្នក​រួម​ដំណើរ​ដែល​រង​របួសស្រាល​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ពួក​គាត់​បាន​ហូប​គ្រឿង​ស្រវឹង​តិចតួច​នៅ​កន្លែងធ្វើការ​របស់​ជន​រង​គ្រោះ នៅ​តារាង​បាល់ទាត់​ម្តុំ​ផ្លូវ​៦០​ម៉ែត្រ លុះ​ផឹក​ចប់​ក៏​នាំ​គ្នា​ជិះ​ម៉ូតូ​មួយ​គ្រឿង​ទៅ​ផ្ទះ ដោយ​ជន​រង​គ្រោះ​បាន​ឌុ​ប​ជូន​គាត់​ទៅ​ផ្ទះ ហើយ​ជន​រង​គ្រោះ​បន្តដំណើរ​ទៅ​ផ្ទះ​របស់​ខ្លួន​នៅ​ពោធិ​ចិន​តុង ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា លុះ​ពួក​គាត់​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ក្នុង​ទិស​ដៅ​ពី​ត្បូង​ក្នុង​ល្បឿន​លឿន មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​មាន​រថយន្ត​កុងតឺន័រ​២​គ្រឿង​បើក​ប្រដេញ​គ្នា ដោយ​រថយន្ដ​កុងតឺន័រ​បង្ក​មួយ​គ្រឿង​ខាងលើ​បាន​បើក​ងាក​មក​ខាងស្តាំ​វ៉ា​ជែង​រថយន្ដ​កុងតឺន័រ​មួយ​គ្រឿង​ផ្សេង​ទៀត​នៅ​ពីមុខ ហើយ​រថយន្ត​កុងតឺន័រ​នោះ​បាន​ជាន់​ហ្វ្រាំង​ឈប់​ស្តុ​ប​ភ្លាម​ៗ​ដែរ បណ្ដាល​អោយ​ម៉ូតូ​របស់​ពួក​គាត់​ដែល​ធ្វើ​ដំណើរ​ពីក្រោយ​ចាប់​ហ្វ្រាំង​ម៉ូតូ​មិន​ទាន់​ក៏​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​កុងតឺន័រ​យ៉ាង​ពេញទំហឹង បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ចំណែក​គាត់​ដែល​អង្គុយ​ពីក្រោយ​រង​របួសស្រាល ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា បន្ទាប់​ពី​កើតហេតុ រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ខាងលើ​នោះ​មិន​បាន​ឈប់​នៅ​កន្លែង​កើតហេតុ​នោះ​ទេ ព្រមទាំង​បាន​ព្យាយាម​បើក​គេចខ្លួន​តាម​បណ្តោយ​ផ្លូវ​៣៧១ រហូត​ដល់​មុខ​ផ្សារ​ប៉េសេ ក៏​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ជាប់​ទាំង​រថយន្ត​និង​អ្នកបើកបរ​បាន​តែ​ម្តង​។

ក្រោយ​ពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ និង​បាន​ធ្វើការ​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ចរាចរ​ណ៏​ក្រុង​ចុះ​មក​វាស់វែង​យក​រថយន្ត​កុងតឺន័រ រួម​ជាមួយ​ម៉ូតូ ព្រមទាំង​អ្នកបើកបរ​រថយន្ត​កុងតឺន័រ​ទៅ​កាន់​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការ​នគរបាល​រាជធានី​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​តាម ច្បាប់​នៅ​ពេល​ក្រោយ ។ ចំណែក​សព​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​និង​ប្រពន្ធ​មក​ដល់​បាន​ស្រែកយំ​ឱប​សព​ប្តី​ទាំង​ក្តី​រន្ធត់​ចិត្ត ។ សព​ជន​រង​គ្រោះ​ត្រូវ​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​វត្ត​ពោធិ​ចិន​តុង ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ