សម្រាប់អ្នកនិយមចាយលុយដុល្លារអាមេរិកប្រៀបធៀបជាមួយលុយរៀលខ្មែរលុយយ៉េនជប៉ុន លុយបាតថៃ លុយដុងវៀតណាម និងលុយគីបឡាវនៅថ្ងៃនេះ សូមមកដឹងពីហាងឆេងនៃបណ្តាប្រទេសទាំងនេះថា តើវាមានអត្រាយ៉ាងណា ។
យោងតាមប្រភពពីធនាគារអេស៊ីលីដាភីអិលស៊ី បានឱ្យដឹងថា នៅថ្ងៃទី១១ ខែតុលានេះ គឺ១ដុល្លារអាមេរិកមានអត្រាទិញ ៤.០៨៧,០០រៀល អត្រាលក់ ៤.១០០,០០រៀល, ១ដុល្លារអាមេរិកមានអត្រាទិញ ១០៦,៨០យ៉េនជប៉ុន អត្រាលក់ ១០៩,៥០យ៉េនជប៉ុន ។
ចំពោះដុល្លារអាមេរិកធៀបជាមួយប្រាក់បាតថៃ គឺ១ដុល្លារមានអត្រាទិញ ៣០,២៩៩៨បាតថៃ អត្រាលក់ ៣០,៥៤៨៥បាតថៃ រីឯ១ដុល្លារអាមេរិកមានអត្រាទិញ២៣.១០០,០០ដុងវៀតណាម អត្រាលក់ ២៣.៦០០,០០ដុងវៀតណាម និង១ដុល្លារអាមេរិកមានអត្រាទិញ៨.៦៩៧,០០គីបឡាវ អត្រាលក់ ១០.៣៤២,០០ គីបឡាវ ៕ កែសម្រួលដោយ ៖សុឃាក់
ចែករំលែកព័តមាននេះ