ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អាយីឌុបអាចបើកភ្នែកលែងរួច​​…បុករះ​ខ្ទេច​​ខ្ទីរទើបអស់ល្បឿន

4 ឆ្នាំ មុន
  • ស្វាយរៀង

​ខេត្តស្វាយរៀង ៖ មានការ​ភ្ញាក់ផ្អើល​មួយ​ទាំង​កណ្តាល​យប់ ខណៈ​រថយន្ត​យី​ឌុ​ប​ភ្លៅ​ប្រាំ១គ្រឿង ​បាន​បុក​ចម្លាក់​ថ្ម​រូប​គោ​ចំណុច​រង្វង់​មូល​ ចូល​ទី​រួម​ខេត្តស្វាយរៀង ​បណ្តាល​ឱ្យ​បាក់​ក រួច​រេ​ចង្កូត​ទៅ​បុក​រះ​បាក់​បង្គោល​ស្លាក​សញ្ញា​ចរាចរណ៍ និង​បន្ត​បុក​បង្គោល​ភ្លើង​ដួល​រាបដល់​ដី ហើយ​មិន​ទាន់​អស់​ល្បឿន​ទេ…

​ខេត្តស្វាយរៀង ៖ មានការ​ភ្ញាក់ផ្អើល​មួយ​ទាំង​កណ្តាល​យប់ ខណៈ​រថយន្ត​យី​ឌុ​ប​ភ្លៅ​ប្រាំ១គ្រឿង ​បាន​បុក​ចម្លាក់​ថ្ម​រូប​គោ​ចំណុច​រង្វង់​មូល​ ចូល​ទី​រួម​ខេត្តស្វាយរៀង ​បណ្តាល​ឱ្យ​បាក់​ក រួច​រេ​ចង្កូត​ទៅ​បុក​រះ​បាក់​បង្គោល​ស្លាក​សញ្ញា​ចរាចរណ៍ និង​បន្ត​បុក​បង្គោល​ភ្លើង​ដួល​រាបដល់​ដី ហើយ​មិន​ទាន់​អស់​ល្បឿន​ទេ បាន​ជ្រុល​ទៅ​បុក​របង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អិ​ល​អូ​អិ​ល​ស៊ី​បាក់​រាប​ដល់​ដី​ប្រវែង​៥​ម៉ែត្រ មិន​ទាន់​អស់​ល្បឿន​ទៀត​ក៏​បោល​ជ្រុល​ទៅ​បុក​ដំបូល​រោង​ដាក់​ម៉ូតូ​និង​បុក​បង្គោលរបង​គ្រឹះស្ថាន​ម្ខាង​ទៀត​ទើប​អស់​ល្បឿន អស់កម្លាំង បែក​មុខ​ខ្ទេច​មើល​លែង​ស្គាល់ ទើប​ទៅ​មុខ​លែង​រួច ។

ហេតុការណ៍​គ្រោះថ្នាក់​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ថ្ងៃ​ទី​១០ ខែតុលា នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ស្ថិត​ក្នុងភូមិ​រូប​គោ សង្កាត់​ព្រៃ​ឆ្លាក់ ក្រុង​ស្វាយ​រៀង​លាន់ឮ​ដូច​រន្ទះ​ខែប្រាំង ។

បើ​តាម​អ្នក​រស់នៅ​ជិត​កន្លែង​កើតហេតុ​ឲ្យ​ដឹង​ថា ខណៈ​ពួក​គាត់​កំពុង​លង់លក់​ក្នុង​ដំណេក​ស្រាប់តែ​ឮ​សំឡេង​បុក​យ៉ាង​ខ្លាំង ធ្វើ​ឱ្យ​គ្រប់​គ្នា​ភ្ញាក់ផ្អើល​ស្មានថា​យន្តហោះ​ធ្លាក់ នាំ​គ្នា​ចេញ​មក​មើល​ព្រោង​ព្រាត​ស្វាង​ដំណេក​គ្រប់​គ្នា​ស្រាប់តែ​ឃើញ​រថយន្ត​ខាងលើ​ទៅ​មុខ​លែង​រួច ក្រោយ​ការ​បុក​រះ​បន្តបន្ទាប់​ទៅ​ឈប់​នៅ​ក្បែរ​អគារ​គ្រឹ​ស្ថាន ។ លុះ​ព្រឹក​ឡើង​ទើប​ហៅ​រថយន្ត​ស្ទូច មក​អូស​ចេញពី​គ្រឹះស្ថាន​ខាងលើ​ដើម្បី​ដោះ​ស្រាយ ចំណែក​អ្នកបើកបរ​អត់​អី ព្រោះ​បាន​ដាក់​មេ​ប្រូច​បាត់​ភ្លាម​ៗ ទំនង​រត់​បាន​មួយ​ខ្យល់​ក៏​ចូល​ពេទ្យ​ក៏​មិនដឹង​ដែរ ។

បើ​តាម​សមត្ថកិច្ច​ឲ្យ​ដឹង​ថា រថយន្ត​យី​ឌុ​ប​នេះ ពាក់​ផ្លា​ក​លេខ ស្វាយ​រៀង ៣A-០៦៦៥ ដែល​មាន​ម្ចាស់​ឈ្មោះ​ធី ។ រថយន្ត​នេះ​បើកបរ​ពី​ខាង​លិចទៅ​ខាងកើត ហើយ​សង្ស័យ​អ្នកបើកបរ​ងងុយដេក​ហើយ​ងោក ខណៈ​រថយន្ត​បើក​លឿន​ដោយសារ​តែ​យប់​ជ្រៅ​ផ្លូវ​ស្ងាត់​និង​ស្រឡះ​បុក​រង្វង់​មូល​ពេញកម្លាំង ក៏​រេ​ចង្កូត​បុក​រះ​បែប​នេះ​តែ​ម្តង​ទម្រាំ​អស់​ល្បឿន ។

ចំពោះ​ការ​ដោះស្រាយ គឺ​ភាគី​រថយន្ត​បានសងការ​ខូចខាត​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចំនួន​២.៧០០​ដុល្លារ ។ ចំណែក​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​រួម​មាន​ស្លាក​សញ្ញា​ចរាចរណ៍​១ ប​ង្កោ​ល​ភ្លើង​បំភ្លឺ​ផ្លូវ​១​ដើម និង​រូបសំណាក​គោ នឹង​ដោះស្រាយ​តាម​ក្រោយ ។ រីឯ​រថយន្ត​ខូច​យ៉ាងដំណំ គឺ​ខ្ទេច​កាប៊ី​ន​មុខ ដាច់​កង់​មុខ​ទាំង​២ ដាច់​ចន្ទាស​ និង​ចង្កូត ព្រមទាំង​ដាច់​យ៉ា​ន់​កង់​ក្រោយ ដែល​មិន​ធ្លាប់​កើត​មាន​ទេ បុក​សាហាវ​យ៉ាងនេះ ៕

អត្ថបទសរសេរ ដោយ