តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា ការហាមមិនឱ្យស្ត្រីចូលទស្សនាបាល់ទាត់នៅប្រទេសអ៊ីរ៉ង់ គឺជាទង្វើដែលមិនអាចយល់ស្របជាដាច់ខាន ហើយត្រូវតែដកចេញភ្លាមៗ បើតាមការលើកឡើងរបស់ប្រធានបាល់ទាត់ FIFA លោក Gianni Infantino ។ ថ្នាក់ដឹកនាំរបស់ FIFA បានប្រកាសយ៉ាងច្បាស់លាស់ថា ស្ត្រីត្រូវតែមានសិទ្ធិក្នុងការចូលមកទស្សនាបាល់ទាត់នៅក្នុងកីឡដ្ឋានក្នុងប្រទេស ។
គួររំលឹកផងដែរថា ការហាមមិនឱ្យស្ត្រីចូលមកមើលកីឡាករនៅក្នុងកីឡដ្ឋាន គឺត្រូវបានធ្វើឡើងដំបូងគេ ក្រោយពេលមានបដិវត្តអ៊ីស្លាមឆ្នាំ១៩៧៩ ។ អង្គការលើកលែងទោសអន្តរជាតិនិងអង្គការឃ្លាំមើលសិទិ្ធមនុស្ស (HRW) បានអំពាវនាវដល់ស្ថាប័នគ្រប់គ្រងបាល់ទាត់របស់ FIFA ឲ្យបញ្ឈប់ការហាមឃាត់នេះ ។
ខាងសារព័ត៌មាន CNN បានទាក់ទងទៅសហព័ន្ធបាល់ទាត់អ៊ីរ៉ង់ (FFIRI) និងរដ្ឋាភិបាលអ៊ីរ៉ង់ដើម្បីសុំការអត្ថាធិប្បាយ ។
ការអំពាវនាវរបស់ លោក Infantino ប្រធាន FIFA បានធ្វើឡើងភ្លាមៗ បន្ទាប់ពីមរណភាពរបស់ Sahar Khodayari ដែលជាអ្នកគាំទ្រស្រីម្នាក់ដែលបានដុតខ្លួន បន្ទាប់ពីនាងត្រូវបានគេបដិសេធមិនឱ្យចូលទៅកីឡដ្ឋានបាល់ទាត់មួយនៅ Tehran ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយលោក Infantino បាននិយាយថា៖ «ខ្ញុំសង្ឃឹមថា សហព័ន្ធអ៊ីរ៉ង់និងអាជ្ញាធរអ៊ីរ៉ង់នឹងទទួលយកការអំពាវនាវម្តងហើយម្តងទៀត ដើម្បីដោះស្រាយស្ថានភាពដែលមិនអាចទទួលយកបាន។»
ដោយសារតែហេតុនេះហើយទើបបានជាមានការអនុញ្ញាតឱ្យស្ត្រីដែលជាអ្នកគាំទ្រចំនួន ៣៥០០នាក់ ចូលមកទិញសំបុត្រសម្រាប់ការប្រកួត ហើយក៏ជាលើកដំបូងដែរមានស្ត្រីអង្គុយទស្សនាបាល់ទាត់ក្នុងកីឡដ្ឋាននៅ Tehran សម្រាប់ការប្រកួត World Cup Qualifier អស់រយៈពេលជាង៤០ឆ្នាំ។
គួរបញ្ជាក់ផងដែរថា ក្រុមជម្រើសជាតិអ៊ីរ៉ង់បានយកឈ្នះលើក្រុមជម្រើសជាតិកម្ពុជាយើងដល់ទៅ 14-0 នៅកីឡដ្ឋាន Azadi កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញ៕ កែសម្រួលដោយ ៖សុឃាក់
ដោយយោងទៅតាម CDC បានឲ្យដឹងថា ការដែលមនុស្សយើងគេងមិនបានគ្រប់គ្រាន់ វាពិតជាដើមហេតុមួយនាំឲ្យកើតបញ្ហានៃសុខភាពច្រើនណាស់។ តើជឿឬអត់ដែលគេនិយាយថា ការគេងគឺជា...
នៅលើសកលលោកយើងនេះ កន្លែងណាក៏ដោយនៃរាងកាយសុទ្ធតែអាចទៅជាមហារីកទាំងអស់ ដូច្នេះមានតែសាមីខ្លួនផ្ទាល់ទេដែលអាចធ្វើអ្វីម្យ៉ាងដើម្បីកាត់បន្ថយការប្រឈមមុខមួយ...
សាច់ជាអាហារមួយប្រភេទដែលមានផ្ទុកសម្បូរទៅដោយជាតិប្រូតេអ៊ីន វីតាមីន B ជាតិដែក និងស័ង្កសី ព្រមទាំងសារធាតុចិញ្ចឹមផ្សេងទៀតដែលជួយក្នុងការរក្សាបាននូវសុខ...
រាជធានីភ្នំពេញ ៖បច្ចុប្បន្នបើទោះបីជាផលិតករខ្មែរបានខិតខំផលិតភាពយន្តភាគជាបន្តបន្ទាប់ក៏ដោយ ប៉ុន្តែប្រសិនបើប្រៀបធៀបជាមួយរឿងភាគថៃនោះ គឺការនិយមគាំទ្រពី...
រាជធានីភ្នំពេញ ៖ មានចម្ងល់ជាយូរមកហើយទាក់ទងនឹងទម្រង់កាយវិការពិតរបស់បដិមាព្រះបាទជ័យវរ្ម័នទី៧ ដោយអ្នកស្រាវជ្រាវខ្លះយល់ថា ព្រះអង្គមានកាយវិការសមាធិ ឯខ្លះ...
រាជធានីភ្នំពេញ៖ ក្រុមហ៊ុនវិនិយោគជប៉ុនមួយដែលកន្លងមកបានបោះទុនវិនិយោគនៅកម្ពុជាលើការផលិតការផលិតម៉ូទ័រនាំចេញទៅកាន់ទីផ្សារអន្តរជាតិនោះ ពេលនេះក្រុមហ៊ុនក៏...
រាជធានីភ្នំពេញ ៖ តារាសម្តែងអ្នកនាង ឆៃ លីដាឡែន បានចេញមុខព្រមានទៅកាន់បុរសម្នាក់ដែលបានប្រើប្រាស់ពាក្យនាងប្តូរប្តី ឲ្យមានការកែប្រែពាក្យពេចន៍ឡើងវិញ ខណៈពេល...
សហរដ្ឋអាមេរិក ៖ មន្ទីរប៉ង់តាហ្គោនរាយការណ៍ថា សហរដ្ឋអាមេរិកបានបាញ់សាកល្បងកាលពីថ្ងៃទី១២ធ្នូ មីស៊ីលបាលីស្ទិករយៈមធ្យមពុំមែននុយក្លេអ៊ែរថ្មី ចេញពីជើងទម្រនៅលើ...
កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំដែលប្រកបរបរចិញ្ចឹមជីវិតតាមរយៈការដាំបន្លែនៅខេត្តកំពង់ឆ្នាំងបានបង្ហាញនូវក្តីបារម្មណ៍ពាក់ព័ន្ធនឹងជីវភាពគ្រួសារ...
សហរដ្ឋអាមេរិក-ចិន ៖ កាលពីយប់ថៃ្ងទី១២ធ្នូប្រភពជិតដិតនឹងការចរចារាយការណ៍ថា សហរដ្ឋអាមេរិកបានទទួលយកការផ្អាកពន្ធគយមួយចំនួន លើបណ្ដាផលិតផលចិននិងកាត់បន្ថយពន្ធ...
រាជធានីភ្នំពេញ ៖ កីឡាករកីឡាការិនីជម្រើសជាតិកម្ពុជា បានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីស្វាគមន៍ប្រតិភូកីឡាវ៉ូវីណាមមកពី ២៣ប្រទេស ចូលរួមក្នុងព្រឹត្តិការណ៍កីឡា...
ប្រទេសមីយ៉ាន់ម៉ា ៖ មេដឹកនាំមីយ៉ាន់ម៉ាលោកស្រីអ៊ួងសាន់ស៊ូជី កាលពីថ្ងៃទី១២ធ្នូបានស្នើដល់តុលាការយុត្តិធម៌អន្តរជាតិរបស់អ.ស.ប បដិសេធពាក្យបណ្ដឹងពីបទ...
កំពុងជួបប្រទះបញ្ហាស្ពឹកដៃមែនទេ0? កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗ ប៉ុន្តែជួយបំបាត់អាការៈស្ពឹកដៃឆាប់រហ័ស ៖១. ម៉ាស្សាដៃ ៖ ពេល...
សម្រាប់មនុស្សភាគច្រើននាពេលបច្ចុប្បន្ននេះ គេលែងសូវគិតថា មនុស្សម្នាក់នោះនៅហ្ស៊ីន ឬអត់នោះទេ។ ប៉ុន្តែវានៅតែជាសំណួរមួយចោទសួរជ្រាំដែលៗសម្រាប់មនុស្សមួយ...
ប្រទេសអង់គ្លេស ៖ ពេលនេះលែងមានអ្វីរារាំងដល់ការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុបហៅBREXITទៀតហើយ ដោយនាយករដ្ឋមន្ត្រីលោកបូរីសចនសុន ក្នុងការបោះឆ្នោតសភាកាលពី...
រាជធានីភ្នំពេញ ៖ តារាសម្តែងកញ្ញាដួង ម៉ានិច បានធ្វើឲ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើការតុបតែងខ្លួន និងគ្រងឈុតនាងនាគយ៉ាងស្រស់ស្អាតនៅក្នុងពិធីបុណ្យកតញ្ញូ...
រាជធានីភ្នំពេញ ៖ កីឡាករប្រដាល់ជើងខ្លាំងមកពីក្លិបពុទ្ធសេរីវង្សពោធិ៍សែនជ័យចំនួន២រូប ត្រូវបានគេរៀបចំឱ្យជួបប្រកួតដណ្ដើមប្រាក់លានរៀលជាមួយកីឡាករថៃនៅលើ...
មនុស្សស្រីគ្រប់រូប គួរតែថែរក្សាស្បូនឲ្យបានល្អ ទើបអាចធ្វើឲ្យអ្នកមិនងាយចាស់។ តើគួរតែធ្វើបែបណាទើបអាចការពារស្បូនឲ្យមានសុខភាពល្អទៅ?1-អ្នកគួរតែដើរលឿន...
ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា បុរសម្នាក់បានរងរបួសដៃធ្ងន់ធ្ងរ ក្នុងហេតុការណ៍ផ្ទុះមីនតោនកក្រើកដីចម្ការពោតមួយកន្លែង នៅវេលាម៉ោង០១ និង២០នាទីរសៀលថ្ងៃ...
ខេត្តប៉ៃលិន ៖ កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក តូចសុភក្តី ព្រះរាជអាជ្ញាអមសាលាដំបូង បានចុះបង្ក្រាបជាក់ស្តែងក្នុងករណីរក្សាទុកប្រើប្រាស់ដោយ...