ខេត្តកំពត ៖ កាលពីព្រឹកថ្ងៃទី១០ តុលា នេះ ប្រជាពលរដ្ឋជាច្រើនគ្រួសារនៅក្នុងភូមិច្រកឃ្លៃ ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត បានខឹងសម្បារយ៉ាងខ្លាំងចំពោះអាជ្ញាធរភូមិនិងឃុំទូកមាស ដែលហាក់មានភាពលំអៀងទៅលើម្ចាស់ផ្ទះបើកច្រៀងខារ៉ាអូខេ២កន្លែងនៅជាប់គ្នា ខណៈរបងផ្ទះបើកច្រៀងខារ៉ាអូខេនេះធ្វើជាគ្រឹះបេតុង លុះពេលធ្វើផ្លូវលំមិនព្រមឈួសឆាយចោលទេ បែរជាយកគ្រឿងចក្រទៅ
ឈូសឆាយរបងផ្សេងៗទៅវិញ ។
បើតាមការអះអាងពលរដ្ឋឈ្មោះនូវ ផល ភេទប្រុស អាយុ៦៦ឆាំ្ន នៅភូមិច្រកឃ្លៃបាននិយាយប្រាប់ថា កាលពីព្រឹកថ្ងៃទី10 តុលា នេះថា ប្រជាពលរដ្ឋបានសាទរណាស់ ដែលអាជ្ញាធរបានធ្វើផ្លូវលំក្រាលក្រួសក្រហមមួយខ្សែ ឆ្លងកាត់ភូមិច្រកឃ្លៃ ដែលមានប្រវែង១គីឡូម៉ែត្រ និងទទឹង៦ម៉ែត្រ ។ ពលរដ្ឋឈ្មោះនូវផល បានយល់ព្រមឱ្យអាជ្ញាធរកាប់ដើមដូង ដើមត្នោត តាមការប៉ះពាល់ជាក់ស្ដែងងាយស្រួលធ្វើដំណើរចេញ-ចូល ។
ស្រាប់តែគ្រឿងចក្រធ្វើការឈួសឆាយមកដល់ចំណុចរបងផ្ទះអ្នកបើកច្រៀងខារ៉ាអូខេនោះ បែរមិនឈូសឆាយរបងចោលទេ មកឈួសរបងផ្សេងៗវិញ ។ ពលរដ្ឋរូបនោះនិយាយទៀតថា ការឈូសឆាយផ្លូវមើលទៅផ្លូវធំល្អមើល តែមកដល់របងផ្ទះអ្នកបើកច្រៀងខារ៉ាអូខេបែរគ្រឿងចក្រឈូសមិនកើត?
បើតាមលោកកៅ វុក ជំទប់ទី2 ឃុំទូកមាសខាងលិចបានចុះមកពិនិត្យបានឱ្យដឹងថា ការសាថ្ថាបនាផ្លូវលំមានការប៉ះពាល់ដល់របងផ្ទះពលរដ្ឋ ប៉ុន្តែលោកមិនបានអោយគ្រឿងចក្រគេវាយចោលនោះភ្លាមៗទេ ត្រូវមានការឆ្លងយោបល់ពីលោកអភិបាលស្រុកសិនថា តើត្រូវធ្វើបែបណាបញ្ចៀស កុំអោយមានបញ្ហាធំដុំ ។
ចែករំលែកព័តមាននេះ