ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ទេសចរទៅ​​លេង​នៅប្រាសាទ​ព្រះ​ខ័ន​​កំពង់ស្វាយ​…​គួរ​ឱ្យ​កត់សម្គាល់

4 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ នៅ​ក្នុង​រយៈពេល​៩​ខែ​ដើមឆ្នាំ​២០១៩​នេះ ចំនួន​ភ្ញៀវ​ទេសចរ​ទៅ​លេង​កម្សាន្ត​នៅ​តំបន់​រមណីយដ្ឋាន​វប្បធម៌ប្រវត្តិសាស្ត្រ​ប្រាសាទ​ព្រះ​ខ័​​នកំពង់ស្វាយ ស្ថិតក្នុងភូមិ​តា​សែង ឃុំ​រណសិរ្ស ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ មានការ​កើនឡើង​ច្រើន​គួរឱ្យ​កត់សម្គាល់ ។…

ខេត្តព្រះវិហារ ៖ នៅ​ក្នុង​រយៈពេល​៩​ខែ​ដើមឆ្នាំ​២០១៩​នេះ ចំនួន​ភ្ញៀវ​ទេសចរ​ទៅ​លេង​កម្សាន្ត​នៅ​តំបន់​រមណីយដ្ឋាន​វប្បធម៌ប្រវត្តិសាស្ត្រ​ប្រាសាទ​ព្រះ​ខ័​​នកំពង់ស្វាយ ស្ថិតក្នុងភូមិ​តា​សែង ឃុំ​រណសិរ្ស ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ មានការ​កើនឡើង​ច្រើន​គួរឱ្យ​កត់សម្គាល់ ។ មន្ទីរ​វប្បធម៌​និង​វិចិត្រ​សី​ល្បៈ​ខេត្តព្រះ​វិហារអះអាង​ថា ​នៅ​ពេល​ខាង​មុខ​នេះ មន្ទីរ​នឹង​រៀបចំ​រមណីយដ្ឋាន​មួយ​នេះឱ្យមាន​កន្លែង​សម្រាក​លំហែ​កាយដល់​ភ្ញៀវ​មក​លេង​កម្សាន្ត និង​ដាក់​បន្ថែម​នូវ​ធុងសំរាម ដើម្បី​អនាម័យ​បរិស្ថាន​ឲ្យ​បាន​ស្អាត ។ រម​ណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​ប្រាសាទ​ព្រះ​ខ័​នកំពង់ស្វាយ មាន​ទីតាំងស្ថិត​នៅ​ក្នុងភូមិ​តា​សែង ឃុំ​រណ​សិរ្ស ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ មាន​ចម្ងាយ​ពី​ទីប្រជុំជន​ក្រុង​ព្រះ​វិហារ ប្រមាណ​៩០​គីឡូម៉ែត្រ តែ​ប៉ុន​នោះ ។

លោក នៅ ចាន់​គង់ ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តព្រះវិហារបាន​លើក​ឡើង​ថា បច្ចុប្បន្ន​
នេះ​ មន្ទីរ​ជំនាញ​បាន​សាងសង់​ជា​កន្លែង​ប្រចាំការ​ចំនួន​៤​កន្លែង ដែល​អាច​ឲ្យ​ភ្ញៀវ​បាន​សម្រាក​ហូប​បាយ ក្រោយ​​ ដើរ​ទស្សនា​ប្រាសាទ​ព្រះ​ខ័​នធ​កំពង់ស្វាយ និង​ប្រាសាទ​ព្រះ​ដំរី​រួច ឬ​ភ្ញៀវ​ទេសចរ​អាច​នាំ​យក​អា
ហារ​ដែល​បាន​វេច​ខ្ចប់ ទៅ​ហូប​នៅ​ក្នុង​បរិវេណ​ប្រាសាទ​នេះ​ក៏​បាន ព្រោះ​មន្ទីរ​ជំនាញ​បាន​សាងសង់​ជា​ខ្យូស សម្រាប់​ឲ្យ​ភ្ញៀវ​ទេសចរ​ប្រើប្រាស់​បាន​ចំនួន​២​កន្លែង​ផង​ដែរ ។

លោក​ថា ក្រៅពី​នេះ នៅ​ពេល​ខាង​មុខ​នេះ មន្ទីរ​នឹង​សហការ​ជាមួយ​មន្ទីរ​បរិស្ថាន​ខេត្ត ដាក់ធុងសំរាម បន្ថែម​ទៀត សម្រាប់​ពញ្ញាក់​ស្មារតីដល់​ភ្ញៀវ​ទេសចរ ដែល​ចូល​មក​លេង​កម្សាន្ត​នៅ​ក្នុង​តំបន់​រមណីយ៍ដ្ឋាន​មួយ​នេះ ចេះ​វេច​ខ្ចប់ ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ ចៀសវាង​ការ​ចោល​សំរាម​ផ្តេសផ្តាស នាំ​ឲ្យ​ប៉ះពាល់​ដល់​សោ​ភ័ណ​​ភាព​រមណីយដ្ឋាន ។

ជាមួយ​គ្នា​នេះ ​អ្នកស្រី ឈឹ​ម សិ​ទ្ធី​ដា មន្ត្រី​ស្ថិតិនៃ​មន្ទីរ​ទេសចរណ៍​ខេត្តព្រះវិហារ បាន​បង្ហាញ​ថា នៅ​ក្នុង​រយៈពេល​៩​ខែ គិត​ចាប់តាំងពី​ខែមករា ដល់​ខែកញ្ញា ឆ្នាំ​២០១៩​នេះ ភ្ញៀវ​ទេសចរដែល​បាន​ចូល​ទៅ​កម្សាន្ត នៅ​ក្នុង​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ ប្រាសាទ ព្រះ​ខ័នកំពង់ស្វាយ ក្នុង​នោះ ភ្ញៀវ​ទេសចរ​ជាតិ មាន​ចំនួន​១២,៧៦០​នាក់ កើនឡើង ៤៨.៣៩% ដោយឡែក​ភ្ញៀវ​ទេសចរ​អន្តរជាតិ មាន​ចំនួន​៤៩៩​នាក់ កើនឡើង ៣២.៧១% នេះ​បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​ កាលពី​ឆ្នាំ​២០១៨​កន្លង​ទៅ ។

អត្ថបទសរសេរ ដោយ