ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្មក់​ចូលបង្ក្រាប​ផ្ទះ​ជួញដូរផ្លូវភេទ​មួយកន្លែង​ជា​របស់ជនជាតិវៀតណាម​

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ដោយ​មានការ​ដឹកនាំ​ផ្ទាល់​ពី​លោក តូច សុភ​ក្តី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន និង​មានការ​បញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ​នគរបាល​ប៉ៃលិន…

ខេត្ត​ប៉ៃលិន ៖ ដោយ​មានការ​ដឹកនាំ​ផ្ទាល់​ពី​លោក តូច សុភ​ក្តី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន និង​មានការ​បញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ​នគរបាល​ប៉ៃលិន បាន​ចាត់​ឲ្យ​លោក​ឧត្ដមសេនីយ៍ត្រី ស៊ិ​ន សុភា​ល​ក្ម្សី ស្នងការ​រង​ផែនការ​ងារ​គ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ និង​អគ្គី​ភ័យ ដឹកនាំ​កម្លាំង​ចម្រុះ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន ចុះ​បង្ក្រាប​ករណី​ជួញដូរ​ផ្លូវភេទ​ខុសច្បាប់​មួយ​កន្លែង​នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ សុខ ស្រី​លី​ន ភេទ​ស្រី ជាជនជាតិវៀតណាម និង​ធ្វើការ​ឃាត់ខ្លួនបាន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៦​នាក់ផងដែរ ។

ប្រតិបត្តិការ​ចុះ​បង្ក្រាប​ករណី​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១​និង​៥​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទ​១០ ខែតុលា ឆ្នាំ​២០១៩ ស្ថិត​នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ សុខ ស្រី​លី​ន ដែល​ជា​ជនជាតិ​វៀតណាម ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។

ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ទាំង​៦​នាក់​ខាងលើ​រួម​មាន ១- ឈ្មោះ សុខ ស្រី​លី​ន ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ជនជាតិ​វៀតណាម ជា​ម្ចាស់ផ្ទះ ២-​ឈ្មោះ វៀង ធី​ហុង ហៅ​រក្សា ភេទ​ស្រី អាយុ​២៥​ឆ្នាំ ជនជាតិ​វៀតណាម ៣-​ឈ្មោះ ធិ​ន ណា​វ៉ា​ន់ ហៅ​អា​ម៉ី ភេទ​ស្រី អាយុ​២២​ឆ្នាំ ជនជាតិ​វៀតណាម ៤- ឈ្មោះ ថៃ នី​តៃ​លិ​ន ភេទ​ស្រី អាយុ​២៧​ឆ្នាំ ជនជាតិ​វៀតណាម ៥- ឈ្មោះ ម៉ៃ​ទ្រី ថា​ណា​ផា​សាត់​ថា​ណា (​ហៅ ម៉ៃ​ទី​) ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជនជាតិ​ថៃ មុខរបរ​គ្រូពេទ្យ និង​៦-​ឈ្មោះ ឆាត ឡុ​ង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​សន្តិសុខ ។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៦​នាក់​ខាងលើ​ស្នាក់​នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។

ក្នុង​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ករណី​ខាងលើ​នេះ កម្លាំង​ជំនាញ​បាន​ធ្វើការ​ឆែកឆេរ​រក​ឃើញ​ស្រោមអនាម័យ​មួយ​ចំនួន​នៅ​ក្នុង​កាបូប​របស់​ជនសង្ស័យ និង​ស្រោមអនាម័យ​ដែល​ប្រើប្រាស់​រួច​នៅ​ក្នុង​ធុងសំរាម​សរុប​ចំនួន​១០​ស្រោម​។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៦​នាក់​ខាងលើ​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​បញ្ជូន​ទៅ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ និង​ការពារ​អនីតិជន ដោយ​ធ្វើការ​កសាង​សំណុំរឿង ដើម្បី​​ចាត់ការ​តាម​នីតិវិធី ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ