ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៀត​ហើយ​! ប្រយ័ត្ន​ថ្ងៃ​ទី​១២​ដល់​ទៅ​១៥ ខែតុលា​នេះ​អាច​នឹង​មាន​បាតុភូត​រន្ទះ និង​ខ្យល់​កន្ត្រាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១២ ដល់ទី​១៨ ខែតុលា​នេះ បង្ហាញ​ឲ្យ​ឃើញ​ថា កម្រិត​សម្ពាធ​ទាប​នៅ​បន្ត​គ្រប់​ដណ្តប​លើ​កម្ពុជា​ជាមួយ​ខ្យល់​បក់​មក​ពី​សមុទ្រ​ចិន​ខាងត្បូង ។…

រាជធានី​ភ្នំពេញ ៖ យោង​តាម​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១២ ដល់ទី​១៨ ខែតុលា​នេះ បង្ហាញ​ឲ្យ​ឃើញ​ថា កម្រិត​សម្ពាធ​ទាប​នៅ​បន្ត​គ្រប់​ដណ្តប​លើ​កម្ពុជា​ជាមួយ​ខ្យល់​បក់​មក​ពី​សមុទ្រ​ចិន​ខាងត្បូង ។

លក្ខណៈ​បែប​នេះ​នឹង​ធ្វើ​ឲ្យ ចាប់ពី​ថ្ងៃ​ទី​១២ ដល់​១៥ តុលា​នេះ អាច​មាន​ភ្លៀង​ពី​តិច​ទៅ​មធ្យម បន្ទាប់​មក​ពី​ថ្ងៃ​១៦ ដល់​១៨ ខែតុលា​នេះ អាច​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​បង្គួរ ។ ដោយ​តំបន់​ខ្ពង់រាប អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​មធ្យម ។ ចំពោះ​តំបន់​មាត់សមុទ្រ​អាច​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​បង្គួរ ។

អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​សាធារណជន​ជ្រាប់​ជា​ដំណឹង និង​បន្ត​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​គ្រោះ​ធម្មជាតិ​បាតុភូត រន្ទះ និង​ខ្យល់​កន្ត្រាក់ ដែល​អាច​បង្ក​កើត​មាន​ជា​ពិសេស​តំបន់​វាលទំនាប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ