ខេត្តកំពង់ស្ពឺ ៖ កម្លាំងអាវុធហត្ថលើផ្ទៃប្រទេសដែលគេស្គាល់ថា ឈ្មោះចំណាប់និងគូកនម្នាក់ទៀត បានសហការជាមួយកម្លាំងអាវុធហត្ថស្រុកថ្ពង ធ្វើការឃាត់គោយន្តកន្ត្រៃរបស់ប្រជាពលរដ្ឋដឹកឈើរកា ដើម្បីចិញ្ចឹមឆ្នាំង (ឈើក្រៅលំដាប់ថ្នាក់)កសាងសំណុំរឿងយកស្នាដៃបង្ហាញថ្នាក់លើ ខណ:ដែលក្រុមឈ្មួញដឹកឈើប្រណីតប្រភេទធ្នង់ បេង ទាំងរថយន្តយកទៅលក់អោយឈ្មួញនៅរាជធានីភ្នំពេញ មិនបង្ក្រាបទាល់តែសោះ សង្ស័យតែក្រុមឈ្មួញបានទាក់ទងស្ងាត់ៗជាមួយអស់លោកហើយមើលទៅ។
ការបង្ក្រាបគោយន្តចំនួន២គ្រឿង ដឹកឈើក្រៅលំដាប់ថ្នាក់នេះ កាលពីវេលាម៉ោង០៩និង៣០នាទីយប់ថ្ងៃទី០៩ តុលា នៅតាមបណ្តោយផ្លូវជាតិលេខ៤៤ ក្នុងភូមិអូរទេះភ្លូក ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
បើតាមការឱ្យដឹងពីប្រជាពលរដ្ឋម្ចាស់ឈើនិយាយអោយដឹងថា ឈើប្រភេទរការ (ឈើក្រៅលំដាប់ថ្នាក់នេះ) ពួកគាត់ឡើងទៅទិញពីគេ ដើម្បីយកមកលក់ដើម្បីចំណេញប្រាក់តិចតួចគ្រាន់ចិញ្ចឹមជីវិត ណាមួយបង់លុយធនាគារថែមទៀតផង ហើយមួយជើងរយៈពេល១ខែ ទើបដឹកទៅដល់ផ្ទះក្នុង១ជើងចំណេញបានលុយពី២០ម៉ឺន ទៅ៣០ម៉ឺនរៀលប៉ុណ្ណោះ បន្ទាប់ពីរត់ផ្លូវរួចរាល់អស់ហើយ។
ដោយទៅទិញគេពីលើភ្នំតម្លៃឈើក្នុង១ម៉ែត្រគូប៦៥ម៉ឺនរៀល យកមកលកើបន្តតម្លៃ៨៥ម៉ឺនរៀល ណាមួយតាមផ្លូវត្រូវបង់អោយសមត្ថកិច្ចពាក់ពន្ធ័ថែមទៀតផង ពួកគាត់សង្ឃឹមថា លើកនេះបានលុយចំណេញតិចតួចបានឱ្យកូនចូលរៀន និងបង់លុយធនាគារ ហើយស្រាប់តែមកដល់ច្រកចូលផ្ទះត្រូវបានលេចមុខកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងអាវុធហត្ថស្រុកឃាត់តែម្តង ។
ចែករំលែកព័តមាននេះ