ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ទៀត​ហើយ​! គោ​យន្ត​ដឹកឈើ​ប្រមាណ​​១០​ម៉ែត្រគូប

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ឈើ​អារ​ប្រមាណ​១០​ម៉ែត្រគូប​ដឹក​តាម​គោ​យន្ត​មួយ​គ្រឿង​ត្រូវ​បាន​រដ្ឋបាល​ព្រៃឈើ​រមាស សហការ​ជាមួយ​កម្លាំង​អធិការ​រ​ដ្ឋា​ន​នគរបាល​ស្រុក​ទឹកផុស ស្ទាក់​ចាប់​បាន​នៅ​រសៀល​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​បឹង​ស្ទេង ឃុំ​ជៀប ស្រុក​ទឹកផុស…

ខេត្តកំពង់ឆ្នាំង ៖ ឈើ​អារ​ប្រមាណ​១០​ម៉ែត្រគូប​ដឹក​តាម​គោ​យន្ត​មួយ​គ្រឿង​ត្រូវ​បាន​រដ្ឋបាល​ព្រៃឈើ​រមាស សហការ​ជាមួយ​កម្លាំង​អធិការ​រ​ដ្ឋា​ន​នគរបាល​ស្រុក​ទឹកផុស ស្ទាក់​ចាប់​បាន​នៅ​រសៀល​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​បឹង​ស្ទេង ឃុំ​ជៀប ស្រុក​ទឹកផុស ។

លោក ខែ​ម វិបុល អធិការ​នគរបាល​ស្រុក​ទឹកផុស បានអោយ​ដឹង​ថា ដោយ​ទទួល​ព័ត៌មាន​ថា​មាន​គោ​យន្ត​មួយ​គ្រឿង​ដឹកឈើ​ចេញពី​ចំណុច​ភ្នំ​ឱ​រ៉ា​ល់ ក្នុង​ឃុំ​ជៀប ស្រុក​ទឹកផុស រួច​មក​កម្លាំង​របស់​លោក​បាន​សហ​ការ​ជាមួយនឹង​រដ្ឋបាល​ព្រៃឈើ​រមាស បាន​ធ្វើការ​ស្ទាក់​ចាប់​នៅ​ចំណុច​ភូមិ​បឹង​ស្ទេង ។​ការ​ចាប់​ឃាត់​ឈើ​ទាំងនោះ​ត្រូវ​បាន​យក​មក​កាន់​ស្នាក់​ការ​រដ្ឋបាល​ព្រៃឈើ​រមាស និង​បាន​ឃាត់ខ្លួន​ម្ចាស់​ឈើ​ពីរ​នាក់ ដើម្បី​យក​មក​សាកសួរ​ដើម្បី​កសាង​សំណុំរឿង​ផង​ដែរ​។

គួរ​រំលឹក​ថា កន្លង​ទៅ​មានការ​ចាប់​ឈើ​តាម​គោ​យន្ត​ដែល​ដឹក​ចេញពី​ខេត្តពោធិ៍សាត់ ឬ​ដឹក​ចេញពី​តំបន់​ជួរ​ភ្នំ​ឱ​រ៉ា​ល់​កាត់​តាម​ស្រុក​ទឹកផុស​ដូច​គ្នា​នេះ​ដែរ ប៉ុន្តែ​ក្រោយមក​ក៏​មាន​ប្រជាពលរដ្ឋ​បាន​មក​ស្នើ​សុំ​យក​វិញ ដោយ​អះអាង​ថា​យក​ទៅ​ធ្វើ​លំនៅ​ដ្ឋា​ន ។ ប៉ុន្តែ​តាម​ការ​ពិត​គឺ​ឈ្មួញ​នៅ​ពីក្រោយ​ខ្នង​នៃ​ការ​ដឹក​ជញ្ជូន​ឈើ​ជា​រៀងរាល់ថ្ងៃ​នេះ​តែ​ម្ដង ហើយ​ការ​ចាប់​ឈើ​មួយ​គោ​យន្ត​មាន​ប្រមាណ​១០​ម៉ែត្រគូប​ខាងលើ​នេះ មិនដឹង​ថា​មានការ​ដោះ​លែង​ដូច​មុន​ដែរ​ឬ​យ៉ាងណា​នោះ​ទេ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ