ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីលាន​បាល់ទាត់​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំ​​ពិ​ក​នឹង​កាន់តែ​ប្រែប្រួល​ក្នុង​ឆ្នាំ​ខាង​មុខ

4 ឆ្នាំ មុន
  • ភ្នំពេញ

រា​ជ​ធានី​ភ្នំពេញ ៖ ខណៈ​ដែល​ឆ្នាំ​២០២៣ កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ស៊ីហ្គេ​ម​លើក​ដំបូង​នោះ ក្រៅពី​ព​ន្លឿ​ន​ការ​សាងសង់​ពហុ​កីឡដ្ឋាន​ជាតិ​ថ្មី​មរតក​តេ​ជោ ដើម្បី​ត្រៀមខ្លួន​សម្រាប់​ទីលាន​បាល់ទាត់ នៅ​ក្នុង​ទីតាំង​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​ឯណេះ​វិញ ក៏​ត្រូវ​បាន​ប្រកាស​ថា​នឹង​រៀបចំ​ឲ្យ​មាន​ស្ដង់ដារ​ចាប់ពី​ឆ្នាំ​២០២០​តទៅ ។ ការ​ប្រកាស​នេះ…

រា​ជ​ធានី​ភ្នំពេញ ៖ ខណៈ​ដែល​ឆ្នាំ​២០២៣ កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ស៊ីហ្គេ​ម​លើក​ដំបូង​នោះ ក្រៅពី​ព​ន្លឿ​ន​ការ​សាងសង់​ពហុ​កីឡដ្ឋាន​ជាតិ​ថ្មី​មរតក​តេ​ជោ ដើម្បី​ត្រៀមខ្លួន​សម្រាប់​ទីលាន​បាល់ទាត់ នៅ​ក្នុង​ទីតាំង​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​ឯណេះ​វិញ ក៏​ត្រូវ​បាន​ប្រកាស​ថា​នឹង​រៀប
ចំ​ឲ្យ​មាន​ស្ដង់ដារ​ចាប់ពី​ឆ្នាំ​២០២០​តទៅ ។ ការ​ប្រកាស​នេះ ស្របគ្នា​នឹង​បរិវេណ​ទីលាន​បាល់​ទាត់​របស់​កម្ពុ​ជាមួយ​នេះ ត្រូវ​គេ​ឃើញ​មានការ​កែ​លម្អ​កន្លែង​អង្គុយ និង​វាលស្មៅ​កាន់តែ​ល្អ​នា​ពេល​ចុង​ក្រោយ​នេះ​ផង​ដែរ ។

យោង​តាម​ការ​ប្រកាស​ឲ្យ​ដឹង​ថា ចាប់ពី​ឆ្នាំ២០២០​តទៅ ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​នឹង​ប្រែ​​មុខ​មាត់​ទៅ​ជា​កីឡដ្ឋាន​កម្រិតស្តង់ដារ​អន្តរជាតិ ដែល​ទទួលស្គាល់​គុណភាព​ដោយ​សហព័ន្ធ កីឡា​បាល់ទាត់​អន្តរជាតិ​(FIFA) និង​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី​(AFC) ។ ក្នុង​គម្រោង​អភិវឌ្ឍន៍​ឱ្យ​មាន​លក្ខណៈ​សម​ស្រប​តាម​ស្ដង់ដា​អន្តរជាតិ​នេះ សហព័ន្ធ​បាល់ទាត់​កម្ពុជា​បញ្ជាក់​ថា នឹង​កែ​លម្អ​កន្លែង​អង្គុយ​របស់​ទស្សនិកជន​ហ្វឹកហ្វឺន​គ្រូបង្វឹក និង​អាជ្ញាកណ្តាល​ជាដើម ឲ្យ​កាន់តែ​មាន​បច្ចេកទេស​ដូច​នៅ​ក្រៅប្រទេស ដែរ ខណៈ​ដែល​អំ​ពូ​ល​ភ្លើង​បំភ្លឺ​ទីលាន​ក៏​ត្រូវ​បាន​ថែម​ឲ្យ​កាន់តែ​មាន​ស្ដង់ដារ​បន្ថែម​ទៀត ។

លោក កែវ សា​រ៉េ​ត អគ្គលេខាធិការ​សហ​ព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​បញ្ជាក់​ជា​សា​ធារ​ណៈ​ថា សហព័ន្ធ​ក្រសួង​អប់រំ យុវជន និង​កីឡា​នឹង​ដាក់​សំណើសុំ​ថវិកា​ទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​កែ​លម្អ​គុណភាព​កន្លែង​អង្គុយ​ និង​អំ​ពូ​ល​ភ្លើង​បំភ្លឺ​ទីលាន​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​ឲ្យ​មានគុណ​ភាព​ស្តង់ដារ​អន្តរជាតិ ។ ទោះជា​យ៉ាងណា លោក​មិន​បាន​បញ្ជាក់​លម្អិត​ពី​ចំនួន​ទឹកប្រាក់​ក្នុង​​សំណើ​ដែល​គ្រោង​ដាក់​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ទេ តែ​ប្រកាស​ថា​គឺ​គ្រប់គ្រាន់​សម្រាប់​គម្រោង​​ទាំងមូល​។

លោក កែវ សា​រ៉េ​ត ថ្លែង​ថា គម្រោង​ជួសជុល កែ​លម្អ​ឡើង​វិញ​នេះ ធ្វើ​ឡើង​ក្រោយ​ពី​មាន​សំណើ​ឲ្យ​កែ​លម្អ​ពី​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរ​ជាតិ និង​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី ។ កម្ពុជា​នឹង​ក្លាយ​ម្ចាស់ផ្ទះ​សម្រាប់​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ ដូច្នេះ​ទីលាន​បាល់ទាត់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក នឹង​ក្លាយជា​ទីតាំង​ដ៏​អំណោ​យ​ផល​មួយ​ក្នុង​ការ​ទទួល​វិញ្ញាសា​បាល់ទាត់
ដែល​ចាំបាច់​ត្រូវ​តែ​កែ​លម្អ​ឲ្យ​មាន​ស្តង់ដារ​ទាំង​ស្មៅ កន្លែង​អង្គុយ និង​ភ្លើង​បំភ្លឺ ។

លោក កែវ សា​រ៉េ​ត បន្ថែម​ថា បើសិន​គ្មាន​ការ​ជួសជុល​កែ​លម្អ​ទេ ចាប់ពី​ឆ្នាំ​២០២០​ទៅ FIFA និង AFC មិន​អនុញ្ញាត​ឲ្យ​កម្ពុជា​លក់​សំបុត្រ​ចូលរួម​ទស្សនាការ​ប្រកួត​ផ្លូវការ​ដែល​រៀបចំ​ដោយ​ពួក​គេ​ឡើយ ដែល​លោក​យល់​ថា​គឺជា​ការ​ខាតបង់ ដែល​ធ្វើ​ឲ្យ​វិស័យ​ដែល​កំពុង​ឈាន​ឡើង​នេះ​ធ្លាក់​ចុះ ។ បើ​កម្ពុជា​នៅ​តែ​រឹងរូស​លក់​សំបុត្រ​ឲ្យ​ទស្សនិកជន​នៅ​កន្លែង​គ្មាន​កៅអីអង្គុយ និង​ក្នុង​បរិយា​កាស​ទីលាន​មិន​ទាន់​ល្អ​នោះ​អាច​នឹង​រង​ការ​ពិន័យ​ពី FIFA និង AFC ។

លោក កែវ សា​រ៉េ​ត ថ្លែង​ថា តាម​លក្ខខណ្ឌ​តំបន់​ក្នុង​កីឡដ្ឋាន​ដែល​គ្មាន​កៅអីអង្គុយ​ត្រឹម​ត្រូវ​គឺ FIFA និង AFC មិន​អនុញ្ញាត​ឱ្យ​លក់​សំបុត្រ​ឱ្យ​ទស្សនិកជន​ចូល​ទស្សនាការ​ប្រកួត​ឡើយ ។ ដូច្នេះ ក្នុង​ស្ថានភាព​ដែល​កម្ពុជា​ប្រឈម ក្នុង​ពេល​បច្ចុប្បន្ន សហព័ន្ធ​បាន​ស្នើ​សុំ​លក់​សំបុត្រ​ដើម្បី​ឲ្យ​បងប្អូន​អាច​ចូល​ទស្សនា​គាំទ្រ​ការ​ប្រកួត​របស់​ក្រុម​ជម្រើសជាតិ គឺ​គេ​តម្រូវ​ឲ្យ​ទីលាន​ពហុ​កីឡ​ដ្ឋាន​ជាតិ​អូ​ឡា​ពិ​ក​ត្រូវ​តែ​រៀបចំ ។

លោក​បន្ត​ថា ប្រសិនបើ​ការ​ជួសជុល ឬ​ការ​បំពាក់​កៅអីអង្គុយ​នៅ​កន្លែង​គ្មាន​កៅអី កម្ពុជា​នៅ​តែ​អាច​ប្រើប្រាស់​ពហុ​កីឡដ្ឋាន​ជាតិ​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការ​ប្រកួត​ផ្លូវការ​បានជា​ធម្មតា​គ្រាន់តែ​ខាង FIFA មិន​អនុញ្ញាត​ឲ្យ​លក់​សំបុត្រ​ឬ​ឲ្យ​លក់​សំបុត្រ​ដែរ តែ​កំណត់​តែ​កៅអី​ដែល​អាច​ប្រើ​បាន ។

លោក កែវ សា​រ៉េ​ត បញ្ជាក់​ទៀត​ថា គម្រោង​ជួសជុល​នេះ​នឹង​ដាក់​សំណើ​ទៅ​កាន់​ក្រសួង​សេដ្ឋ​ កិច្ច​និង​ហិរញ្ញវត្ថុ ដោយ​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​សមាជិក​ប្រតិបត្តិ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ​កាលពី​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០១៩ កន្លង​ទៅ ។

​ក្នុង​កិច្ចប្រជុំ​នោះ បាន​ផ្ដោត​ជា​សំខាន់​លើ​ការ​កែ​លម្អ​រចនាសម្ព័ន្ធ​នៃ​អគ្គលេខាធិការដ្ឋាន​របស់ FFC និង​ហេដ្ឋារចនាសម្ព័ន្ធ​ទីលាន​បាល់ទាត់​នៅ​តាម​រាជធានី​-​ខេត្ត ដែល​កំពុង​សាងសង់​ឲ្យ​កាន់តែ​ប្រសើរ ។ ចាប់ពី​ឆ្នាំ​២០២០​តទៅ ទីលាន​បាល់ទាត់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក នឹង​មាន​កន្លែង​អង្គុយ​ស្ដង់ដារ​ដូច​ទីលាន​អន្តរជាតិ​បន្តិច​ម្ដង​ៗ ដែល​នឹង​កាន់តែ​ពេញលេញ​នៅ​ឆ្នាំ​២០២៣​ខាង​មុខ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ