រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ជាសាធារណៈថា វៀតណាមមិនមែនជាឧបសគ្គសម្រាប់ការធ្វើនយោបាយ និងអភិវឌ្ឍន៍សេដ្ឋកិច្ចនៅកម្ពុជានោះទេ ចាប់ពីដំណើរឡើយមកម្ល៉េះ ។ ការបញ្ជាក់របស់សម្តេចតេជោ បន្ទាប់ពីក្រុមប្រឆាំងតែងតែរិះគន់ និងលើកឡើងថា រាជរដ្ឋាភិបាលបច្ចុប្បន្ន គឺជារដ្ឋាភិបាលអាយ៉ងវៀតណាម ។
យ៉ាងណាក្តីសម្តេចតេជោបានលើកឡើងក្នុងពិធីប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤០ នៃការ បង្កើតធនាគារជាតិនៃកម្ពុជា (១០ តុលា ១៩៧៩-១០ តុលា ២០១៩) នៅសាលសន្និសីទចតុមុខ សម្ដេចបញ្ជាក់ថា «អញ្ចឹងទេ មិនមែនជាឧបសគ្គសម្រាប់ការធ្វើកំណែទម្រង់របស់ខ្ញុំទេចំពោះស្ថានការណ៍នយោបាយ និងសេដ្ឋកិច្ចនោះទេ ។
សូមបញ្ជាក់ឲ្យច្បាស់ៗ អញ្ចឹងបានជាការសម្រេចចិត្តរបស់ខ្ញុំ នៅក្នុងពេលដែលកងទ័ពវៀតណាមមានវត្តមាននៅកម្ពុជាវៀតណាម បានបន្តសហការតែកម្ពុជាបានចែកដីឲ្យប្រជាពលរដ្ឋកាន់កាប់ទៅហើយ» ។ សម្តេចតេជោគូសបញ្ជាក់ថា យើងឯណេះចែកដីឲ្យប្រជាពលរដ្ឋវៀតណាម ដែលមានកងទ័ពនៅកម្ពុជាធ្វើសហការណ៍នៅឡើយទេ ។ ជាមួយគ្នានោះដែរ សម្តេចតេជោក៏បានលើកឡើងថា សមទ្ធិផលដែលបានកើតឡើងដោយភាពស្រួលមិនងាយថែរក្សានោះទេ តែនេះជាសមទ្ធិផលដែលបានមកដោយខិតខំរបស់យើងយ៉ាងលំបាក ។ ខ្ញុំ
អគុណចំពោះថ្នាក់ដឹកនាំទាំងអស់ និងប្រជាជនកម្ពុជាដែលបានគាំទ្រគំនិតផ្តួចផ្តើមតាមដំណាក់កាលនីមួយៗដែលរហូតដល់ពេលនេះ គឺជាខួប៤០ឆ្នាំ គឺជាពេលវេលាដែលយើងឈរជើងរឹងមាំនៅក្នុងទឹកដីរបស់យើង ។ សម្តេចតេជោក៏បានអះអាងថា បើសិនសម្តេចនិយាយពីប្រវត្តិពីដើមវិញ២០០ម៉ោងក៏មិន និយាយអស់ដែរ ប៉ុន្តែខ្ញុំមិនមានពេល ៕ កែសម្រួលដោយ ៖ សុឃាក់
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ