ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

CAMSOC បង្ហាញ​វឌ្ឍនភាព​ការងារ​ ខណៈ​​គណៈកម្មការ​4​គ្រោង​ដំណើរការ​ឆាប់​ៗ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​លើក​ទី​៣២ នា​ឆ្នាំ​២០២៣(CAMSOC) កាលពី​ថ្ងៃទី​៨ ខែតុលា នៅ​ទីស្ដីការគណៈរដ្ឋមន្ដ្រី បានបើក​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ត្រីមាស​ទី​៣ និង​ដាក់​ទិស​ដៅ​បន្ដ ក្រោម​អធិបតីភាព​សម្ដេច​ពិជ័យ​សេនា…

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​លើក​ទី​៣២ នា​ឆ្នាំ​២០២៣(CAMSOC) កាលពី​ថ្ងៃទី​៨ ខែតុលា នៅ​ទីស្ដីការគណៈរដ្ឋមន្ដ្រី បានបើក​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ត្រីមាស​ទី​៣ និង​ដាក់​ទិស​ដៅ​បន្ដ ក្រោម​អធិបតីភាព​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយក​រដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ និង​ជា​ប្រ​ធាន CAMSOC ដោយ​មាន​ការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ជា​ច្រើន​ទៀត ។

កិច្ចប្រជុំ​រៀង​រាល់​៣​ខែ​ម្ដងនេះ បាន​ផ្ដោត​លើ​របៀបវារៈ​សំខាន់​ៗ​ជា​ច្រើន ដែល​បង្ហាញ​ពី​វឌ្ឍន​ភាព​​ការងារ​របស់ CAMSOC ។ ជាមួយ​គ្នា​នេះ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ផ្ដល់​អនុ​​​សាសន៍​មួយ​ចំនួន ដើម្បី​ជំរុញ​សកម្មភាព​ការងារ​ឲ្យ​បាន​រលូន ដូច​ជា​ការ​កែសម្រួល​រចនាសម្ព័ន្ធ​ទាក់ទង​នឹង​អនុក្រឹត្យ​ស្ដី​ពី​ការ​រៀបចំ​ឲ្យ​មាន​ត្រា​ផ្លូវការ​របស់ CAMSOC និង​ការ​កែសម្រួល​សមាស​ភាព​ផ្នែក​កីឡា​ជន​ពិការ ដើម្បី​ត្រៀម​ការ​ប្រកួត​កីឡា ASEAN Para Games ជាដើម ។

ពាក់ព័ន្ធ​នឹង​កីឡា​ជន​ពិការ​នេះ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ជំរុញ​ឲ្យ​មានការ​រៀបចំ​សមាស​ភាព​ថ្នាក់ដឹកនាំ និង​ហេដ្ឋារចនាសម្ព័ន្ធ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត ASEAN Para Games ឈ្មោះ​ថា Cambodia ASEAN PARA Games Organizing Committee ឬ​ហៅ​កាត់​ថា CAMAPGOC ដែល​គណៈកម្មការ​នេះ​នឹង​ត្រូវ​បង្កើត​ឡើង​ដោយ​មានការ​ចូលរួម​ជួយ​ពី​មន្ដ្រី​របស់ CAMSOC បន្ទាប់​ពី​ចប់​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣​។

ក្នុង​ឱកាស​នោះ លោក ថោ​ង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ដ្រៃយ៍​របស់​CAMSOC បន្ទាប់​ពី​ធ្វើ​របាយការណ៍​ស្តី​ពី​វឌ្ឍនភាព​ប្រចាំត្រីមាស​ទី​៣​ដែល​ប្រកបដោយ​លទ្ធផល​ជា​វិជ្ជមាន លោក​បាន​គូសបញ្ជាក់​ថា គណៈកម្មការ​ជំនាញ​ចំនួន​៤​ទៀត​នឹង​ត្រូវ​ដំណើរ​ការ​ក្នុង​ត្រីមាស​ទី​៤​នៃ​ឆ្នាំ​២០២០ រួម​មាន​គណៈ​កម្ម​ការ​ផ្សព្វផ្សាយ​និង​ព័ត៌មាន គណៈកម្មការ​ទីផ្សារ​និង​ច​ល​នូ​ប​ត្ថ​ម្ភ គណៈកម្មការ​វប្បធម៌ បរិស្ថាន និង​អប់រំ​កីឡា និង​គណៈកម្មការ​ពិធី​បើក​-​បិទ ។

បន្ទាប់​ពី​ចប់​កិច្ចប្រជុំ លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ CAMSOC បាន​បញ្ជាក់​ថា ក្រោយ​ពី​ដំណើរការ​ពេញ​១​ព្រឹក កិច្ចប្រជុំ​ខាងលើ​បាន​បញ្ចប់​ដោយ​ជោគជ័យ ដោយ​មានការ​ចូលរួម​មតិ​យ៉ាង​ផុលផុស​ពី​គ្រប់​ផ្នែក​ពាក់ព័ន្ធ ដូច​ជា​

ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ជាដើម ដែល​ធ្វើ​ឲ្យ​អង្គប្រជុំ​បាន​ទទួល​នូវ​ធាតុ​ចូល​ជា​ច្រើន សម្រាប់​ពង្រឹង​ផែនការ​យុទ្ធសាស្ដ្រ​ត្រៀម​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ ពិសេស​ដំណើ​ការ​អភិ​វឌ្ឍន៍​ធនធានមនុស្ស ទាំង​មន្ដ្រី​បច្ចេកទេស និង​កីឡាករ​កីឡាការិនី ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ