ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់​ៗ Ronaldo ប្រាប់​ក្លិប​ឱ្យ​តាម​ប្រមាញ់​អតីត​មិត្ត​រួម​ក្រុម​របស់​ខ្លួន​ម្នាក់

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​របស់​ក្លិប​សេះបង្កង់ Cristiano Ronaldo កំពុង​តែ​បញ្ចុះបញ្ចូល​ក្លិប​របស់​ខ្លួន​ទិញ​យក​អតីត​មិត្ត​រួម​ក្រុម Isco ដែល​មាន​តម្លៃ​៦៥​លាន​អឺ​រ៉ូ​មក​លេង​។…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​របស់​ក្លិប​សេះបង្កង់ Cristiano Ronaldo កំពុង​តែ​បញ្ចុះបញ្ចូល​ក្លិប​របស់​ខ្លួន​ទិញ​យក​អតីត​មិត្ត​រួម​ក្រុម Isco ដែល​មាន​តម្លៃ​៦៥​លាន​អឺ​រ៉ូ​មក​លេង​។

កីឡាករ​ខ្សែបម្រើ​របស់​ក្លិប​អធិរាជ​ស កន្លង​មក​តែងតែមាន​ដំ​ណឺង​ជា​ច្រើន​ថា​នឹង​ចាក​ចេញពី​ក្លិប​បច្ចុប្បន្ន ក្រោយ​ពី​ឃើញ​មានការ​ធ្លាក់​ចុះ​នូវ​ទំនួល​ខុស​ត្រូវ​ក្នុង​ក្រុម ក្រោម​ការ​ដឹកនាំ​របស់​លោក Zinedine Zidane​។ នៅ​ពេល​នេះ Ronaldo ក៏​បាន​ចាក់​មនោគមន៍​ឱ្យ Juventus ប្រ​មា​ញ់​យក​តែ​ម្តង​។

តាម​ព័ត៌មាន Fox Sports បានឱ្យ​ដឹង​ថា Ronaldo បាន​ប្រាប់​ក្លិប​អ៊ី​តា​លី​ពី​ស្ថានភាព​របស់ Isco ហើយ​ចង់ឱ្យ​ក្លិប​យក្ស​អ៊ី​តា​លី​ទិញ​កីឡាករ​តម្លៃ​៦៥​លាន​អឺ​រ៉ូ​រូប​នេះ​មក​លេង​។ ជាមួយ​គ្នា​នេះ​ដែរ ក្លិប​មេឃ​ខៀវ Manchester City ក៏​ត្រូវ​បាន​គេ​ដឹង​ថា ចង់​ទិញ​យក Isco មក​លេង​ផង​ដែរ ក្រោយ​ពី​គ្រូបង្វឹក​លោក Pep Guardiolo ចាត់​ទុក Isco ជា​កីឡាករ​សម្រាប់​ជំនួស​កន្លែង​របស់ David Silva ខណៈ​ដែល​ក្លិប Bayern Munich ក៏​ចង់បាន​ដូច​គ្នា​។

គួរ​បញ្ជាក់​ផង​ដែរ​ថា កីឡាករ​អាយុ​២៧​ឆ្នាំ​រូប​នេះ ត្រូវ​បាន​គេ​ដឹង​ថា ទំនងជា​ទៅ​លេង​ឱ្យ​អ៊ី​តា​លី ជាង​ការ​ទៅ​លេង​ឱ្យ​អង់គ្លេស​ឬ​អា​ល្លឺ​ម៉​ង់ ដែល​ធ្វើ​ឱ្យ Juventus មាន​ប្រៀប​ក្នុង​ការ​ដណ្តើម​យក​ទៅ​នៅ​រដូវ​កាល​ក្រោយ​។ តាំងពី​ផ្លាស់​ពី Malaga ចូល​មក Real Madrid នៅ​ឆ្នាំ​២០១៣ គេ​បាន​រក​គ្រាប់​បាល់​ជូន​ក្លិប ៤៨​គ្រាប់ នៅ​ក្នុង​ការ​ប្រកួត​២៨០​ដង​៕

ប្រភព ៖ soccerladuma , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ