ខេត្តតាកែវ ៖ ក្រុមហ៊ុនដែលប្រកបអាជីវកម្មដឹកខ្សាច់ នៅក្នុងឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ បានធ្វើការដឹងខ្សាច់បានយ៉ាងរលូនដ មិនគោរពកិច្ចសន្យាសោះ ទោះបីធ្លាប់មានការចេញលិខិតព្រមានជា២ឬ៣លើកក៏ដោយ ក៏ក្រុមហ៊ុនទាំង៣នោះ នៅតែបន្តដឹកមិនគោរពដដែល។
ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ដែលក្រុមហ៊ុនទាំង៣ បាននិងកំពុងដំណើរដឹកដីយ៉ាងរលូន បានប្រាប់អោយដឹងថា ក្រុមហ៊ុនទាំង៣នោះមានឈ្មោះទី១-ក្រុមហ៊ុន ណូ ប៊ុនធឿន ទី- ក្រុមហ៊ុន ទូ ចន្ថន និងទី៣- ក្រុមហ៊ុន ឡុញ សុខឿន ។ ដោយកន្លងទៅ ខាងអាជ្ញាធរឃុំបានកោះហៅក្រុមហ៊ុទាំង៣ មកធ្វើកិច្ចសន្យាច្រើនលើកហើយដែរ តែពួកគេនៅតែមិនគោរពតាម និងបន្តធ្វើដឹកជញ្ជូនបានដោយលូនដដែល មិនដឹងថាក្រុមហ៊ុនទាំងនោះមានខ្នងបង្អែកនៅពីក្រោយខ្នងធំឬយ៉ាងណានោះទេ បានជាមិនស្តាប់និងធ្វើតាមការណែ នាំរបស់អាជ្ញាធរយ៉ាងដូច្នេះបែបនេះ ។
លោក ឈន សឿន មេឃុំបឹងត្រាញ់ខាងត្បូង នៅថ្ងៃទី០៨ តុលា ឱ្យសាព័ត៌មានដឹងដែរថា លោកបានកោះហៅក្រុមហ៊ុនចំនួន៣នេះ មកធ្វើកិច្ចសន្យា៣ដងហើយ និងបានណែនាំនីតិវិធីទៅកាន់ម្ចាស់ក្រុមហ៊ុនទាំងនោះ ដើម្បីចៀសវាងមានផលប៉ះពាល់ដល់ពលរដ្ឋនៅមូលដ្ឋាន ដោយការដឹកដីខ្សាច់មិនឲ្យលើសចំនួនកំណត់ នឹងដឹកត្រឹមទ្រុងឡានកំណើតហើយ ក្នុងករណីមិនគោរពតាមការកំណត់របស់អាជ្ញាធរ និងត្រូវផ្អាកជាបណ្ដោះអាសន្នសិន ។ លោកបន្តថា ឥទ្បូវទោះបី ក្នុងនាមខ្ញុំជាអាជ្ញាធរមួយរូប បានហៅពួកគាត់មកណែនាំយ៉ាងណាក៏ដោយ ក៏ពួកគេនៅតែបន្តដឹក និងបំពានមិនធ្វើតាមដដែល ។
លោក កេត ម៉ៅ អភិបាលស្រុកសំរោង តាមរយៈទូរស័ព្ទអោយដឹងថា បើក្រុមហ៊ុនដឹកដីទាំង៣ខាងលើ នៅបន្តដឹកលើសចំណុះ ហើយមិនស្តាប់តាមការណែនាំរបស់អាជ្ញាធរឃុំទេ លោកនិងធ្វើការកោះហៅក្រុមហ៊ុនដឹកដីទាំងនោះ មកធ្វើកិច្ចសន្យាម្តងជាមួយថ្នាក់ស្រុក ហើយបើនៅតែមិនស្តាប់តាមការណែនាំ ហើយបំពាននៅនៅកិច្ចសន្យាបន្តទៀត លោកនិងរាយកាណ៍ទៅអាជ្ញាធរខេត្ត ដើម្បីសុំគោលការណ៍ ដកអាជ្ញាប័ណ្ណ ព្រោះមិនឲ្យខូចផ្លូវបន្តទៅទៀតបានទ្បើយ ។
ចែករំលែកព័តមាននេះ