ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែកធ្លាយ​មូលហេតុ​ដែល Messi ចង់ឱ្យ Ronaldo បន្ត​នៅ Real Madrid

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Fox Sports Asia បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​របស់​ក្លិប​អ្នកមាន​បុណ្យ Lionel Messi ចុង​ក្រោយ​បាន​បង្ហើប​ប្រាប់​ពី​មូលហេតុ​ដែល​គេ​មិន​ចង់ឱ្យ​គូប្រជែង​រាប់​ឆ្នាំ Cristiano…

តាម​ប្រភព​ព័ត៌មាន Fox Sports Asia បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​របស់​ក្លិប​អ្នកមាន​បុណ្យ Lionel Messi ចុង​ក្រោយ​បាន​បង្ហើប​ប្រាប់​ពី​មូលហេតុ​ដែល​គេ​មិន​ចង់ឱ្យ​គូប្រជែង​រាប់​ឆ្នាំ Cristiano Ronaldo ចាក​ចេញពី Real Madrid កាលពី​ឆ្នា​២០១៨ ។

កីឡាករ​ទាំង​ពីរ​នាក់​នេះ ត្រូវ​បាន​គេ​គ្រប់​គ្នា​ស្គាល់​ថា​ជា​កីឡាករ​ខ្លាំង​ផ្តាច់​គេ​តាំងពី​ខ្ទង់​ឆ្នាំ​២០០០ ហើយ​បន្ត​មក​ដល់​សព្វថ្ងៃ​។ ពួក​គេ​លេង​នៅ​ក្នុង​លី​គ​តែ​មួយ​តាំងពី​ឆ្នាំ​២០០៩ ដល់​ឆ្នាំ​២០១៨ ក្រោយ​ពេល Ronaldo បាន​ចាក​ចេញពី​ទៅ​ក្លិប​យក្ស​អ៊ី​តា​លី Juventus​។

កាលពី​ឆ្នាំ​២០១៨ Messi បាន​ប្រាប់​ភ្លាម​ៗ​ថា​មិន​ចង់ឱ្យ Ronaldo ទៅ​លេង​នៅ​លី​គ​ផ្សេង​ទេ ក្រោយ​ពី​បាន​ព័ត៌មាន​ថា Ronaldo នឹង​ចាក​ចេញពី​អេ​ស្ប៉ា​ញ​ទៅ​កាន់​អ៊ី​តា​លី​។ តែ​ពាក្យ​សម្តី​នេះ មិន​អាច​ឃាត់​ការ​ចាកចេញ​របស់ Ronaldo បាន​ទេ​។

ពេល​នេះ Messi ប្រាប់​ពី​មូលហេតុ​ទៅ​កាន់​សារព័ត៌មាន RAC1 ថា​៖«​ខ្ញុំ​ពេល​នោះ​ចង់ឱ្យ​គេ​បន្ត​នៅ Real Madrid ទៀត​។ គេ​បាន​បន្ថែម​ភាព​ប្រកួតប្រជែង​នៅ​ក្នុង Clasico និង La Liga​។ Real Madrid នឹង​អាច​បន្ត​ភាព​ប្រកួតប្រជែង​នេះ ព្រោះតែ​ពួក​គេ​មាន​កីឡាករ​ខ្លាំង​ៗ​ច្រើន​។ តែ​ខ្ញុំ​បាន​និយាយ​រួច​ហើយ​ថា​កីឡាករ​ទាំងអស់​នឹង​ទទួល​បាន​អារម្មណ៍​បាត់បង់ Ronaldo»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា Ronaldo បាន​ចាកចេញ​ទៅ​កាន់​ក្លិប​អ៊ី​តា​លី​កាលពី​ឆ្នាំ​២០១៨ ដែល​ជា​ការ​ចាកចេញ​រញ្ជួយ​ពិភព​បាល់ទាត់​។ កីឡាករ​ព័រ​ទុ​យ​ហ្កា​ល់​រូប​នេះ បាន​បន្សល់​នូវ​ពាន Champions League បី​ជាប់​ៗ​គ្នា​ជូន​ដល់​ក្លិប Real Madrid​។ ពេល​នេះ បើ​ទោះបីជា​ពួក​គេ​មិន​ស្ថិត​នៅ​ក្នុង​លី​គ​តែ​មួយ​ក៏​ដោយ ពួក​គេ​នៅ​តែ​ជា​គូប្រជែង​ក្នុង​ការ​យក​ពាន​សំខាន់​ៗ​មួយ​ចំនួន​ដូច​ជា Ballon d’Or ជាដើម ៕

ប្រភព ៖ foxsportsasia , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ