ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រួល​នៅ​អត់​ត្រូវ…សម្រេច​បញ្ជូន​បន្ត «កូន​បំណុល​វាយ​ម្ចាស់បំណុល​ទក់​សាច់»

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ការសម្របសម្រួល​មិន​ត្រូវ​រ៉ូវ​គ្នា នគរបាល​ក៏​បាន​បញ្ជូន​សំណុំរឿង​នេះ​ទៅ​កាន់​អធិការដ្ឋាន​ ដើម្បី​ចាត់ការ​បន្តទៀត ។ សូមរំលឹកថា ស្ត្រី​ជា​ម្ចាស់បំណុល​ម្នាក់​ត្រូវ​បាន​ស្ត្រី​ថៅកែ​ហាង​យី​ហោ​យី​អ៊ូ​រីករាយ វាយ​ធាត់​ធាក់​ទ្រម​ខ្លួន​នៅ​ចំពោះ​មុខ​នគរបាល​មូលដ្ឋាន ខណៈ​ពេល​ដែល​ទៅ​ទារប្រាក់…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ការសម្របសម្រួល​មិន​ត្រូវ​រ៉ូវ​គ្នា នគរបាល​ក៏​បាន​បញ្ជូន​សំណុំរឿង​នេះ​ទៅ​កាន់​អធិការដ្ឋាន​ ដើម្បី​ចាត់ការ​បន្តទៀត ។ សូមរំលឹកថា ស្ត្រី​ជា​ម្ចាស់បំណុល​ម្នាក់​ត្រូវ​បាន​ស្ត្រី​ថៅកែ​ហាង​យី​ហោ​យី​អ៊ូ​រីករាយ វាយ​ធាត់​ធាក់​ទ្រម​ខ្លួន​នៅ​ចំពោះ​មុខ​នគរបាល​មូលដ្ឋាន ខណៈ​ពេល​ដែល​ទៅ​ទារប្រាក់ ។
ហេតុការណ៍​នេះ​ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៩​ព្រឹក​ថ្ងៃ​ទី​៩ តុលា នៅ​ចំណុច​ហាង​បាយ​និង​គុយទាវ​មួយ​កន្លែង​យីហោ​យី​អ៊ូ​រីករាយ ស្ថិត​នៅ​តាម​បណ្តោយ​មហាវិថី​ឈ្នះ ឈ្នះ​ជាប់​វត្ត​អង្គ​ក្រពើ ក្នុងភូមិ​ត្រពាំង​វែង សង្កាត់​គោករ​ការ ខណ្ឌ​ព្រែក​ព្នៅ ។

ជន​ដៃដល់​ដែល​ប្រើ​ហិង្សា​នោះ​ត្រូវ​បាន​នគរបាល​ឱ្យ​ដឹង​ថា ឈ្មោះ លី​លី អាយុប្រមាណ​ជាង​៤០​ឆ្នាំ ជា​ថៅកែ​ហាង ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ​(​ជា​កូនបំណុល​)​ជំពាក់​ប្រាក់​គេ​មិន​ព្រម​សង ។ ចំណែក​ស្ត្រី​រង​គ្រោះ​ឈ្មោះ ធា វី ភេទ​ស្រី អាយុ​៣០​ឆ្នាំ ស្នាក់​នៅ​ម្តុំ​ផ្សារ​ឈូក​មាស ក្នុង​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ​ជា​ម្ចាស់បំណុល រង​គ្រោះ​ដោយសារ​គេ​ខឹង ព្រោះ​ទារ​លុយ​មិន​ឈប់ ។

តាម​សាក្សី​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​ស្ត្រី​ម្ចាស់បំណុល​បាន​ជិះ​រថយន្ត​មួយ​គ្រឿង ទៅ​ទារប្រាក់​ពី​ថៅកែ​ហាង ដែល​បាន​ជំពាក់​១​ពាន់​ដុល្លារ​មិន​ព្រម​សង ។ ខណៈនោះ​កកើត​មាន​ទំនាស់​ពាក្យ​សម្តី​គ្នា ហើយ​ត្រូវ​បាន​ស្ត្រី​ជា​ថៅកែ​ហាង ដេញ​ចេញ​និង​បាន​ទាញ​កំប៉ុង​ដាក់​ស្លាបព្រា សម និង​ចង្កឹះ​គប់​ទៅ​លើ​ស្ត្រី​ម្ចាស់បំណុល និង​បាន​យក​ទឹក​ជះ​ព្រមទាំង​វាយ​ទៅ​លើ​នារី​ជា​ម្ចាស់បំណុល​ទ្រម​ខ្លួន នៅ​ចំពោះ​មុខ​នគរបាល​ប៉ុស្តិ៍ និង​អ្នក​ព័ត៌មាន​ដែល​បាន​ចុះ​ទៅ​យក​ព័ត៌មាន​ពី​ករណី​ចរាចរណ៍ ហើយ​បាន​ចូល​ហូប​បាយ​ក្នុង​ហាង​នោះ​ក៏​ថត​បាន​ជាក់ស្តែង ។

តាម​សាក្សី​បានឱ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​សកម្មភាព​ប្រើ​ហិង្សា​នគរបាល​ប៉ុស្តិ៍​ម្នាក់​ក៏​បាន​ទៅ​ឃាត់ តែ​ថៅកែ​ហាង​រូប​នោះ​នៅ​តែ​បន្ត​ប្រើ​ហិង្សា ដោយ​វាយ​ទៅ​លើ​ម្ចាស់បំណុល​និង​ចាប់​បោក​ដួល​បោច​សក់​ទាញ​ទាត់​ធាក់ ហើយ​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន ។ តាម​ស្ត្រី​ជា​កូនបំណុល បានឱ្យ​ដឹង​ថា ដោយសា​តែ​ខឹង​លុយ​១​ពាន់​សោះ​តាម​ទារ​រហូត ។ ប្រាក់​នោះ​នាង​សង តែ​មិន​ទាន់​មាន ព្រោះ​គេ​ជំពាក់​នាង​ដែរ ។ ចំណែក​ស្ត្រី​ជា​ម្ចាស់បំណុល​បានឱ្យ​ដឹង​ថា ឈ្មោះ លី​លី បាន​ខ្ចីប្រាក់​ចងការ​ចំនួន​១​ពាន់​ដុល្លារ តាំងពី​ថ្ងៃ​ទី​៤ មីនា ដោយ​១០០​ការ​៥​ដុល្លារ ។

បន្ទាប់​ពី​ខ្ចីប្រាក់ ការ​ក៏​មិន​ឱ្យ​ដើម​ក៏​មិន​ឱ្យ ហើយ​ចេះ​តែ​សន្យា​ណាត់​ថ្ងៃនេះ​ថ្ងៃ​នោះ​រហូត ។ ស្ត្រី​រូប​នោះ​ក៏​បានឱ្យ​ដឹង​ទៀត​ថា នៅ​ព្រឹក​ថ្ងៃ​កើតហេតុ​ដែល​ជា​ថ្ងៃ​ណាត់​នាង​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​ទារប្រាក់​ក៏​ត្រូវ​បានកូន​បំណុល​ប្រើ​ហិង្សា​មក​លើ​នាង​តែ​ម្តង ។ បន្ទាប់​ពី​មាន​អំពើ​ហិង្សា​នារី​រង​គ្រោះ​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​ដាក់​ពាក្យ​បណ្តឹង​នៅ​ស្នាក់​ការ​ប៉ុស្តិ៍​ដោយ​ទារជំងឺចិត្ត​៥​ពាន់​ដុល្លារ ។ ដោយឡែក ម្ចាស់​ហាង​ក៏​ត្រូវ​បាន​នគរបាល​ហៅ​ទៅ​ប៉ុស្តិ៍​ដើម្បី​សាកសួរ​ដែរ ។

អត្ថបទសរសេរ ដោយ